jump to navigation

Repost: ដើម​ទៀប​បាយ ថ្ងៃ​ព្រហស្បតិ៍ 7 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ពីដើមៗម៉ិញនៅឯរបងខាងមុខផ្ទះជីដូនខ្ញុំមានដាំដំណាំហូបផ្លែជាជួរតាមរបង នោះគឺរុក្ខជាតិទៀបបាយ។

ជាធម្មតាដើមទៀបមិនមានកម្ពស់ទេ និងមែករបស់វាផុយស្រួយសម្បើមណាស់ ឯស្លឹកវាវិញមានភាពក្រអូនឈ្ងុយគួរឲ្យចង់ហិតណាស់។ ពេលវាទុំមានសត្វល្អិតទុំពេញតែផ្លែ ហើយពេលខ្លះខ្ញុំតែងបេះមកទទួលទានផង។ ហេតុតែក្មេងៗមិនដឹងស្អីពេលខ្លះតែងតែលួចបេះផ្កាទៀបលេងផងដែរ។ ផ្កាទៀបនេះស្អាតណាស់។

ដើមទៀបបាយដែលដាំនៅឯរបងខាងមុខផ្ទះជីដូននោះមានប្រមាណ៥ទៅ៦ដើម និងក្រោយមកកាប់ចោលអស់ហើយ ដោយសារវឌ្ឍនភាពនៃសង្គម៕

ដើមទៀប និងផ្លែទៀប (រូបតំណាង)ផ្កាទៀប (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ខ្នោសកោសដូងរូបទន្សាយ
៤. ស្វាយល្ហុងមួយដើម
៥. ដើមដូងទេរមួយដើម
៦. ដើមស្ពឺមួយដើម
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ

Advertisements
%d bloggers like this: