jump to navigation

បទ​សន្ទនា​ដំបូង​រវាង «​ជ្រូក​ព្រៃ​» និង​ក្រុម​អ្នក​មុជ​ទឹក ថ្ងៃអង្គារ 3 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ខាង​ក្រោម​នេះ​ជា​បទ​សន្ទនា​ ដំបូង​ៗ ដែល​ក្រុម​កីឡាករ​ជ្រូក​ព្រៃ​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​មុជ​ទឹក​អង់គ្លេស​ ដែល​បាន​ទៅ​ដល់​មុន​គេ និង​ប្រទះ​ឃើញ​ក្រុម​កីឡាករ​ទាំង​១៣​រូប​ កាល​ពី​យប់​មិញ (​២ កក្កដា ២០១៨​) នេះ​។

អ្នក​មុជ​ទឹក​ ៖ មាន​ទាំង​អស់​ប៉ុន្មាន​នាក់​? ១៣​អ្នក​ឬ​? អស្ចារ្យ​ណាស់​!
ក្រុម​កីឡាករ ៖ ពួក​យើង​ចេញ​ទៅ​ក្រៅ​បាន​ទេ​?
អ្នក​មុជ​ទឹក​ ៖ នៅ​ទេ មិន​ទាន់​ចេញ​ថ្ងៃ​នេះ​បាន​ទេ យើង​ត្រូវ​មុជ​ទឹក។ ពួក​យើង​កំពុង​ចូល​មក​ជួយ មាន​មនុស្ស​ច្រើន​នាក់​ទៀត​កំពុង​ចូល​មក។ ពួក​យើង​គឺ​ជា​ក្រុម​ទី​មួយ​
ក្រុម​កីឡាករ​ ៖ ថ្ងៃ​នេះ​ជា​ថ្ងៃ​អ្វី​ហើយ​?
អ្នក​មុជ​ទឹក​ ៖ ថ្ងៃ​នេះ​ជា​ថ្ងៃ​ចន្ទ
អ្នក​មុជ​ទឹក​ ៖ ពួក​អ្នក​រាល់​គ្នា​នៅ​ក្នុង​នេះ​១០​ថ្ងៃ​មក​ហើយ អ្នក​ទាំង​អស់​រឹង​មាំ​ណាស់។ អូ​ខេ សូម​អ្នក​ទាំង​អស់​ថយ​ក្រោយ​សិន បន្តិច​ទៀត​ពួក​យើង​ត្រឡប់​មក​
ក្រុម​កីឡាករ ៖ ពួក​យើង​ឃ្លាន​ខ្លាំង​ណាស់
អ្នក​មុជ​ទឹក​ ៖ ខ្ញុំ​យល់​ហើយ បន្តិច​ទៀត​មក​វិញ

ក្រុម​កីឡាករ១ ៖ ប្រាប់​គាត់​ថា​ ហេវ​ណាស់
ក្រុម​កីឡាករ២ ៖ ប្រាប់​ហើយ ពួក​គេ​ប្រាប់​ថា​ពួក​គេ​ដឹង​ហើយ

ក្រុម​កីឡាករ ៖ អ្នក​នឹង​មក​ជួយ​ពួក​យើង​បាន​នៅ​ថ្ងៃ​ណា​?
អ្នក​មុជ​ទឹក​ ៖ ទម្រាំ​មក​ដល់​ទី​នេះ យើង​ត្រូវ​ជ្រមុជ​ទឹក​យូរ​ ថ្ងៃ​ស្អែក​នឹង​ត្រឡប់​មក​ណា ពួក​យើង​នឹង​ត្រឡប់​មក​ជាមួយ​អាហារ គ្រូ​ពេទ្យ គ្រប់​យ៉ាង​។ ពួក​អ្នក​មាន​ពិល​ទេ ចាំ​ខ្ញុំ​ឲ្យ​បន្ថែម​ទៀត​ ហើយ​អ្នក​ទាំង​អស់​ត្រូវ​ព្យាយាម​បញ្ចាំង​ផ្លឹប​ភ្លែត​ៗ​ឡើង​មក​

ក្រុម​កីឡាករ ៖ ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ បាទ
អ្នក​មុជ​ទឹក​ ៖ ពួក​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដូច​គ្នា
ក្រុម​កីឡាករ ៖ អរគុណ​ខ្លាំង​ណាស់ បាទ
ក្រុម​កីឡាករ ៖ ពួក​អ្នក​មក​ពី​ប្រទេស​ណា​?
អ្នក​មុជ​ទឹក​ ៖ ពួក​យើង​មក​ពី​ប្រទេស​អង់គ្លេស
ក្រុម​កីឡាករ ៖ អូហូ៎…!

_______________________________________________________________
អាន​ផង​ដែរ​៖
១. រក​ឃើញ​ហើយ​ក្រុម​កីឡាករ​ថៃ ទាំង​១៣​រូប
២. បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ «​ជ្រូក​ព្រៃ​» ទាំង​១៣​នាក់​ដែល​បាត់​ខ្លួន​នៅ​ប្រទេស​ថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: