jump to navigation

ជ្រុង​មួយ​នៃ​ក្រុង​បាងកក ៖ វិថី​ព្រះ​រាជ​ដំណើរ ថ្ងៃសុក្រ 8 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

នៅ​ឯ​ក្រុង​បាងកក មាន​វិថី​ធំ​ស្អាត​មួយ​ឈ្មោះ​ថា «​វិថី​ព្រះ​រាជ​ដំណើរ» ឬ​ក្នុង​ភាសា​ថៃ​ប្រើ​ពាក្យ​ថា «​ថ្នល់​ព្រះ​រាជ​ដំណើរ​» ព្រម​បញ្ចេញ​សំឡេង​ថា ថៈនុន ផ្រៈ រ៉ាជ ឆៈ ដាំ នើន (​ថ. ถนนราชดำเนิน)​។ នៅ​ទី​នេះ​មាន​ពាក្យ​ខ្មែរ​យើង​ពីរ​ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់ នោះ​គឺ «​ថ្នល់» និង «​ដំណើរ​»​។

វិថី​នេះ​ត្រូវ​បាន​ប្រោស​ឲ្យ​សាង​សង់​ឡើង​ដោយ​ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ កាល​គ្រា​គ.ស.​១៨៩៩ ដើម្បី​ព្រះ​អង្គ​បាន​ស្ដេច​យាង​ធ្វើ​ដំណើរ​រវាង​ព្រះ​បរម​រាជ​វាំង ជាមួយ​នឹង​ព្រះ​រាជ​វាំង​តុសិត​។

ការ​ព្រះ​រាជ​ទាន​ដាក់​ឈ្មោះ​វិថី​នេះ ជា «​វិថី​ព្រះ​រាជ​ដំណើរ» គឺ​ព្រះ​អង្គ​យក​លំនាំ​តាម​វិថី​ឃ្វីនស៍​វ៉ល៍ក (Queen’s walk) នៅ​ឯ​ហ្គ្រីន ផារ៍ក (Green Park) នា​ទី​ក្រុង​ឡុនដុន ចក្រ​ភព​អង់គ្លេស​៕

វិថី​ព្រះ​រាជ​ដំណើរ

_________________________________________________
អាន​ផង​ដែរ​៖
១. ជ្រុង​មួយ​នៃ​ក្រុង​បាងកក ៖ អនុស្សាវរីយ៍​ប្រជាធិបតេយ្យ

Advertisements
%d bloggers like this: