jump to navigation

ខួប​ឆ្នាំ​ទី​៧០ ប្រសូត​នៃព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

| ព្រះប្រវត្តិ |

ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ចន្ទ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត សំរឹទ្ធិ​ស័ក ព.ស.​២៤៩១ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​សីហា គ.ស.​១៩៤៨ វេលា​ម៉ោង​១១ និង​៣០​នាទី​​។ ព្រះ​អង្គ​គឺ​ជា​ព្រះ​ធិតា​អង្គ​ទី​៨ នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសនមុនី​។

| ព្រះ​ជាតិ |

​ព្រះ​រាជ​ធិតា នរោត្ដម គន្ធបុប្ផា តាំង​ពី​ទ្រង់​ប្រសូត​មក ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​ជា​ព្រះ​វរ​រាជ​បិតា ទ្រង់​ទុក​ឲ្យ​គង់​នៅ​ប្រាសាទ​ខេមរិន្ទ្រ​ជិត​ព្រះ​អង្គ​ជាប់​ជា​ដរាប​មក​។ ដោយ​ទ្រង់​បាន​ថែ​រក្សា​ដោយ​ការ​ថ្នាក់​ថ្នម​ជា​ទី​បំផុត ទ្រង់​ពុំ​សូវ​ដែល​ឲ្យ​មាន​ការ​ឃ្លាត​ពី​ព្រះ​អង្គ​យូរ​ទេ​។

ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​ពេញ​ព្រះ​រាជ​ហ្ឫទ័យ និង​ព្រះ​រាជ​ធិតា​ព្រះ​អង្គ​នេះ​ណាស់ ព្រោះ​ទ្រង់​ធ្លាប់​បាន​សង្កេត​ឃើញ​ថា ព្រះ​ធិតា​មាន​សណ្ដាប់​ធ្នាប់​ល្អ​ប្លែក​ខុស​ពី​ក្មេង​ធម្មតា​។ ការ​ខុស​ត្រូវ​ផ្សេង​ៗ​មិន​ចាំ​បាច់​ព្រះ​វរ​រាជ​បិតា​មាតា ឬ​ភីលៀង​ថែ​រក្សា​មាន​ព្រះ​បន្ទូល ឬ​និយាយ​បញ្ចេះ​ក៏​ទ្រង់​អាច​ជ្រាប​បាន​ដោយ​ព្រះ​អង្គ​ឯង ហើយ​ប្រកប​នឹង​កិរិយា​ឫកពារ​ដ៏​រំទំ​ថ្លៃ​ថ្នូរ​ស្ងប់​ស្ងៀម សម​ជា​ព្រះ​រាជ​ធិតា​ម្ចាស់​ផែន​ដី​ពិត​ៗ​មិន​ទាស់​នឹង​ភ្នែក​អ្នក​ផង​ទាំង​ពួង​។

| ប្រឈួន និង​សុគត |

ហេតុ​តែ​ទ្រង់​មាន​សុខភាព​ពុំ​សូវ​បរិបូណ៌ ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម គន្ធ​បុប្ផា ច្រើន​ប្រឈួន​ព្រះ​ទាហ​រោគ (​គ្រុន​ក្ដៅ​ព្រះ​អង្គ​) តាំង​ពី​ដើម​មក​។ យូរ​ៗ​ម្ដង​តែ​មុន​ៗ​ពេទ្យ​អាច​ព្យាបាល​បំបាត​រោគ​នេះ ថ្វាយ​ជា​ស្រឡះ​បាន​​។ លុះ​ព្រះ​ជន្មាយុ​ចូល​កំឡុង​៥​ព្រះ​វស្សា​ទ្រង់​ក៏​ចាប់​ប្រឈួន​ព្រះ​រោគ​ដដែល​នេះ​ជា​ខ្លាំង​ជាង​មុន ហួស​កម្លាំង​ពេទ្យ​នឹង​ថ្វាយ​ឱសថ​ទប់​ទល់​បាន ប្រឈួន​បាន​តែ​៧​ថ្ងៃ ទ្រង់​សុគត​នៅ​ក្នុង​ថ្ងៃ​ជា​គម្រប់​៨​ គឺ​នៅ​ថ្ងៃ​សៅរ៍ ១២​រោច ខែ​មិគសិរ ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៩៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​ធ្នូ គ.ស.​១៩៥២ វេលា​ម៉ោង​២ និង​៤៥​នាទី​។

អាន​បន្ថែម ចុច​ទី​នេះ

| ព័ត៌មានទាក់ទង |

Advertisements
%d bloggers like this: