jump to navigation

អត្ថបទ​ប្រែ ៖ វិវាទ​រឿង «​ល្ខោន​ខោល​» រវាង​ថៃ​-​កម្ពុជា កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​!!? សុចិត្ត វង្ស​ទេស បញ្ជាក់​ម្ដង​ទៀត «​ល្ខោន​ខោល​ជា​វប្បធម៌​រួម មាន​​ឫស​គល់​រួម​គ្នា បំបែក​ជា​ផ្នែក​ៗ​មិន​បាន​ថា​ជា​សម្បត្តិ​ផ្ដាច់​មុខ​របស់​នរណា​ម្នាក់​»​ ថ្ងៃ​ព្រហស្បតិ៍ 6 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន ៖ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม) របស់​ថៃ​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ស្ដី​ពី​វិវាទ​រវាង​កម្ពុជា​ថៃ ក្នុង​ការ​ចុះ​បញ្ជី​ល្ខោន​ខោល​ក្នុង​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​។ អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា วิวาทะประเด็น “โขน” ระหว่างไทย-กัมพูชา ก่อตัวขึ้นอีกรอบ!!? สุจิตต์ วงษ์เทศ ชี้อีกครั้ง “โขนเป็นวัฒนธรรมร่วม มีรากเหง้าร่วมกัน จะแยกโดดๆ มิได้ ว่าเป็นสมบัติของใครของมัน” ឬ ប្រែ​ជា​ខ្មែរ​ថា វិវាទ​រឿង «​ល្ខោន​ខោល​» រវាង​ថៃ​-​កម្ពុជា កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​!!? សុចិត្ត វង្ស​ទេស បញ្ជាក់​ម្ដង​ទៀត «​ល្ខោន​ខោល​ជា​វប្បធម៌​រួម មាន​​ឫស​គល់​រួម​គ្នា បំបែក​ជា​ផ្នែក​ៗ​មិន​បាន​ថា​ជា​សម្បត្តិ​ផ្ដាច់​មុខ​របស់​នរណា​ម្នាក់​»​។​

ដើម្បី​ទុក​ជា​ឯកសារ​ខ្ញុំ​សូម​​ធ្វើ​ការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ជា​ភាសា​ខ្មែរ ដើម្បី​ដាក់​ជូន​ប្រិយ​មិត្រ​ស្វែង​យល់​ ដូច​ត​ទៅ​នេះ​ ៖

វិវាទ​រឿង «​ល្ខោន​ខោល​» រវាង​ថៃ​-​កម្ពុជា កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​!!? សុចិត្ត វង្ស​ទេស បញ្ជាក់​ម្ដង​ទៀត «​ល្ខោន​ខោល​ជា​វប្បធម៌​រួម មាន​​ឫស​គល់​រួម​គ្នា បំបែក​ជា​ផ្នែក​ៗ​មិន​បាន​ថា​ជា​សម្បត្តិ​ផ្ដាច់​មុខ​របស់​នរណា​ម្នាក់​»​

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា កន្លង​មក មាន​ការ​កើត​រឿង​មិន​សុខ​ចិត្ត​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ប្រជាជន​កម្ពុជា ទាក់​ទង​នឹង​ករណី​ដែល​ប្រទេស​ថៃ តាម​រយៈ​ក្រសួង​វប្បធម៌​ ដាក់​សំណើ​ការ​សម្ដែង «​ខោល​» (​កកន៖ ថៃ​បញ្ចេញ​សំឡេង ខូ៎ន ដោយ​សរសេរ​ថា โขน [ខោន]) ទៅ​កាន់​អង្គការ​សិក្សា​វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហ​ប្រជាជាតិ ឬ​យូណេស្កូ ដើម្បី​ពិចារណា​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​អរូបិយ​របស់​មនុស្ស​ជាតិ សម្រាប់​ឆ្នាំ​២០១៨ នោះ មាន​អ្នក​លេង​ហ្វេសប៊ុគ និង​បណ្ដាញ​សង្គម​របស់​កម្ពុជា​ជា​ច្រើន​​បាន​នាំ​គ្នា​បញ្ចេញ​មតិ​ថា ការ​សម្ដែង​ខោល​​ជា​ការ​សម្ដែង និង​វប្បធម៌​របស់​ប្រជាជន​កម្ពុជា​មិន​មែន​របស់​ថៃ​។

ដោយ​នៅ​បាន​បន្ថែម​ថា​ប្រទេស​ថៃ​បាន​នាំ​ការ​សម្ដែង​ខោល​ពី​កម្ពុជា មាន​ការ​ចែក​ចាយ​ប្រកាស​ទាំង​នោះ​ប្រមាណ​ជាង​៥០.០០០​ដង​។ ក្រៅ​ពី​នោះ​នៅ​មាន​អ្នក​លេង​អន​ឡាញ​កម្ពុជា​បាន​ចូល​ទៅ​សម្ដែង​មតិ​ក្នុង​ហ្វេសប៊ុគ​របស់​អង្គការ​យូណេស្កូ សុំ​ឲ្យ​អង្គការ​យូណេស្កូ​ពិចារណា​ថា​ការ​សម្ដែង​ខោល មិន​មែន​របស់​ប្រទេស​ថៃ និង​សុំ​ឲ្យ​អង្គការ​យូណេស្កូ​ផ្អាក​ការ​ពិចារណា​នេះ​។

សុចិត្ត វង្ស​ទេស (ថ. สุจิตต์ วงษ์เทศ) ធ្លាប់​មាន​យោបល់​ស្ដី​អំពី​ប្រភព “ខោល” ថា “ខោល​ជា​ការ​សម្ដែង​រឿង​រាមាយណៈ ក្នុង​ពិធី​កម្ម​ស័ក្ដិសិទ្ធិ​​របស់​សាសនា​ព្រាហ្មណ៍ ដំបូង​ចាស់​បំផុត (​តាម​ភ័ស្ដុតាង​ដែល​មាន​ខណៈ​នេះ​) ក្នុង​រាជ​សំណាក់​ខម​កម្ពុជា ឯ​ទន្លេ​សាប ក្រុង​សៀមរាប​”​។

“ត​មក រាជ​​សំណាក់​ខម​កម្ពុជា​បញ្ជូន​បែប​ផែន​ការ​សម្ដែង​រាមាយណៈ​ឲ្យ​រាជ​សំណាក់​ខម​អយោធ្យា​-​ល្វ (​យុគ​មុន​ក្រុង​ស្រី​អយុធ្យា​) ទន្លេ​ចៅ​ពញា​ភាគ​កណ្ដាល​។

រាជ​សំណាក់​ថៃ​ក្រុង​ស្រី​អយុធ្យា​បន្ដ​ពី​រាជ​សំណាក់​ខម​អយោធ្យា-ល្វ ក៏​បន្ដ​ការ​សម្ដែង​រាមាយណៈ​បែប​ខម​ទុក​ផង តែ​កែ​លម្អ​ដោយ​ហៅ​រាមាយណ​ដោយ​ពាក្យ​ថ្មី​ថា​រាមកៀរ្តិ៍​​”។

តែ​ទម្រាំ​ខោល​​មក​ជា​ខោល​នៅ​សព្វ​ថ្ងៃ​នេះ សុចិត្ត​ អធិប្បាយ​ថា ការ​សម្ដែង​ប្រភេទ​នេះ អភិវឌ្ឍន៍​បន្តិច​ម្ដង​ៗ​​មក​ពី​វប្បធម៌​ផ្ទៃ​ក្រៅ និង​ផ្ទៃ​ក្នុង​របស់​បណ្ដា​រាជ​សំណាក់​លក្ខណៈ​បូរាណ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ពោល​គឺ តួ​សាច់​រឿង​បាន​មក​ពី​វប្បធម៌​ផ្ទៃ​ក្រៅ​គឺ​ឥណ្ឌា​ជា​ពិសេស​ឥណ្ឌា​ខាង​ត្បូង​ និង​គ្រឿង​តែង​កាយ​ក៏​បាន​មក​ពី​ឥណ្ឌា និង​ពែរ្ស ដូច​ជា មង្កុដ ក្បាំង និង​កំណាត់​សំពត់​នានា​។

ចំណែក​អង្គ​ប្រកប​ផ្សេង​ៗ ដែល​មក​ពី​វប្បធម៌​ផ្ទៃ​ក្នុង​នៅ​អាស៊ី​អាគ្នេយ៍​នោះ​ប្រកប​ដោយ ឈ្មោះ “ខោល” មក​ពី​ពាក្យ​តំបន់​ត្រកូល​ជ្វា​-​ម៉ាឡាយូ​ថា “Lakon” ឬ “Lakun” “Legong” ឬ​ពាក្យ​បាលី (​កកន៖ អាន​ថា បា-លី ជា​ដែន​កោះ​មួយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន​) ថា “Legong”។

សុចិត្ត​អះ​អាង​ថា ក្បាច់រាំ​​ខោល អាច​មក​ពី​ការ​រាំ​លេង​របស់​ប្រជាជាតិ​តំបន់​អាស៊ី​អាគ្នេយ៍​តាំង​ពី​ប្រមាណ​៣​ពាន់​ឆ្នាំ​មក​ហើយ ឃើញ​បាន​ពី​គំនូស​ពណ៌​ដែល​មាន​ឃើញ​តាំង​ពី​តំបន់​ក្វាង​ស៊ី​នៅ​ប្រទេស​ចិន​ភាគ​ខាង​ត្បូង ចុះ​មក​ដល់​ភាគ​ឦសាន និង​ភាគ​កណ្ដាល​របស់​ថៃ​។

“ក្បាល​ខោល” (​កកន៖ ខ្មុក​) ក៏​អភិវឌ្ឍ​​មក​ពី​ក្បាំង​មុខ​ដែល​ពាក់​បាំង​មិន​ឲ្យ​ឃើញ​មុខ​ពិត​ក្នុង​ពិធី​កម្ម​ចូល​រូប​ដើម្បី​ភ្ជាប់​មនុស្ស​ជាមួយ​អំណាច​ស័ក្ដិសិទ្ធិ​លើ​ធម្មជាតិ ដែល​សុទ្ធ​តែ​មាន​ក្នុង​ក្រុម​ជន​ជាតិ​ដើម​គ្រប់​កុល​សម្ព័ន្ធ​។

ចំំណែក​ប៉ីពាទ្យ​លេង​ខោល (កកន៖ ​ប៉ីពាទ្យ គឺ​ភ្លេង​ពិណ​ពាទ្យ​របស់​ថៃ​) សុចិត្ត​ពោល​ថា គ្រឿង​តន្ត្រី​ចម្បង​ៗ គឺ ប៉ី រនាត ស្គរ​ធំ ជា​របស់​តំបន់​ពី​ដើម​នៃ​ជន​ជាតិ​សុវណ្ណ​ភូមិ​អាស៊ី​អាគ្នេយ៍ ជាង​៣​ពាន់​ឆ្នាំ​មក​ហើយ​។ ការ​ពោល​ខោល​ដែល​តែង​ដោយ​ពាក្យ​និពន្ធ​ប្រភេទ​កាព្យ​បាន​ទទួល​បែប​ផែន​មក​ពី​កម្ពុជា​។ ចំណែក​​ការ​ចរចា​ខោល​តែង​ដោយ​ពាក្យ​រៀល​រាប់​ជា​ពាក្យ​ក្រង​ចួន​តំបន់​ដើម​ត្រកូល​ លាវ-ថៃ​។

សុចិត្ត​បាន​សន្និដ្ឋាន​ថា “ខោល​ជា​វប្បធម៌​រួម​របស់​សុវណ្ណ​ភូមិ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ មាន​ឫស​គល់​រួម​គ្នា បំបែក​ជា​ផ្នែក​ៗ​មិន​បាន​ថា​ជា​សម្បត្តិ​ផ្ដាច់​មុខ​របស់​នរណា​ម្នាក់ ឬ​របស់​ទី​នោះ ទី​នេះ​”។

មុន​បន្ថែម​រឿង​របស់ “ខោល” នៅ​មាន​រឿង​លម្អិត​ដែល​ត្រូវ​សិក្សា​ជា​ច្រើន​ទៀត​លើស​កម្លាំង​មនុស្ស​ណា​ម្នាក់​ដែល​អាច​សិក្សា​បាន​គ្រប់​ជ្រុង​ជ្រោយ​។ ត្រូវ​អាស្រ័យ​អ្នក​ដឹង​អ្នក​ជំនាញ​ជា​ច្រើន​ផ្នែក​រួម​គ្នា​សិក្សា​ស្វែង​រក​បន្ដ​ទៀត​។


ឯកសារ​យោង​

សុចិត្ត វង្ស​ទេស​ “ខោល មក​ពី​ណា” ឯកសារ​សម្រាប់​សិក្ខា​សាលា ក្នុង​ឱកាស​បុណ្យ​សប្ដាហ៍​អភិរក្ស​មរតក​ថៃ ពុទ្ធ​សករាជ​២៥៥៦ នា​សង្គីត​សាលា សារ​មន្ទីរ​ជាតិ ព្រះ​នគរ ថ្ងៃ​សៅរ៍ ទី​៦ ខែ​មេសា ឆ្នាំ​២០១៣​។

“ខ្មែរ​កន្លះ​សែន​​ស្រែក​ថៃ​ចុះ​បញ្ជី‘ខោល’ បេតិកភណ្ឌ​ពិភព​លោក​! គាំង​ទំព័រ​យូណេស្កូ​អាង​ថៃ​កុបពី” សារព័ត៌មាន​ខាវស៊ិត អន​ឡាញ ៣០ សីហា ២០១៨

https://www.silpa-mag.com/club/news/article_19918

_____________________________________________________
អាន​ផង​ដែរ​៖
១. ชำแหละที่มา “โขนเขมร” มาจาก “ราชสำนักไทย”
២. «​ល្ខោន​» និង «​ខោល»
៣. วิวาทะประเด็น “โขน” ระหว่างไทย-กัมพูชา ก่อตัวขึ้นอีกรอบ!!? สุจิตต์ วงษ์เทศ ชี้อีกครั้ง “โขนเป็นวัฒนธรรมร่วม มีรากเหง้าร่วมกัน จะแยกโดดๆ มิได้ ว่าเป็นสมบัติของใครของมัน”

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: