jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អាកាស​យាន​ដ្ឋាន​ស្ទឹង​ត្រែង ថ្ងៃ​ព្រហស្បតិ៍ 14 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

វិស័យ​គមនាគមន៍​តាម​ផ្លូវ​អាកាស​ក៏​ជា​វិស័យ​មួយ​ដែល​របប​សង្គម ក្រោម​ការ​ដឹក​នាំ​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។ បណ្ដា​ខេត្ត​នានា​ស្ទើរ​ពេញ​ព្រះ​រាជ​អាណាចក្រ​សុទ្ធ​តែ​មាន​អាកាស​យាន​ដ្ឋាន​ផ្ទាល់​ខ្លួន ដើម្បី​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ ក៏​ដូច​ជា​សម្ភារៈ​នានា​បម្រើ​ដល់​ការ​អភិវឌ្ឍន៍​គ្រប់​រូប​ភាព​។

ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​យាង​ជា​ព្រះ​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ៍​អាកាស​យាន​ស្ទឹង​ត្រែង ខេត្ត​ស្ទឹង​ត្រែង​ ដោយ​មាន​ប្រជា​ពល​រដ្ឋ​រាប់​ម៉ឺន​នាក់​បាន​មក​សម្ដែង​គារ​វកិច្ច​ថ្វាយ​ចំពោះ​សម្ដេច​ឪ​ក្នុង​​ឱកាស​នោះ​។

ស្ថានីយ៍​ថ្មី​របស់​ខេត្ត​ស្ទឹង​ត្រែង​នោះ​មាន​បំពាក់​ដោយ​បរិក្ខារ​ទំនើប​ៗ​បម្រើ​ឲ្យ​វិស័យ​អាកាស​ចរណ៍ ដោយ​មាន​សាល​រង់​ចាំ​សម្រាប់​អ្នក​ដំណើរ និង​កន្លែង​សម្រាប់​ទេសចរណ៍​​ក្នុង​អាកាស​យាន​ជា​ដើម​៕

Advertisements
%d bloggers like this: