jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​ដ៏​ឱឡារឹក​នៃ​អាកាស​យាន​ដ្ឋាន​ថ្នាក់​អន្តរជាតិ សៀមរាប-អង្គរ ថ្ងៃសុក្រ 22 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​១៩៦៨ នគរ​កម្ពុជា​មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ​មួយ​នៅ​ឯ​ក្រុង​សៀម​រាប​-​អង្គរ នោះ​គឺ​ពិធី​​សម្ពោធ​ដ៏​ឱឡារឹក​នៃ​អាកាស​យាន​ដ្ឋាន​ថ្នាក់​អន្តរជាតិ​ដ៏​ធំ​មួយ​នៃ​ព្រះ​រាជ​អាណាចក្រ ដែល​ជា​សមិទ្ធិ​ដ៏​សម្បើម​មួយ​ទៀត​នៃ​របប​សង្គម ដែល​ដឹក​នាំ​ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ប្រជាជាតិ​ខ្មែរ​។

ស្ថិត​នៅ​ក្រោម​ជំនួយ​នៃ​សាធារណ​រដ្ឋ​ចិន​ប្រជាមានិតុ​ជូន​មក​កម្ពុជា និង​សង្គម​រាស្ត្រ​និយម អាកាស​យាន​ដ្ឋាន​ថ្នាក់​អន្តរជាតិ សៀមរាប-អង្គរ នេះ​ជា​អាកាស​យាន​ដ្ឋាន​ទំនើប ទាន់​សម័យ​មួយ​ដែល​មាន​អាគារ​ធំ​ៗ​បម្រើ​ឲ្យ​វិស័យ​អាកាសចរណ៍​ ក៏​ដូច​ជា​ស្ថានីយ៍​រង់​ចាំ​ប្រកប​ដោយ​ផាសុក​ភាព​​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ អម​ដោយ​លោក​ភារ​ធារី​នៃ​ស្ថានទូត​ចិន​ប្រជាមានិតុ​បាន​យាង និង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ជា​ប្រវត្តិ​សាស្ត្រ​នេះ​។

ស្ថិត​ក្នុង​របប​សង្គម កម្ពុជា​មាន​ចំណត​អាកាស​យាន​ចំនួន​ប្រមាណ​ម្ភៃ និង​មាន​អាកាស​យាន​ដ្ឋាន​ចំនួន​៤ គឺ​អាកាស​យាន​ដ្ឋាន​ភ្នំពេញ​-​ពោធិចិនតុង សៀមរាប​-​អង្គរ រាម​-​ក្រុង​ព្រះ​សីហនុ និង​បាត់ដំបង-បែក​ចាន​។

នៅ​ខេត្ត​ស្ទឹង​ត្រែង​ស្ថានីយ៍​អាកាស​យាន​បាន​សាង​សង់​ហើយ ផ្លូវ​យន្តហោះ​ឡើងចុះ​ខ្នាត​អន្តរជាតិ​ក៏​កំពុង​បង្ហើយ​។ អាកាស​យាន​ដ្ឋាន​ទី​៦ នឹង​សាងសង់​ឡើង​នៅ​ក្រុង​ខេមរ​ភូមិន្ទ (​ខេត្ត​កោះកុង​)​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements
%d bloggers like this: