jump to navigation

បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ «​ជ្រូក​ព្រៃ​» ទាំង​១៣​នាក់​ដែល​បាត់​ខ្លួន​នៅ​ប្រទេស​ថៃ ថ្ងៃសៅរ៍ 30 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

នានាប្រទេស៖ នគរ​ជៀងរ៉ាយ, រាជអាណាចក្រថៃ – ថ្ងៃ​សៅរ៍​ (​៣០ មិថុនា ២០១៨​) នេះ មាន​រយៈ​ពេល​១​សប្ដាហ៍​​ហើយ​ដែល​ក្រុម​កីឡាករ​បាល់​ទាត់​វ័យ​ក្មេង​របស់​ថៃ ឬ​ក្រុម​ជ្រូក​ព្រៃ​បាន​បាត់​ខ្លួន នៅ​ពេល​ដែល​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​មួយ​ នា​ខេត្ត​ជៀងរ៉ាយ ភាគ​ខាង​ជើង​ប្រទេស​ថៃ​ ដោយ​សន្និដ្ឋាន​ថា​ពួក​គេ​បាន​ជាប់​គាំង​ដោយ​សារ​តែ​ទឹក​ឡើង​ខ្លាំង​ធ្វើ​ឲ្យ​ចេញ​មក​វិញ​មិន​រួច​។

រដ្ឋាភិបាល​ថៃ ជា​ពិសេស​អាជ្ញាធរ​ខេត្ត​បាន​ចំណាយ​គ្រប់​ធន​ធាន​ដែល​មាន ដោយ​សហការ​ជាមួយ​អ្នក​ជំនាញ​នានា​មក​ពី​បរទេស​ផង ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​សង្គ្រោះ​អ្នក​ទាំង​១៣​ត្រឡន់​មក​វិញ​។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ រហូត​មក​ដល់​ថ្ងៃ​នេះ​ទៅ​ហើយ បណ្ដា​អ្នក​សង្គ្រោះ​ទាំង​អស់ នៅ​តែ​មិន​ទាន់​មាន​លទ្ធ​ភាព​ចូល​ទៅ​ក្នុង​រូប​ភ្នំ ទៅ​រក​កន្លែង​ដែល​គេ​គិត​ថា​ក្រុម​ជ្រូក​ព្រៃ​នៅ​នោះ​នៅ​ឡើយ​។

រូប​អ្នក​បាត់​ខ្លួន​ទាំង​១៣ ដែល​ថត​មុន​ពេល​ចូល​ទៅ​ក្នុង​រូង​ភ្នំ

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​អ្នក​ទាំង​១៣​ដែល​បាន​បាត់​ខ្លួន​ ៖

  1. លោក ឯក​ពល ចន្ទ្រ​វង្ស (เอกพล จันทรวงค์) អាយុ​២៥​ឆ្នាំ (​គ្រូ​បង្វឹក​)
  2. ក្មេង​ប្រុស អតុល្យ សាម​អន (อดุลย์ สามออน) អាយុ​១៤​ឆ្នាំ សាលា​បឋម​សិក្សា​ភូមិ​វៀងពាន
  3. ក្មេង​ប្រុស ប្រចក្ស សុធម្ម (ประจักษ์ สุธรรม) អាយុ​១៤​ឆ្នាំ សាលា​បឋម​សិក្សាមេ​សាយ​ប្រសិទ្ធិសាស្ត្
  4. ក្មេង​ប្រុស ណ័ដ្ឋវុឌ្ឍិ ទាគាំទ្រាយ (ณัฐวุฒิ ทาคำทราย) អាយុ​១៤​ឆ្នាំ សាលា​បឋម​សិក្សាមេ​សាយ​ប្រសិទ្ធិសាស្ត្រ
  5. លោក ពិពឌ្ឍន៍ ពោធិ (พิพัฒน์ โพธิ) អាយុ​១៥​ឆ្នាំ សាលា​បឋម​សិក្សា​ភូមិ​សន្ទ្រាយ
  6. ក្មេង​ប្រុស ភានុមាស សែងតី (ภานุมาศ แสงดี) អាយុ​១៣​ឆ្នាំ សាលា​បឋម​សិក្សាមេ​សាយ​ប្រសិទ្ធិសាស្ត្រ
  7. ក្មេង​ប្រុស តួងពេជ្រ ព្រហ្ម​ទេព (ดวงเพชร พรหมเทพ) អាយុ​១៣​ឆ្នាំ សាលា​បឋម​សិក្សាមេ​សាយ​ប្រសិទ្ធិសាស្ត្រ
  8. ក្មេង​ប្រុស ជនិន្ទ្រ វិបូល្យរុង​រឿង (ชนินทร์ วิบูลย์รุ่งเรือง) អាយុ​១១​ឆ្នាំ សាលា​មត្តេយ្យ​សិក្សា​មេសាយ
  9. ក្មេង​ប្រុស ឯករត្ន វង្សសុខ​ចន្ទ្រ (เอกรัตน์ วงค์สุขจันทร์) អាយុ​១៤​ឆ្នាំ សាលា​បឋម​សិក្សា​តរុណរាស្ត្រ​វិទ្យា
  10. លោក ពរ​ជ័យ គាំហ្លួង (พรชัย คำหลวง) អាយុ​១៦​ឆ្នាំ សាលា​បឋម​សិក្សា​ភូមិ​ប៉ាយ៉ាង
  11. លោក ពីរព័ឌ្ឍន៍ សមពៀងចៃ (พีรพัฒน์ สมเพียงใจ)អាយុ​១៦​ឆ្នាំ សាលា​បឋម​សិក្សាមេ​សាយ​ប្រសិទ្ធិសាស្ត្រ
  12. ក្មេង​ប្រុស សមពង្ស ចៃវង្ស (สมพงษ์ ใจวงค์) អាយុ​១៣​ឆ្នាំ សាលា​បឋម​សិក្សាមេ​សាយ​ប្រសិទ្ធិសាស្ត្រ
  13. ក្មេង​ប្រុស មង្គល បុណ្យប៉ៀម (มงคล บุญเปี่ยม) អាយុ​១៣​ឆ្នាំ សាលា​បឋម​សិក្សា​ភូមិ​ប៉ាហ្មឿត

_______________________________________________________________
អាន​ផង​ដែរ​៖
១. រក​ឃើញ​ហើយ​ក្រុម​កីឡាករ​ថៃ ទាំង​១៣​រូប
២. បទ​សន្ទនា​ដំបូង​រវាង «​ជ្រូក​ព្រៃ​» និង​ក្រុម​អ្នក​មុជ​ទឹក

Advertisements

Repost: រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ ថ្ងៃសុក្រ 29 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព, ພາສາລາວ.
add a comment

កកន៖ មួយ​ផ្នែក​នៃប្រកាស​នេះ​បាន​ដាក់​រួច​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០០៨

23819130111_61471517dc_o
ព្រះចៅនរោត្ដម សីហនុ ព្រះចៅមហាជីវិតខ្មែរស្ដេចបំពេញព្រះរាជទស្សនកិច្ចព្រះរាជអាណាចក្រលាវ កាលពីឆ្នាំ១៩៤៣

រូប​នេះ​ខ្ញុំ​ប្រទះ​ក្នុង​វេបសៃត៍​លាវ​មួយ ដែល​និយាយ​ពី​ប្រវត្តិ​ព្រះមហាក្សត្រិយ៍​លាវ ព្រះបាទ​សម្ដេច​ព្រះចៅ​ស្រីសវាងវង្ស។ លាវ​ប្រើ​ពាក្យ “ ព្រះចៅ” និង​ពាក្យ “ មហាជីវិត” សំដៅ​លើ​ស្ដេច​គ្រង​រាជ្យ។

រូប​នេះ​កាល​គ្រា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ វរ្ម័ន ស្ដេច​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ នៅ​ព្រះរាជ​អាណាចក្រ​លាវ (លាវ ប្រើ​ពាក្យ ព្រះរាជ​អាណាចក្រ ដូច​ខ្មែរ​ដែរ) នា​រាជធានី​ហ្លួង​ព្រះបាង រូប​ទ្រង់​និង​ព្រះចៅ​មហាជីវិត​លាវ កាល​គ្រា​នោះ គឺ​ព្រះ​ចៅ​ស្រីសវាងវង្ស

ក្នុង​រូប​នេះ​ប្រហែល​ជា​ព្រាហ្ម​បុរោហិត ក្នុង​ព្រះ​រាជ​វាំង​លាវ កំពុង​ចង​បាយសី ថ្វាយ​ដល់​ព្រះ​ចៅ​ផែន​ដី​ខ្មែរ។ ពិធី​ចង​បាយសី​នេះ គឺ​ជា​ពិធី​ស្វាគមន៍ និង​ផ្ដល់​ភាព​ចម្រុង​ចម្រើន​ដល់​ភ្ញៀវ​ទាំង​ហ្លាយ​ដែល​មក​ដល់​ប្រទេស​លាវ។ ពិធី​នេះ​ពេញ​និយម​ណាស់​សម្រាប់​ប្រទេស​លាវ និង​រហូត​មក​ដល់​បច្ចុប្បន្ន៕

_______________________________________________________
អាន​អត្ថបទ
១. ម្ចាស់​ជីវិត​ ស្រីសវាងវង្ស៖ មហាក្ស័ត្រ​អង្គ​ដំបូង​នៃ​ព្រះរាជ​អាណាចក្រ​លាវ
២. រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ
៣. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៤. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
៥. ខួប​ទី​២០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សបប​.​លាវ

 

ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ថ្ងៃ​ព្រហស្បតិ៍ 28 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
add a comment

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អាគារ​សិក្សា​នៃ​សាលា​បឋម​សិក្សាសំរោង ថ្ងៃពុធ 27 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅ​​​ក្នុង​ទឹក​ដីខ្ទុំ ស្រុក​សំរោង ខេត្ត​ឧត្ដរ​មាន​ជ័យ នោះ​​គឺ​ការ​សម្ពោធ​​អាគារ​សិក្សា​​ថ្មី​​ នៃ​សាលា​បឋម​សិក្សា​សំរោង។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល​​នោះ​ដោយព្រះអង្គផ្ទាល់។

ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​ស្ដេច​យាង​ទៅ​សម្ពោធ​អាគារ​ថ្មី​មួយ នៃ​សាលា​បឋម​សិក្សា​។ អាគារ​នេះ​មាន​បន្ទប់​ចំនួន​៣​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ US and EU bolster threat of sanctions before Cambodian elections ថ្ងៃអង្គារ 26 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, English.
add a comment

As China makes Hun Sen rich, the West reminds him who buys his country’s exports

PHNOM PENH — As Cambodia tilts ever further toward Beijing, looming western sanctions are making many of its leaders, including Prime Minister Hun Sen, nervous.

The U.S. and Europe, whose markets buy almost two-thirds of Cambodia’s exports, are edging closer to taking away tariff-free access to their huge markets.

Now in his 34th year of power, Prime Minister Hun Sen has moved further into Beijing’s embrace. He also appears stronger than ever; late last year, a court dissolved the country’s main opposition party at the government’s request.

Both the U.S. and European Union have warned of harsh sanctions on top leaders as well as the cancellation of lucrative tariff-free access to their markets if the Cambodia National Rescue Party is not reinstated and its jailed leader, Kem Sokha, released before the July 29 national elections.

Continue here

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធមន្ទីរ​ពេទ្យ​ថ្មី​នៅ​សំរោង ថ្ងៃចន្ទ 25 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៨ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ ដែល​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​នោះ គឺ​ពិធី​សម្ពោធ​សមិទ្ធិ​ធំ​ៗ​​​របស់​របប​សង្គម​រាស្ត្រ​និយម ក្រោម​ការ​ដឹក​នាំ​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ប្រជាជាតិ​ខ្មែរ នោះ​គឺ​ពិធី​​សម្ពោធ​មន្ទីរ​ពេទ្យ​ថ្មី​របស់​ខេត្ត នៅ​សំរោង ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ជ្រុង​មួយ​នៃ​ក្រុង​បាងកក ៖ អនុស្សាវរីយ៍​ប្រជាធិបតេយ្យ ថ្ងៃអាទិត្យ 24 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

នៅ​កណ្ដាល​ក្រុង​បាងកក មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះ​បរម​រាជ​វាំង មាន​តាំង​នូវ​រូប​សំណាក ដែល​ហៅ​ថា «​អនុស្សាវរីយ៍​ប្រជាធិបតេយ្យ» (​ថ. อนุสาวรีย์ประชาธิปไตย) តាំង​នៅ​កណ្ដាល​រង្វង់​មូល​រវាង​វិថី​ព្រះ​រាជដំណើរ​កណ្ដាល ជាមួយ​វិថី​ដី​ស សង្កាត់​បវរនិវេឝ ខណ្ឌ​ព្រះ​នគរ​។ អនុស្សាវរីយ៍​នេះ​សាង​ឡើង​ដើម្បី​រំឭក​ដល់​ហេតុការណ៍​ផ្លាស់​ប្ដូរ​ការ​គ្រប់​គ្រង​របស់​ប្រទេស​ថៃ​ពី​រាជានិយម​ផ្ដាច់​ការ​មក​ជា​របប​ប្រជាធិបតេយ្យ​។

អនុស្សាវរីយ៍​ប្រជាធិបតេយ្យ ចាប់​ផ្ដើម​សាង​ឡើង​នា​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៣៩ និង​សម្ពោធ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៤០ ក្នុង​រដ្ឋការ​លោក​នាយក​រដ្ឋមន្ត្រី​ប្លែក ពិបូលសង្គ្រាម​។ លក្ខណៈ​ពិសេស​នៃ​អនុស្សាវរីយ៍​ប្រជាធិបតេយ្យ​នេះ គឺ​មាន​ការ​កសាង​ជា​ជើង​ពាន​ពីរ​ទ្រ​រដ្ឋ​ធម្មនុញ្ញ​ដែល​ចារ​លើ​ស្លឹក​រឹត​។

ជា​រឿយ​ៗ អនុស្សាវរីយ៍​ប្រជាធិបតេយ្យ ត្រូវ​បាន​យក​មក​ធ្វើ​ជា​កន្លែង​ប្រមូល​ផ្ដុំ​នានា​ក្នុង​ពេល​មាន​ហេតុការណ៍​បដិវត្ត ឬ​ការ​តវ៉ា​នានា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​៕

អនុស្សាវរីយ៍​ប្រជាធិបតេយ្យ

_________________________________________________
អាន​ផង​ដែរ​៖
១. ជ្រុង​មួយ​នៃ​ក្រុង​បាងកក ៖ វិថី​ព្រះ​រាជ​ដំណើរ

%d bloggers like this: