jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អនុវិទ្យាល័យ «​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​» ថ្ងៃចន្ទ 18 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី១៨ ខែ​មីថុនា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​នៃ​ខេត្ត​តាកែវ​​ជា​ថ្មី​ម្ដង​ទៀត នោះគឺពិធី​​សម្ពោធ​អនុ​វិទ្យាល័យ​ «​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​»។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគ្រឹះ​ស្ថាន​សិក្សា​ថ្មី​​​នេះដោយព្រះអង្គផ្ទាល់។

ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​យាង​ទៅ​សម្ពោធ​អនុវិទ្យាល័យ​ «​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​» នេះ ដែល​ស្ថិត​នៅ​ត្រាំខ្នារ ស្រុក​បាទី​ ខេត្ត​តាកែវ​។

សិស្សានុសិស្ស ព្រម​ប្រជា​រាស្ត្រ​ជា​ច្រើន​បាន​ចេញ​មក​សាទរ និង​ទទួល​ស្វាគមន៍​ព្រះ​រាជ​ដំណើរ​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ពុំ​បាន​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements

ចម្រើន​ព្រះ​ជន្ម​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ គម្រប់​៨២​ព្រះ​វស្សា ថ្ងៃចន្ទ 18 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

%d bloggers like this: