jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អនុ​វិទ្យាល័យ «​ព្រះ​ហរិរក្ស​រាមា​» ថ្ងៃចន្ទ 27 ខែសីហា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
trackback

ថ្ងៃទី២៧ ខែ​សីហា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​នៃ​ខេត្ត​កំពង់​ស្ពឺ នោះគឺពិធី​​សម្ពោធ​អនុ​វិទ្យាល័យ​ «​ព្រះ​ហរិរក្ស​រាមា​»។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគ្រឹះ​ស្ថាន​សិក្សា​ថ្មី​​​នេះដោយព្រះអង្គផ្ទាល់។

ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​យាង​ទៅ​សម្ពោធ​អនុវិទ្យាល័យ​ «​ព្រះ​ហរិរក្ស​រាមា​​​» នេះ ដែល​ស្ថិត​នៅ​អង្គ​មេត្រី ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ​​។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​ខេត្ត​ទាំង​មូល​កាល​ពី​ឆ្នាំ​១៩៥៥ មាន​សាលា​បឋម​សិក្សា​តែ​ចំនួន​៦០ និង​គ្មាន​សាលា​មធ្យម​សិក្សា​ទេ រហូត​មក​ដល់​ឆ្នាំ​១៩៦៨ ទូ​ទាំង​ខេត្ត​មាន​សាលា​បឋម​សិក្សា​ចំនួន​១៧៣ និង​សាលា​មធ្យម​សិក្សា​ចំនួន​៩​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: