jump to navigation

កន្លែង​កម្សាន្ត​មួយ ណៃ នៅ​ហាទៀន ថ្ងៃពុធ 23 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in Tiếng Việt.
4 comments

នៅ​ឯ​ក្រុង​ហាទៀន​នោះ មាន​រមណីយ​ដ្ឋាន​សមុទ្ទ​មួយ​ឈ្មោះ​ថា​មួយ​ ណៃ (​យ​. Mũi Nai) ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ប្រជុំ​ជន​ហា​ទៀន​។

កន្លែង​កម្សាន្ត​នេះ​មាន​ភាព​ស្រដៀង​គ្នា​នឹង​កែប​កាល​ពី​មុន​ដែល ពោល​គឺ​ទឹក​សមុទ្ទ មាន​ភាព​ខ្មៅ មើល​ទៅ​មិន​គួរ​ចុះ​លេង​សោះ​។ ក្រៅ​ពី​នោះ មាន​គេ​លេង​កីឡា​លើ​ទឹក​មួយ​ចំនួន ដូច​ជា​ជិះ​ទូក ឬ​អ៊ូប័រ​ជា​ដើម​។ល។​ នៅ​ឯ​លើ​ឆ្នេរ​វិញ មាន​គេ​រៀប​ចំ​ជា​តូប​ៗ ដោយ​មាន​ដាក់​កៅអី​អង្គុយ​ទទួល​ទាន​អាហារ​ដូច​គ្នា​នឹង​នៅ​កម្ពុជា​ដែរ​។ ចំពោះ​ភាសា​វិញ លោក​អ្នក​មិន​បាច់​បារម្ភ​ទេ បណ្ដា​អ្នក​លក់​នៅ​ទី​នោះនិយាយ​ភាសា​ខ្មែរ​បាន​ស្ទើរ​គ្រប់​ៗ​គ្នា​។

មណ្ឌល​កម្សាន្ត​មួយ ណៃ នេះ ត្រូវ​តម្រូវ​ឲ្យ​មាន​​ការ​បង់​ថ្លៃ​ចូល​ផង នៅ​ឯ​ច្រក​ចូល​៕

_______________________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សម​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ច ១៣៨០
២. ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក
៣. សម្រស់​ក្រុង​ហាទៀន នា​ពេល​រាត្រី
៤. សណ្ឋាគារ​ហា​ទៀន
៥. ទៅ​លេង​ហាទៀង

Advertisements
%d bloggers like this: