jump to navigation

គំរូ​ឈុត​ប្រាក់​រៀល លើក​ទី​១​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ថ្ងៃពុធ 4 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
2 comments

បន្ទាប់​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​ជា​សាកល​លើក​ទី​១ នា​ឆ្នាំ​១៩៩៣​មក ក្រដាស​ប្រាក់​រៀល​ខ្មែរ​ថ្មី​ត្រូវ​បាន​បោះ​ពុម្ព​ឡើង​ ដោយ​មាន​សរុប​ទាំង​អស់​៧​ប្រភេទ​។ ធន​បត្រ​ជំនាន់​នោះ​រាប់​ថា​ជា​ធនបត្រ​ដែល​មាន​ការ​រចនា​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ចំណោម​ធនបត្រ​នៃ​ប្រទេស​កម្ពុជា​ ដោយ​យក​លំនាំ​នៃ​ក្រដាស​ប្រាក់​ដែល​បាន​បោះ​ពុម្ព​កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម​។

បើ​តាម​ព័ត៌មាន​ធនបត្រ​លើក​ទី​១​នេះ​ត្រូវ​បាន​បោះ​ពុម្ព​នៅ​ឯ​សាធារណ​រដ្ឋ​បារាំង​សែស​ផង​។ ប្រភេទ​ក្រដាស​ប្រាក់​រៀល​ទាំង​៧​នោះ​រួម​មាន​៖ ១០០០​រៀល, ២០០០​រៀល, ៥០០០​រៀល, ១០០០០​រៀល​, ២០០០០​រៀល​, ៥០០០០​រៀល និង​១០០០០០​រៀល​។ ដោយ​ឡែក​ចាប់​ពី​៥០០០​រៀល​មក មាន​ប្រកដ​ព្រះ​បរម​ឆាយា​លក្ខណ៍ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ​ ផង​។

បើ​តាម​គេហ​ទំព័រ​របស់​ធនាគារ​ជាតិ ធន​បត្រ​គំរូ​នេះ​នៅ​តែ​មាន​សុពល​ភាព​ក្នុង​ការ​ចាយ​វាយ​នៅ​ឡើយ បើ​ទោះ​បី​ជា​មាន​ការ​បោះ​ពុម្ព​ផ្សាយ​គំរូ​ថ្មី​ៗ​ជា​ច្រើន​មក​ហើយ​ក្ដី​៕

ខាង​ក្រោម​នេះ​ជា​ឈុត​ធនបត្រ​ទាំង៧៖

______________________________________________
អាន​ផង​ដែរ​៖
១. គំរូ​ឈុត​ប្រាក់​រៀល​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា
២. គំរូ​ឈុត​ប្រាក់​រៀល​នៃ​រដ្ឋ​កម្ពុជា

Advertisements
%d bloggers like this: