jump to navigation

សិទ្ធិ – និតា ថ្ងៃអាទិត្យ 22 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in អំពី​ភាសា.
add a comment

សិទ្ធិ (សិត-ធិ ឬ សិត) នាមសព្ទ ( សំ. បា. ) សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន ( ម. ព. សិទ្ធ ផង ) ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធិ, ដូចជា សិទ្ធិករ ដែលធ្វើឲ្យសម្រេច, ដែលឲ្យសម្រេចផលប្រយោជន៍ ។ សិទ្ធិការក (–រ៉ៈកៈ ឬ –រ៉ក់) អ្នកធ្វើឲ្យសម្រេចប្រយោជន៍ ( បើស្រ្តីជា សិទ្ធិការិកា ) ។ សិទ្ធការ្យ ( –កា ) ដំណើរធ្វើឲ្យសម្រេចប្រយោជន៍ ។ ខ្មែរបុរាណប្រើជាពាក្យផ្ដើមក្នុងក្បួនតម្រា, ជាពាក្យអធិដ្ឋានប្រសិទ្ធីសូមឲ្យសម្រេចប្រយោជន៍បានតាមប្រាថ្នា សិទ្ធិការ្យអាចារ្យចែងសម្ដែងអំពីថ្នាំរម្ងាប់រោគផ្សេងៗ ដូចមានសេចក្ដីតទៅនេះ…។

និតា [नीता] (Sanskrit) means well-behaved, guided, modest, correct. Nita also means wealth.

นิตา นิ-ตา ผู้ได้รับการแนะนำ ได้รับการอบรมอย่างดี

Advertisements
%d bloggers like this: