jump to navigation

រក​ឃើញ​ហើយ​ក្រុម​កីឡាករ​ថៃ ទាំង​១៣​រូប ថ្ងៃចន្ទ 2 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ក្រុម​កីឡា​បាល់​ទាត់​ដែល​បាន​រក​ឃើញ

នានាប្រទេស៖ នគរ​ជៀងរ៉ាយ, រាជអាណាចក្រថៃ – ទី​បំផុត​ទៅ​​ក្រុម​កីឡាករ​វ័យ​ក្មេង​ទាំង​១៣​រូប (​រួម​គ្រូបង្វឹក​) ត្រូវ​បាន​រក​ឃើញ​ហើយ យប់​នេះ (​២ កក្កដា ២០១៨​) នេះ បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រួម​ទាំង​ថៃ និង​បរទេស​មក​ពី​គ្រប់​ទិស​ទី​។

ក្រុម​កីឡាករ​ជ្រូក​ព្រៃ (​ឈ្មោះ​ក្រុម​) ត្រូវ​បាន​បាត់​ខ្លួន (ទំនង​ដោយ​សារ​ទឹក​) កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​បន្ទាប់​ពី​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ហ្លួង (​ថៃ៖ ถ้ำหลวง) ខេត្ត​ជៀងរ៉ាយ ភាគ​ខាង​ជើង​ប្រទេស​ថៃ​។

ដោយ​មាន​ការ​ខិត​ខំ​ស្វះ​ស្វែង​ទាំង​គ្រប់​វិធី​ទាំង​អស់​ពី​សំណាក់​អាជ្ញាធរ​ថៃ រួម​អ្នក​រុក​រក​បរទេស​ជា​ច្រើន​រូប​ទៀត ក្រុម​កីឡាករ​ទាំង​អស់​ត្រូវ​បាន​រក​ឃើញ ដោយ​ពួក​គេ​នៅ​រស់​រាន​មាន​ជីវិត ព្រម​ទាំង​មាន​សុខភាព​ល្អ​​គួរ​ឲ្យ​កោត​សសើរ ព្រម​ទាំង​បាន​ឆ្លើយ​ឆ្លង​ជាមួយ​ក្រុម​អ្នក​រុក​រក​សញ្ជាតិ​អង់គ្លេស​ដែល​បាន​ទៅ​ដល់​មុន​គេ​ផង​ ដោយ​បាន​ប្រាប់​ទៅ​អ្នករុក​រក​ទាំង​នោះ​ថា ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ សូម​អរគុណ​ខ្លាំង​ណាស់​។ ថ្ងៃ​នេះ​ ថ្ងៃ​ទី​ប៉ុន្មាន? ពួក​យើង​នឹង​ចេញ​ទៅ​បាន​ទេ​? – Thank you – Happy – Hungry

ផែន​ទី​បង្ហាញ​ពី​បណ្ដាញ​ភ្នំ​ដែល​ក្រុម​កីឡាករ​បាត់​ខ្លួន (​ប៊ីប៊ីស៊ី​)

_______________________________________________________________
អាន​ផង​ដែរ​៖
១. បទ​សន្ទនា​ដំបូង​រវាង «​ជ្រូក​ព្រៃ​» និង​ក្រុម​អ្នក​មុជ​ទឹក
២. បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ «​ជ្រូក​ព្រៃ​» ទាំង​១៣​នាក់​ដែល​បាត់​ខ្លួន​នៅ​ប្រទេស​ថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: