jump to navigation

ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Statement from the Press Secretary on Cambodia’s Flawed Parliamentary Elections ថ្ងៃអាទិត្យ 29 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in បោះ​ឆ្នោត​២០១៨, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, English.
trackback

STATEMENTS & RELEASES

Statement from the Press Secretary on Cambodia’s Flawed Parliamentary Elections

The United States regrets that Cambodia’s July 29 parliamentary elections were neither free nor fair and failed to represent the will of the Cambodian people. The flawed elections, which excluded the country’s principal opposition party, represent the most significant setback yet to the democratic system enshrined in Cambodia’s constitution, and substantially erode Cambodia’s achievements in promoting political reconciliation and economic growth since the 1991 Paris Peace Agreement.

We are profoundly disappointed in the government’s choice to disenfranchise millions of voters, who are rightly proud of their country’s development over the past 25 years. Genuine democracies tolerate opposing political views, foster competition through elections, and promote and protect the free exchange of ideas. In contrast, in the months leading up to the vote, the Cambodian government placed ever tighter restrictions on independent media and civil society, dissolved the main opposition party, jailed the opposition leader, and banned that party’s senior leaders from participating in the political process. The campaign was marred by threats from national and local leaders to punish those choosing not to vote. These actions denied the Cambodian people a voice and choice in determining the future of the country.

The United States will consider additional steps to respond to the elections and other recent setbacks to democracy and human rights in Cambodia, including a significant expansion of the visa restrictions announced on December 6, 2017. In the meantime, we call on the Cambodian government to take tangible actions to promote national reconciliation by allowing independent media and civil society organizations to fulfill their vital roles unhindered, immediately releasing Kem Sokha and other political prisoners, and ending the ban on the political opposition.

https://www.whitehouse.gov/briefings-statements/statement-press-secretary-cambodias-flawed-parliamentary-elections/

សេតវិមាន
ការិយាល័យរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មាន
សំរាប់ការចេញផ្សាយភ្លាមៗ
ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានសហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោតសភាដែលមានកំហុសឆ្គង នៅកម្ពុជា

សហរដ្ឋអាមេរិកមានការសោកស្តាយដែលការបោះឆ្នោតសភានៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងអោយឆន្ទៈរបស់ប្រជាជនកម្ពុជា។ ការបោះឆ្នោតដែលមានកំហុសឆ្គងនេះ ដែលបានផាត់ចេញនូវគណបក្សប្រឆាំងសំខាន់ជាងគេនៅកម្ពុជា គឺជាបរាជ័យមួយយ៉ាងធំបំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធមុ្មនុញ្ញនៃប្រទេសកម្ពុជា ហើយកាត់បន្ថយយ៉ាងច្រើននូវការសំរេចបានរបស់ប្រទេសកម្ពុជា នៅក្នុងការជំរុញការផ្សះផ្សានយោបាយ និងកំណើនសេដ្ឋកិច្ច តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។

យើងមានការខកខិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលកម្ពុជាសំរេចដកសិទ្ធិបោះឆ្នោតពីអ្នកបោះឆ្នោតរាប់លាននាក់ ដែលមានមោទនភាពដោយត្រឹមត្រូវ ចំពោះការអភិវឌ្ឍន៍នៃប្រទេសរបស់គេ នៅក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ លទ្ធិប្រជាធិបតេយ្យពិតប្រាកដមានការអត់ឱនចំពោះទស្សនៈនយោបាយប្រឆាំង ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោត និងជំរុញហើយការពារការផ្លាស់ប្តូរមតិយោបល់ដោយសេរី។ ផ្ទុយទៅវិញ នៅក្នុងរយៈពេលប៉ុន្មានខែនៅមុនការបោះឆ្នោតនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើការរឹតត្បិតកាន់តែខ្លាំង លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល រំលាយគណបក្សប្រឆាំងធំជាងគេ ចាប់មេដឹកនាំបក្សប្រឆាំងដាក់ពន្ធនាគារ និងបានដាក់បំរាមលើមេដឹកនាំជាន់ខ្ពស់នៃគណបក្សនេះមិនអោយចូលរួមនៅក្នុងដំណើរការនយោបាយ។ យុទ្ធនាការបោះឆ្នោតត្រូវបានរារាំងដោយការគំរាមកំហែងរបស់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានថានឹងដាក់ទោសលើអ្នកដែលសំរេចចិត្តមិនទៅបោះឆ្នោត។ ទង្វើទាំងនេះធ្វើអោយប្រជាជនកម្ពុជាបាត់បង់សំលេង និងសិទ្ធិជ្រើសរើស នៅក្នុងការកំណត់អនាគតនៃប្រទេសរបស់គេ។

សហរដ្ឋអាមេរិកនឹងពិចារណាលើជំហានបន្ថែមទៀត នៅក្នុងការឆ្លើយតបទៅនឹងការបោះឆ្នោតនេះ ហើយនិងដំណើរថយក្រោយដទៃទៀត នៅក្នុងពេលថ្មីៗនេះ នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា ដោយរួមមានការពង្រីកច្រើនថែមទៀតនូវបំរាមលើការផ្តល់ទិដ្ឋាការ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧។ ទន្ទឹមនឹងនេះ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាចាត់វិធានការច្បាស់លាស់ នៅក្នុងការជំរុញការផ្សះផ្សាជាតិ ដោយអនុញ្ញាតអោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលអាចបំពេញតួនាទីដ៏សំខាន់របស់គេ ដោយគ្មានការរារាំង ដោះលែងលោកកឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ ហើយបញ្ចប់បំរាមលើការប្រឆាំងផ្នែកនយោបាយ។

__________________________________________________________
Read Also:
1. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ ‘Serious concerns’ with Cambodian election
2. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Canada troubled by undemocratic elections in Cambodia
3. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីការបោះឆ្នោត
4. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Statement by the Spokesperson on the general elections in Cambodia
5. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ New Zealand expresses concern over Cambodia’s elections
6. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ France voices regret over Cambodian general election
7. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Minister for Asia & the Pacific statement on Cambodia’s election

មតិ»

1. ‘Serious concerns’ with Cambodian election | ស្រែ​ខ្មុក - ថ្ងៃពុធ 1 ខែសីហា 2018

[…] _________________________________________________________ Read Also: 1. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Statement from the Press Secr… […]

2. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Canada troubled by undemocratic elections in Cambodia | ស្រែ​ខ្មុក - ថ្ងៃពុធ 1 ខែសីហា 2018

[…] __________________________________________________________ Read Also: 1. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ ‘Serious concerns’ with Cambodian election 2. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Statement from the Press Secr… […]

3. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជា - ថ្ងៃពុធ 1 ខែសីហា 2018

[…] អាន​ផង​ដែរ៖ ១. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Statement from the Press Secr… ២. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Canada troubled by […]

4. Statement by the Spokesperson on the general elections in Cambodia | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 2 ខែសីហា 2018

[…] ៖ ‘Serious concerns’ with Cambodian election 2. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Statement from the Press Secr… 3. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ […]

5. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ New Zealand expresses concern over Cambodia’s elections | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 2 ខែសីហា 2018

[…] Read Also: 1. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Statement from the Press Secr… 2. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Canada troubled by […]

6. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ France voices regret over Cambodian general election | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 2 ខែសីហា 2018

[…] ៖ ‘Serious concerns’ with Cambodian election 2. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Statement from the Press Secr… 3. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ […]

7. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Minister for Asia & the Pacific statement on Cambodia’s election | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 2 ខែសីហា 2018

[…] ៖ ‘Serious concerns’ with Cambodian election 2. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Statement from the Press Secr… 3. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ […]


ឆ្លើយ​តប​ទៅ​កាន់ ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ New Zealand expresses concern over Cambodia’s elections | ស្រែ​ខ្មុក បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: