jump to navigation

អំពី​កាស​២០​សេន និង​២០០​រៀល ថ្ងៃអាទិត្យ 17 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
trackback

ក្រោយ​ពេល​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ប្រាក់​កាស​ត្រូវ​បាន​ណែនាំ​និង​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ បន្ទាប់​ពី​អវត្ត​មាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ ប្រាក់​កាស​ដំបូង​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាល​សម័យ​នោះ ត្រូវ​បាន​យក​គំរូ​ទាំង​ស្រុង​ពី​កាស​ដែល​ប្រើ​ប្រាស់​កាល​ពី​សម័យ​កម្ពុជា​ក្រោយ​ឯករាជ្យ គឺ​សម័យព្រះ​រាជ​អាណាចក្រ​កម្ពុជា ឬ​សង្គម​រាស្ត្រ​និយម​។

ដោយ​ឡែក​កាស​ប្រភេទ​២០០​រៀល ត្រូវ​បាន​យក​លំនាំ​ពី​កាស​ប្រភេទ​២០​សេន ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នា​ព.ស.​២៤៩៦ គ.ស.​១៩៥៣​។

នៅ​ខាង​មុខ​នៃ​កាស​មាន​រំលេច​នូវ​រូប​ជើង​ពាន​ចំនួន​ពីរ​កំពុង​ទ្រ​រដ្ឋ​ធម្មនុញ្ញ​ដែល​ច្បាប់​កំពូល​នៃ​ព្រះ​នគរ ដូច​គ្នា តែ​ខុស​ត្រង់​នៅ​ពី​ខាង​លើ​នៃ​កាស​២០​សេន មាន​រចនា​អក្សរ​មូល​ខ្មែរ​ថា «​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​» ឯ​កាស​២០០​រៀល សរសេរ​ថា «​ព្រះ​រាជាណាចក្រ​កម្ពុជា​»​​។ ចំណែក​ខាង​ក្រោម​វិញ​ មាន​ដាក់​ឆ្នាំ​ចេញ​ផ្សាយ​ សម្រាប់​កាស​២០​សេន ឯ​កាស​២០០​រៀល​វិញ ដាក់​ថា «​ជាតិ សាសនា ព្រះ​មហាក្សត្រ​» ជា​អក្សរ​មូល​។

នៅ​ពី​ខាង​ខ្នង​នៃ​កាស​វិញ មាន​រូប​ផ្កា​អម​ជុំ​វិញ ដោយ​ខុស​ត្រង់​អក្សរ​បារាំង​សែស ដែល​មាន​នៅ​កាស​២០​សេន ត្រូវ​បាន​ដក​ចេញ​ជំនួស​ឲ្យ​ឆ្នាំ​ចេញ​ផ្សាយ​កាស សម្រាប់​កាស​២០០​រៀល​៕

កាស​ប្រភេទ​២០​សេន ខាង​មុខ និង​ខ្នង

កាស​ប្រភេទ​២០​០​រៀល ខាង​មុខ និង​ខ្នង

__________________________________________________________
អាន​ផង​ដែរ​៖
១. អ្នក​ណា​ថា​ខ្មែរ​មិន​ចាយ​កាស

Advertisements

មតិ»

1. អ្នក​ណា​ថា​ខ្មែរ​មិន​ចាយ​កាស | ស្រែ​ខ្មុក - ថ្ងៃអង្គារ 17 ខែកក្កដា 2018

[…] __________________________________________________________ អាន​ផង​ដែរ​៖ ១. អំពី​កាស​២០​សេន និង​២០០​រៀល […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: