jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​មន្ទីរ​ពេទ្យ «​សាមគ្គី​» នៅ​បត់​រកា ខេត្ត​តាកែវ ថ្ងៃអង្គារ 19 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​ខេត្ត​តាកែវ នោះគឺពិធីដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​មន្ទីរ​ពេទ្យ​ «​សាមគ្គី​» ​នៅ​បត់​រកា។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរ​ពេទ្យ​ថ្មី​​នេះដោយព្រះអង្គផ្ទាល់។

មន្ទីរ​ពេទ្យ​ជនបទ នៅ​បត់​រកា​នេះ ជា​សមិទ្ធិ​រួម​របស់​ប្រជា​រាស្ត្រ​ដែល​បាន​ចំណាយ​ប្រាក់​៦៧០.០០០​រៀល ដើម្បី​សង់​មន្ទីរ​ពេទ្យ​នេះ​។ សម្ដេច​ឪ​បាន​យាង​ទត​សមិទ្ធិ​ថ្មី​នេះ បន្ទាប់​ពី​ទ្រង់​បាន​ថ្លែង​ព្រះ​សង្កថា​រួច​។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements
%d bloggers like this: