jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​សាលា​បឋម​សិក្សា​ថ្មី​នៅ​កោះ​ច្រែង ថ្ងៃអង្គារ 17 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅ​​​ក្នុង​ទឹក​ដី​​​កោះ​ច្រែង ខេត្ត​ក្រចេះ នោះ​​គឺ​ការ​សម្ពោធ​​សាលា​បឋម​សិក្សា​ថ្មី​​។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល​​នោះ​ដោយព្រះអង្គផ្ទាល់។

ថ្ងៃ​ទី​១៧ ខែ​​កក្កដា ឆ្នាំ​១៩៦៨ សម្ដេច​ឪ​ទ្រង់​បាន​យាង​ទៅ​សម្ពោធ​​សមិទ្ធិ​ថ្មី​ៗ​មួយ​ចំនួន​ដែល​បាន​សាង​ហើយ​នៅ​កោះ​ច្រែង និង​ភូមិ​នៅ​តំបន់​ជិត​ខាង​។ បន្ទប់​សិក្សា​ចំនួន​៧​នៃ​សាលា​បឋម​សិក្សា​ថ្មី​នេះ​ត្រូវ​បាន​សម្ដេច​ឪ​ទ្រង់​បាន​សម្ពោធ​ជាមួយ​នឹង​សហករណ៍​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements
%d bloggers like this: