jump to navigation

ឈុត​តែមប្រិ៍ «សំបូរ​ព្រៃគុក» ថ្ងៃអាទិត្យ 8 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
4 comments

នា​ថ្ងៃ​នេះ (​៨ កក្កដា ២០១៨​) ប្រៃសណីយ៍​កម្ពុជា​បាន​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ​ប្រភេទ​ឈុត​តែមប្រិ៍​ប្រៃសណីយ៍​ថ្មី​មួយ​ ដើម្បី​អបអរ​ខួប​ឆ្នាំ​ទី​១ នៃ​ការ​ចុះ​ប្រាសាទ​សំបូរ​ព្រៃ​គុក​ក្នុង​បញ្ជី​បេតិ​ក​ភណ្ឌ​ពិភព​លោក​។

ឈុត​តែមប្រិ៍​ថ្មី​នេះ មាន​៣​ប្រភេទ ដោយ​មាន​ប្រភេទ​២.០០០​រៀល​, ៣.០០០​រៀល និង​៤.​០០០​រៀល​ ដោយ​មាន​ទំហំ​៤៣ គុណ​នឹង​៣២​មម.​។ តាម​ប្រកាស​ចេញ​ផ្សាយ​ដោយ​ប្រៃសណីយ៍​កម្ពុជា ឈុត​ថ្មី​នេះ​ត្រូវ​បាន​បោះ​ពុម្ព​នៅ​ប្រទេស​វៀតណាម​។

លោក​អ្នក​អាច​រកជាវបាន​ នៅគ្រប់សាខា​ប្រៃសណីយ៍ ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា​៕

ឈុត​តែមប្រិ៍​វប្បធម៌​ខ្មែរ

__________________________________________________
អាន​ផង​ដែរ​៖
១. ឈុត​តែមប្រិ៍​កីឡា​បាល់​ទាត់​នៅ​កម្ពុជា
២. ឈុត​តែមប្រិ៍​វប្បធម៌​ខ្មែរ

Advertisements
%d bloggers like this: