«ល្ខោន» និង «ខោល» ថ្ងៃសុក្រ 31 ខែសីហា 2018
Posted by សុភ័ក្ត្រ in អំពីភាសា, អំពីភាសា.4 comments
អំពីអាគុយ ថ្ងៃព្រហស្បតិ៍ 30 ខែសីហា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.16 comments
ពីដើមៗម៉ិញ មុនពេលដែលភូមិខ្ញុំមានបណ្ដាញអគ្គីសនី (ឯកជន) ប្រើប្រាស់ ពួកយើងនៅមានអាគុយសម្រាប់ប្រើប្រាស់បំភ្លឺផងនាពេលរាត្រី។ ការប្រើប្រាស់អាគុយនៅគ្រានោះ គឺសម្រាប់នៅពេលទទួលទានអាហារពេលល្ងាច ដោយភ្ជាប់វាទៅនឹងអំពូលម៉ែត្រ៣តឹកមួយ គ្រាន់ជាជំនួយឲ្យភ្លឺ។ ក្រោយៗមកនៅពេលផ្ទះខ្ញុំមានទូរទស្សន៍ ត្រូវបន្ថែមអាគុយមួយគ្រឿងទៀត សម្រាប់ចាប់ជាមួយទូរទស្សន៍ ដ្បិតមួយមិនគ្រប់ភ្លើងទេ។ ការប្រើអាគុយភ្ជាប់ជាមួយនឹងទូរទស្សន៍នេះ គឺក្រោយពីបាយល្ងាចរួចរហូតដល់ម៉ោងប្រមាណ៩យប់។
ការប្រើប្រាស់អាគុយនេះ គឺចាប់ភ្ជាប់នឹងដង្កៀបពីរ បូកនិងដក ទៅគ្រឿងដែលប្រើប្រាស់។ អាគុយខ្លះមានក្បាលភ្ជាប់២ អាគុយខ្លះមានច្រើនជាងនេះ។ ក្បាលភ្ជាប់នេះ ពេលប្រើយូរៗទៅសឹក និងមានសំណើមទឹកអាស៊ីតកកជាប់នឹងក្បាលផង។
ពេលដែលអាគុយអស់ភ្លើង ខ្ញុំត្រូវយកទៅឲ្យផ្ទះសាកអាគុយក្នុងភូមិ ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ៕
អាគុយ (រូបតំណាង)
_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ស្វាយល្ហុងមួយដើម
៤. ដើមដូងទេរមួយដើម
៥. ដើមស្ពឺមួយដើម
៦. ដើមទៀបបាយ
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរណាំងមុខផ្ទះ
១២. ល្មុត
១៣. ខ្នោសកោសដូងរូបទន្សាយ
លេខកូដប្រៃសណីយ៍ ៖ ភ្នំពេញ – ខណ្ឌជ្រោយចង្វារ ថ្ងៃពុធ 29 ខែសីហា 2018
Posted by សុភ័ក្ត្រ in កូដប្រៃសណីយ៍-ភ្នំពេញ.add a comment
ខណ្ឌជ្រោយចង្វារ របស់រាជធានីភ្នំពេញ មានសរុបទាំងអស់៥សង្កាត់ ដោយសង្កាត់នីមួយៗ មានលេខកូដប្រៃសណីយ៍ផ្ទាល់ខ្លួន ដូចតទៅនេះ ៖
- ជ្រោយចង្វារ – ១២៥៥១
- ព្រែកលៀប – ១២៥៥២
- ព្រែកតាសេក – ១២៥៥៣
- កោះដាច់ – ១២៥៥៤
- បាក់ខែង – ១២៥៥៥
*** សម្រាប់លេខកូដប្រៃសណីយ៍ខណ្ឌឯទៀតៗរបស់រាជធានីភ្នំពេញ ចុចទីនេះ
_______________________________________________________
អានផងដែរ៖
១. កូដប្រៃសណីយ៍ និងកង្វះការយល់ដឹង
២. លេខកូដ ប្រៃសណីយ៍នៃព្រះរាជាណាចក្រកម្ពុជា
លទ្ធផលចេញហើយ ថ្ងៃអង្គារ 28 ខែសីហា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.add a comment
ថ្ងៃនេះ (២៨ សីហា ២០១៨) លទ្ធផលសម្រាប់ការប្រឡងក្របខណ្ឌក្រសួងការបរទេសឆ្នាំ២០១៨ បានចេញហើយ។ ដូចអ្វីដែលបានធ្វើ លទ្ធផលគឺមិនជាប់ទេសម្រាប់ខ្ញុំ ឆ្នាំនេះ ហេហេ…។ ឆ្នាំក្រោយត្រៀមខ្លួនដាក់ប្រឡងទៀត!
_______________________________________________________________
អានផងដែរ៖
១. ប្រឡងក្រសួងការបរទេសទៀត
ខួបឆ្នាំទី៥០ ពិធីសម្ពោធអនុវិទ្យាល័យ «ព្រះហរិរក្សរាមា» ថ្ងៃចន្ទ 27 ខែសីហា 2018
Posted by សុភ័ក្ត្រ in សង្គមរាស្ត្រនិយម.add a comment
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹកដីនៃខេត្តកំពង់ស្ពឺ នោះគឺពិធីសម្ពោធអនុវិទ្យាល័យ «ព្រះហរិរក្សរាមា»។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគ្រឹះស្ថានសិក្សាថ្មីនេះដោយព្រះអង្គផ្ទាល់។
ថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៦៨ សម្ដេចព្រះប្រមុខរដ្ឋទ្រង់បានយាងទៅសម្ពោធអនុវិទ្យាល័យ «ព្រះហរិរក្សរាមា» នេះ ដែលស្ថិតនៅអង្គមេត្រី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថានៅក្នុងខេត្តទាំងមូលកាលពីឆ្នាំ១៩៥៥ មានសាលាបឋមសិក្សាតែចំនួន៦០ និងគ្មានសាលាមធ្យមសិក្សាទេ រហូតមកដល់ឆ្នាំ១៩៦៨ ទូទាំងខេត្តមានសាលាបឋមសិក្សាចំនួន១៧៣ និងសាលាមធ្យមសិក្សាចំនួន៩។
នៅក្នុងរបបសង្គមរាស្ត្រនិយមក្រោមមគ្គុទេសក៍របស់សម្ដេចព្រះប្រមុខរដ្ឋអមតនៃពួងជនខ្មែរ ព្រះអង្គក៏ដូចជារាជរដ្ឋាភិបាលសង្គមតែងតែយកព្រះទ័យទុកដាក់ចំពោះការសិក្សារបស់យុវជនជំនាន់ក្រោយឲ្យស្មើមុខមាត់ និងអ្នករស់នៅតាមទីប្រជុំជនធំៗឯទៀតរបស់ព្រះនគរ៕
ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម
ខួបឆ្នាំទី៥០ ពិធីសម្ពោធអនុវិទ្យាល័យ «សម្ដេចឪប្រទាន» ថ្ងៃអាទិត្យ 26 ខែសីហា 2018
Posted by សុភ័ក្ត្រ in សង្គមរាស្ត្រនិយម.add a comment
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹកដីនៃខេត្តកំពង់ស្ពឺ នោះគឺពិធីសម្ពោធអនុវិទ្យាល័យ «សម្ដេចឪប្រទាន»។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគ្រឹះស្ថានសិក្សាថ្មីនេះដោយព្រះអង្គផ្ទាល់។
ថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៦៨ សម្ដេចព្រះប្រមុខរដ្ឋទ្រង់បានយាងទៅសម្ពោធអនុវិទ្យាល័យ «សម្ដេចឪប្រទាន» នេះ ដែលស្ថិតនៅអង្គមេត្រី ខេត្តកំពង់ស្ពឺ ដែលជាអនុវិទ្យាល័យទី៣របស់ស្រុក។
សិស្សានុសិស្ស ព្រមប្រជារាស្ត្រជាច្រើននៅអង្គមេត្រី និងតំបន់ជិតខាងបានចេញមកសាទរ និងទទួលស្វាគមន៍ព្រះរាជដំណើររបស់សម្ដេចព្រះប្រមុខរដ្ឋក្នុងបរិយាកាសសប្បាយរីករាយរកអ្វីប្រៀបពុំបាន។
នៅក្នុងរបបសង្គមរាស្ត្រនិយមក្រោមមគ្គុទេសក៍របស់សម្ដេចព្រះប្រមុខរដ្ឋអមតនៃពួងជនខ្មែរ ព្រះអង្គក៏ដូចជារាជរដ្ឋាភិបាលសង្គមតែងតែយកព្រះទ័យទុកដាក់ចំពោះការសិក្សារបស់យុវជនជំនាន់ក្រោយឲ្យស្មើមុខមាត់ និងអ្នករស់នៅតាមទីប្រជុំជនធំៗឯទៀតរបស់ព្រះនគរ៕
ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម
កម្ពុជាបានមេដាយមាស១ និងសំរឹទ្ធ១ ទៀតនៅកីឡាអាស៊ីថ្ងៃនេះ ថ្ងៃសៅរ៍ 25 ខែសីហា 2018
Posted by សុភ័ក្ត្រ in កីឡា, កីឡាអាស៊ី១៨.5 comments
នានាប្រទេស៖ ក្រុងចាការតា, ប្រទេសឥណ្ឌូណេស៊ី – ថ្ងៃនេះ (២៥ សីហា ២០១៨) កីឡាករ សាលី អ៊ូមើត បានធ្វើឲ្យកម្ពុជាឡើងលើតារាងមេដាយ និងជាប្រវត្តិសាស្ត្រដោយការទទួលបានមេដាយសំរឹទ្ធមួយ ក្នុងប្រភេទវិញ្ញាសា Runabout 1100 Stock និងមេដាយមាសមួយគ្រឿងទៀតក្នុងវិញ្ញាសា Ski Modified នៃប្រភេទកីឡាជេតស្គី ឬម៉ូតូទឹក។
សរុបមកដល់ពេលនេះកម្ពុជាទទួលបានមេដាយមាសពីរគ្រឿង និងសំរឹទ្ធមួយគ្រឿងនៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី៕
___________________________________________________
អានផងដែរ៖
១. កីឡាអាស៊ី ឆ្នាំ២០១៨
២. ឥណ្ឌូណេស៊ីបើកជាផ្លូវការ កីឡាអាស៊ី លើកទី១៨ ចាការតា ប៉ាឡែមបាង ២០១៨
៣. កម្ពុជាបើកឆាកមេដាយមាសនៅកីឡាអាស៊ី លើកទី១៨
៤. ឥណ្ឌូណេស៊ីបិទជាផ្លូវការ កីឡាអាស៊ី លើកទី១៨ ចាការតា ប៉ាឡែមបាង ២០១៨
៥. ម្ចាស់ផ្ទះឥណ្ឌូណេស៊ីនាំមុខមេដាយ សម្រាប់ប្រទេសអាស៊ាននៅកីឡាអាស៊ី លើកទី១៨ ចាការតា ប៉ាឡែមបាង ២០១៨