jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​សហគមបូរី បាក់​ស្នា ថ្ងៃអង្គារ 21 ខែសីហា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
trackback

សមិទ្ធផល​ដែល​គួរ​ឲ្យ​មោទន​មួយ​ទៀត​នៃ​របប​សង្គម​នោះ​គឺ​ការ​បង្កើត​ឲ្យ​មាន​ជា​​និគម​អភិវឌ្ឍន៍​, សហគមន៍ និង​សហករណ៍​ដើម្បី​ប្រជាជន​ខ្មែរ​រួម​សាមគ្គី​គ្នា​ផលិត​បម្រើ​ឲ្យ​កំណើន​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ និង​ការ​បង្កើត​ជា​សហគមន៍​អភិវឌ្ឍន៍​​នានា​ទូទាំង​ប្រទេស​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ការ​រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព និង​សេចក្ដី​ថ្លៃ​ថ្នូរ​ស័ក្តិសម​ជា​ខេមរ​ប្រជាជន​រស់​ក្នុង​ឯករាជ​ប្រទេស​។

ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិ​ជា​ច្រើន​មាន​សាលា​រៀន គិលាន​ដ្ឋាន និង​ផ្លូវ​ថ្នល់​ជា​ច្រើន​នៅ​ក្នុង​សហគមន​បូរី បាក់​ស្នា ខេត្ត​កំពង់​ធំ​។

សមិទ្ធិ​ដែល​សង្គម​រាស្ត្រ​និយម​បាន​ធ្វើ​ជូន​ប្រជា​រាស្ត្រ​នៅ​ភូមិ​បាក់​ស្នា និង​ក្នុង​តំបន់​នេះ គឺ​សម​ស្រប​តាម​គោល​នយោបាយ​ទូទៅ​របស់​ចលនា​នេះ ដែល​បាន​ដាក់​ទិស​ដៅ ថា​បម្រើ​ប្រជា​រាស្ត្រ​នៅ​គ្រប់​ទិស​ទី នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល ក៏​ដូច​នៅ​ទី​ជិត​ប្រជុំ​ជន ឥត​មាន​ភ្លេច​ចោល​អ្នក​ណា​ឡើយ​។ ហេតុ​នេះ​ហើយ សម្ដេច​ប្រធាន​សង្គម​រាស្ត្រ​និយម បាន​ឧបត្ថម្ភ​ថិកា សម្រាប់​សម្រេច​កិច្ចការ​ស្ថាបនា​សហគម​អភិវឌ្ឍន៍​នេះ​។
(​ដក​ស្រង់​ពី​សន្ទរកថា​របស់​សម្ដេច​ឪ​)

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements

មតិ»

1. រដ្ឋ - ថ្ងៃសុក្រ 31 ខែសីហា 2018

បាត់ដានអស់ហើយ នៅបាក់ស្នា។ បច្ចុប្បន្នតំបន់នោះ មានសល់ស្លាកស្នាម ខ្លះដូចជាភូមិកំពង់ស្ដេច ក្រវ៉ា រូង សំពៅលូន ចារ លាវ ព្រៃរលាប ។ល។ សុទ្ធតែមានអនុស្សាវរីយ៍ទាក់ទងនឹងព្រះអង្គ (ប្រជាជនដែលរស់នៅទីហ្នឹងឧស្សាហ៍រំឭក)។ ផ្លូវលំសម្ដេចឪ នៅមានវត្តមានដល់សព្វថ្ងៃ ហើយត្រូវបានព្រះរាជទានការជួសជុលជារឿយៗ ពីមហាក្សត្រទ្រង់សីហមុនី បន្តពីព្រះវរបិតា។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: