jump to navigation

រូប​ភាព​ប្រវត្តិ​សាស្ត្រ​៦០​ឆ្នាំ កម្ពុជា​-​ចិន ថ្ងៃអាទិត្យ 30 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, 中文.
1 comment so far

ខាង​លើ​នេះ​ជា​រូប​ភាព​ប្រវត្តិសាស្ត្រ​មួយ ដែល​មាន​រយៈ​ពេល​៦០​ឆ្នាំ​គត់​នា​ថ្ងៃ​នេះ (​៣០ កញ្ញា ២០១៨​)​។ ទំនាក់​ទំនង​ការ​ទូត​នៃ​សាធារណរ​ដ្ឋ​ប្រជាមានិត​ចិន និង​ព្រះ​រាជាណាចក្រ​កម្ពុជា​មក​ដល់​ឆ្នាំ​នេះ (​២០១៨​) មាន​រយៈ​ពេល​៦០​ឆ្នាំ​គត់​។

ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៥៨ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ទី​១ បាន​​អញ្ជើញ​នាំ​សារ​តាំង​ពី​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ ដើម្បី​ជូន​លោក​អនុ​ប្រធានាធិបតី​ចិន ជូ​ទើ នា​សម័យ​នោះ​៕

____________________________________________________
អាន​ផង​ដែរ​៖
១. ខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន

Advertisements

លេខ​កូដ​ប្រៃសណីយ៍​ ៖ ភ្នំពេញ – ខណ្ឌ​ពោធិ៍​សែន​ជ័យ ថ្ងៃសៅរ៍ 29 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​ភ្នំពេញ.
add a comment

ខណ្ឌ​មាន​ជ័យ របស់​រាជ​ធានី​ភ្នំពេញ មាន​សរុប​ទាំង​អស់​១១​សង្កាត់ ដោយ​សង្កាត់​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. ចោមចៅ – ១២៥០១
  2. កាកាប – ១២៥០២
  3. ក្រាំង​ធ្នុង – ១២៥០៣
  4. សំរោងក្រោម – ១២៥០៤
  5. ត្រពាំងក្រសាំង – ១២៥០៥
  6. ស្នោរ – ១២៥០៦
  7. ឪឡោក – ១២៥០៧
  8. កំបូល – ១២៥០៨
  9. កន្ទោក – ១២៥០៩
  10. បឹងធំ – ១២៥១០
  11. ភ្លើងឆេះរទេះ – ១២៥១១

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ខណ្ឌ​ឯ​ទៀត​ៗ​របស់​រាជធានី​ភ្នំពេញ ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​ការ​កែ​សម្រួល​ខ្សែ​រត់​របស់​រថយន្ត​ក្រុង​ភ្នំពេញ ថ្ងៃសុក្រ 28 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
2 comments

_______________________________________
អានផងដែរ៖
១. តម្រាយ​ខ្សែ​រត់​របស់​រថយន្ត​ក្រុង​ភ្នំពេញ
២. បើក​សម្ពោធ​រថ​យន្ត​ក្រុង​ថ្មី​ ពី​ជំនួយ​ជប៉ុន

វីដេអូ តាម​ខ្ញុំ​ហ្លួង​ថៃ ទៅ​រើ​ “នគរ​វត្ត” ថ្ងៃ​ព្រហស្បតិ៍ 27 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ, ภาษาไทย.
1 comment so far

ដូច​ដែល​បាន​គ្រោង​ទុក ថ្ងៃ​នេះ (​២៧ កញ្ញា ២០១៨​) សិក្ខាសាលា​មួយ​ដែល​មាន​ឈ្មោះ​ថា តាម​ខ្ញុំ​ហ្លួង​ថៃ ទៅ​រើ​ “នគរ​វត្ត” (ថ. ตามข้าหลวงไทย ไปย้ายนครวัด) ត្រូវ​បាន​​ចាត់​ធ្វើ​ឡើង​ នៅ​ឯ​សាល​មតិជន​អខាដេមី​។ សិក្ខា​សាលា​នេះ​រៀប​ចំ​ឡើង​ដោយ គេហ​ទំព័រ​ដ៏​ល្បី​ល្បាញ​មួយ​របស់​ថៃ​ឈ្មោះ សិល្ប​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​។

សិក្ខា​សាលា​នេះ មាន​ការ​ចូល​រួម​ធ្វើ​ជា​វាគ្មិន​ដោយ អនុ​សាស្ត្រាចារ្យ បណ្ឌិត សានតិ ភក្ដីគាំ (ថ. ศานติ ภักดีคำ) និង​សម្រប​សម្រួល​ដោយ ឯកភទ្រ ជើតធម្មធរ (ថ. เอกภัทร์ เชิดธรรมธร)​។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ទាំង​ស្រុង​ស្ដី​អំពី​សិក្ខាសាលា លោក​អ្នក​អាច​ទស្សនា​ស្វែង​យល់​បាន ដូច​ត​ទៅ​ ៖

______________________________________________________
អាន​ផង​ដែរ​៖
១. តាម​ខ្ញុំ​ហ្លួង​ថៃ ទៅ​រើ​ “នគរ​វត្ត”

ទំនួញប្រេត ថ្ងៃពុធ 26 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ.
1 comment so far

ក្នុងឱកាសថ្ងៃបុណ្យកាន់បិណ្ឌទី២នេះ ខ្ញុំសូមជូនលោកអ្នកនាងស្ដាប់ និងទស្សនាជាគតិ នូវបទ «ទំនួញប្រែត» ដែលស្មូតដោយ លោក ពេជ្រ សុខា ដូចតទៅ៖

________________________________________________
អានផងដែរ៖
១. ថ្ងៃ​នេះ​បិណ្ឌ​១

ថ្ងៃ​នេះ​បិណ្ឌ​១ ថ្ងៃអង្គារ 25 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ, អំពីស្រុកខ្មែរ.
4 comments

រដូវបុណ្យសែនដូនតាកាន់បិណ្ឌដាក់បិណ្ឌ បានចូលមកដល់ទៀតហើយ បងប្អូនញាតិមិត្រ ដោយចាប់ផ្ដើមនៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា (ថ្ងៃនេះ)។ សម្រាប់ឆ្នាំនេះ ថ្ងៃអង្គារ​នេះ គឺជាថ្ងៃទី១ នៃពិធីកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរ អ្នកកាន់ពុទ្ធសាសនា ក៏ដូចជាខ្មែរក្រោម ដែលកំពុងរស់នៅក្នុងទឹកដីវៀតណាមភាគខាងត្បូងបច្ចុប្បន្ននេះ ដោយឡែកនៅតាំងពីល្ងាចម្សិលមិញមកម្ល៉េះ នៅគ្រប់អារាមនានា ក៏មានពិធីសូត្រមន្តបិណ្ឌ១ផងដែរ។

ក្នុងនាមជាពុទ្ធសាសនិកខ្មែរ សូមកុំភ្លេចរកពេលទំនេរបានទៅវត្ត យ៉ាងហោចណាស់ម្ដងដែរក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌសម្រាប់ព.ស.២៥៦២នេះ។

ជាធម្មតាក្នុងរដូវនេះ គ្រប់អារាមតែងតែមានស្មូតបទ បរាភវសូត្រស្រែខ្មុកសូមឧទ្ទិសថ្ងៃនេះ ជូនបទ បរាភវសូត្រ ទុក្ខគ្រាន់ជាធម្មទាន ដូចតទៅនេះ។ សូមអញ្ជើញទស្សនា៖

________________________________________________
អានផងដែរ៖
១. ទំនួញប្រេត
២. Repost: ទំនៀមធ្វើនំអន្សមរដូវភ្ជុំបិណ្ឌ និងការបាត់បង់
៣. ទើប​បាន​មួយ​វត្ត
៤. វត្ត​ទី​២ ឆ្នាំ​នេះ
៥. វិស្សម​កាល​ភ្ជុំ​បិណ្ឌ ឆ្នាំ​២០១៨​នេះ

អបអរសាទរ​បុណ្យ​រដ្ឋធម្មនុញ្ញ ខួប​ទី​២៥ ថ្ងៃចន្ទ 24 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

រដ្ឋធម្មនុញ្ញ [អានថា៖ រ័ត-ឋៈ-ធ័ម-មៈ-នុញ] មិនមែនអានថា [រ័ត-ធ័ម-មៈ-នុញ] ទេ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធម្មនុញ្ញភាព។

គួរកត់សម្គាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ គិតមកដល់ត្រឹមថ្ងៃនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងមានអាយុ២៥ឆ្នាំហើយ។

អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា!

%d bloggers like this: