jump to navigation

Repost: ដើម​សេដា ថ្ងៃ​ព្រហស្បតិ៍ 21 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ពីដើមៗម៉ិញនៅឯខាងកៀនក្រោយផ្ទះជីដូនខ្ញុំមានដើមសេដាមួយដើម។ កម្ពស់មធ្យម រាងស្រឡូន និងផ្ដល់ផលយ៉ាងច្រើនសមគួរ។ ផ្លែសេដាពេលទុំមានពណ៌លឿងមុត ផ្លែជ្រាយ និងអ្នកខ្លះហៅផ្លែអាចម៍កូនង៉ា និងមានរសជាតិល្មម មិនផ្អែមពេកទេ។ អ្នកខ្លះមិនចេះទទួលទានផ្លែទុំទេ តែបើបរិភោគចាស់ល្មម និងជ្រលក់ជាមួយអំបិល ឃើញថាឆ្ងាញ់ម្យ៉ាងដែរ។

នៅពេលចេញផ្កាម្ដងៗ ដើមសេដាទម្លាក់ផ្កាជ្រុះពេញតែដេញ ពណ៌លឿងខ្ចីស្រស់ស្អាត មើលទៅដូចកម្រាលព្រំផងដែរ។ កាលពីនៅកុមារភាពពេលខ្លះក៏យកខ្សែជ័រមកដោតផ្កាសេដាធ្វើជាខ្សែក ឬខ្សែដៃ ពាក់ទុកគ្រាន់ជាការលេងកម្សាន្តរបស់កុមារៗនាសម័យនោះផងដែរ៕

ផ្លែសេដា (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ខ្នោសកោសដូងរូបទន្សាយ
៤. ស្វាយល្ហុងមួយដើម
៥. ដើមដូងទេរមួយដើម
៦. ដើមស្ពឺមួយដើម
៧. ដើមទៀបបាយ
៨. ដើមត្នោត
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ
១២. ល្មុត

Advertisements
%d bloggers like this: