jump to navigation

ព្រះ​មហា​ក្សត្រិយ៍​យាង​ចូល​រួម​ក្នុង​បុណ្យ​រុក្ខ​ទិវា នៅ​ខេត្ត​​កំពត ថ្ងៃចន្ទ 9 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

ថ្ងៃ​នេះ ០៩ កក្កដា ២០១៨ គឺ​ជា​ថ្ងៃ​បុណ្យ​រុក្ខ​ទិវា ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​។ ដោយ​ឡែក​នៅ​ឆ្នាំ​នេះ រាជការ​បាន​ចាត់​ពិធី​នេះ​នៅ​ឯ​​ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្ត​កំ​ពត​។

ដូច​បណ្ដា​ឆ្នាំ​មុន​ៗ​ដែរ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​បាន​យាង​ចូល​រួម​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​បាន​យាង​ដាំ​កូន​ឈើ​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ​។

ចាប់​តាំង​ពី​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​កាល​ពី​ខែ​តុលា ឆ្នាំ​២០០៤ មក ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​បុណ្យ​រុក្ខ​ទិវា​ជា​រៀង​រាល់​ឆ្នាំ (លើក​លែង​ឆ្នាំ​២០១៦) មិន​ដែល​អាក់​ខាន​ឡើយ​។ ខាង​ក្រោម​នេះ​ជា​ទី​កន្លែង​ដែល​ព្រះ​អង្គ​បាន​យាង​ចូល​រួម​រាប់​ចាប់​តាំង​ពី​ឆ្នាំ​ទី​១ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ឡើង​សោយ​សិរី​រាជ្យ​សម្បត្តិ​​​៕

Advertisements
%d bloggers like this: