jump to navigation

កីឡា​អាស៊ី ឆ្នាំ​២០១៨ ថ្ងៃសៅរ៍ 11 ខែសីហា 2018

Posted by សុភ័ក្ត្រ in កីឡា​អាស៊ី​១៨.
trackback

សម្រាប់​កា​រ​ប្រកួត​កីឡា អាស៊ី​លើក​ទី​១៨ ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​ស្គាល់​ថា ចាការតា ប៉ាឡែមបាង ២០១៨ ដែល​នឹង​ប្រារព្ធ​បើក​កម្មវិធី​ជា​ផ្លូវ​ការ​នា​​ថ្ងៃ​ទី​១៨ ខែ​សីហា សប្ដាហ៍​ខាង​មុខ​នេះ នៅ​ទី​ក្រុង​ចាការតា ប្រទេស​ឥណ្ឌូណេស៊ី​។ ការ​ប្រកួត​កីឡា​អាស៊ី នា​ពេល​នេះ នឹង​ធ្វើ​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ដោយ​មាន​ទី​ក្រុង​ពីរ​របស់​ឥណ្ឌូណេស៊ី​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ គឺ​ចាការតា និង​ប៉ាឡែមបាង​។

កីឡា​ចំនួន​៤២​ប្រភេទ នឹង​ព្រឹត្តិការណ៍​ការ​ប្រកួត​ចំនួន​៤៨៤ នឹង​ដាក់​ឲ្យ​ប្រកួត​នៅ​ក្នុង​កីឡា​អាស៊ី​ឆ្នាំ​២០១៨​នេះ​។ ចំណែក​ឯ​អ្នក​ចូល​រួម​វិញ​គឺ​មក​ពី​សមាជិក​​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​​ទាំង​៤៥​។ ដោយ​ឡែក​ចំពោះ​ប្រទេស​កូរ៉េ​ទាំង​ពីរ​វិញ នឹង​ត្រូវ​ដើរ​រួម​គ្នា​​ទាំង​ក្នុង​ពិធី​បិទ និង​បើក ហើយ​ប្រើ​ប្រាស់​ទង់​រួម​មួយ​ផង​។ ចំណែក​ឯ​ប្រទេស​គុយវ៉ែត​វិញ អ្នក​ចូល​រួម​ត្រូវ​បាន​អនុញ្ញាតិ​ក្នុង​នាម​ជា​កីឡាករ​ឯករាជ្យ ដោយ​សារ​មូល​ហេតុ​ការ​ភ្ជួ​សមាជិកភាព​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​គុយវ៉ែត។

ចំពោះ​ការ​ប្រកួត​នា​ពេល​នេះ ប្រទេស​កម្ពុជា​គ្រោង​នឹង​បញ្ជូន​ប្រតិភូ​កីឡា​ចំនួន​៧១​រូប ដោយ​មាន​១៣​ប្រភេទ​កីឡា សម្រាប់​ចូល​រួម​ប្រកួត​ផង​ដែរ​។ ប្រភេទកីឡាទាំង១៣ ដែលត្រូវទៅចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី នាពេលខាងមុខនេះ មានកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង​៕

ស្លាក​សញ្ញា​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី

តុក្កតា​នាំ​សំណាង​សម្រាប់​កីឡា​អាស៊ី​លើក​ទី​១៨ មាន​៖ ភីន ភីន, កាកា និង​អាទុង

___________________________________________________
អាន​ផង​ដែរ​៖
១. ឥណ្ឌូណេស៊ី​​បើក​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨
២. កម្ពុជា​បើក​ឆាក​មេដាយ​មាស​នៅ​កីឡា​អាស៊ី លើក​ទី​១៨
៣. កម្ពុជា​បាន​មេដាយ​មាស១ និង​សំរឹទ្ធ​១ ទៀត​នៅ​កីឡា​អាស៊ី​ថ្ងៃ​នេះ
៤. ឥណ្ឌូណេស៊ី​​បិទ​​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨
៥. ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​នាំ​មុខ​មេដាយ សម្រាប់​ប្រទេស​អាស៊ាន​នៅ​​កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨

Advertisements

មតិ»

1. ឥណ្ឌូណេស៊ី​​បើក​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 20 ខែសីហា 2018

[…] នោះ​គឺ​កីឡា​អាស៊ី លើក​ទី​១៨ […]

2. កម្ពុជា​បើក​ឆាក​មេដាយ​មាស​នៅ​កីឡា​អាស៊ី លើក​ទី​១៨ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 24 ខែសីហា 2018

[…] នៅ​ក្នុង​​ការ​ប្រកួត​​កីឡា​អាស៊ី លើក​ទី​១៨ នៅ​ទី​ក្រុង​ចាការតា​។ […]

3. កម្ពុជា​បាន​មេដាយ​មាស១ និង​សំរឹទ្ធ​១ ទៀត​នៅ​កីឡា​អាស៊ី​ថ្ងៃ​នេះ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 26 ខែសីហា 2018

[…] សរុប​មក​ដល់​ពេល​នេះ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ពីរ​គ្រឿង និង​សំរឹទ្ធ​មួយ​គ្រឿង​​នៅ​ក្នុង​​ការ​ប្រកួត​​កីឡា​អាស៊ី លើក​ទី​១៨ នៅ​ទី​ក្រុង​ចាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​៕ […]

4. ឥណ្ឌូណេស៊ី​​បិទ​​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 3 ខែកញ្ញា 2018

[…] អាន​ផង​ដែរ​៖ ១. កីឡា​អាស៊ី ឆ្នាំ​២០១៨ ២. ឥណ្ឌូណេស៊ី​​បើក​ជា​ផ្លូវ​ការ […]

5. ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​នាំ​មុខ​មេដាយ សម្រាប់​ប្រទេស​អាស៊ាន​នៅ​​កីឡា​អាស៊ី លើក​ទី​១៨ ចាក - ថ្ងៃចន្ទ 3 ខែកញ្ញា 2018

[…] អាន​ផង​ដែរ​៖ ១. កីឡា​អាស៊ី ឆ្នាំ​២០១៨ ២. ឥណ្ឌូណេស៊ី​​បើក​ជា​ផ្លូវ​ការ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: