jump to navigation

ខួប​ទី​៩៦ ថ្ងៃ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃពុធ 31 ខែតុលា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

Advertisements

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អាកាស​យាន​ដ្ឋាន​បែក​ចាន ថ្ងៃចន្ទ 29 ខែតុលា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

ថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​បែក​ចាន ខេត្ត​បាត់ដំបង នោះគឺពិធី​​សម្ពោធ​​អាកាស​យានដ្ឋាន​បែក​ចាន។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិ​ដ៏​ថ្លៃ​ថ្លា​ថ្មី​មួយ​​​នេះដោយព្រះអង្គផ្ទាល់។

ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​យាង​ទៅ​សម្ពោធ​អាកាស​យាន​ដ្ឋាន​ថ្មី​មួយ​ដែល​សម្រេច​ឡើង​នា​របប​សង្គម​រាស្ត្រ​និយម នៅ​ឯ​បែក​ចាន ខេត្ត​បាត់​ដំបង​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​​បាន​សម្រេច​បាន​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស ដោយ​បង្កើត​ឲ្យ​មាន​ផ្លូវ​ថ្នល់​ខ្វាត់​ខ្វែង​ទូទាំង​ព្រះ​រាជ​អាណាចក្រ ក៏​ដូច​ជា​បង្កើត​នូវ​អាកាស​យាន​ដ្ឋាន​ថ្មី​ៗ​ជា​ច្រើន​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ប្រយោជន៍​បម្រើ​ដល់​វិស័យ​គមនាគមន៍​​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ខួប​ឆ្នាំ​ទី​១៤ បរម​រាជា​ភិសេក ថ្ងៃចន្ទ 29 ខែតុលា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ខួប​ឆ្នាំ​ទី ៧៧ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១) ថ្ងៃអាទិត្យ 28 ខែតុលា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
7 comments

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ​​នេះ មានរយៈពេល៧៧​​ឆ្នាំគត់ ជាថ្ងៃប្រវត្តិសាស្ត្រមួយដែលព្រះនគរកម្ពុជា បានប្រារព្ធព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន ព្រះចៅក្រុងកម្ពុជាធិបតី គ្រា​ទី​១។ ព្រះករុណា ព្រះ នរោត្ដម សីហនុ ព្រះអង្គបានឡើងស្នងរាជ្យបន្តពី ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ សិរីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ​។

ក្រោយ​ពេល​ដែល ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​ សិរីសុវត្ថិ មុនីវង្ស ដែល​ជា​​សម្ដេចព្រះរាជអយ្យកោទ្រង់បាន​សោយព្រះទិវង្គតនា ខែ​មេសា គ.ស.១៩៤១ និងព្រះរាជពិធីថ្វាយព្រះភ្លើងបានបញ្ចប់រួចស្រេចនោះ រហូតមកដល់ខែ​តុលា ឆ្នាំ​១៩៤១​ នោះ​ ទើបព្រះរាជពិធីបរមរាជាភិសេកព្រះអង្គចាត់ឡើងជាផ្លូវការរយៈពេល៦ថ្ងៃ គឺពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ដល់​ថ្ងៃ​​អង្គារ ទី​៣០ ខែ​តុលា​​។

ដោយឡែកថ្ងៃ​អាទិត្យ ទី​២៨ ខែ​តុលា ជាថ្ងៃធំ នៃព្រះរាជពិធីបរមរាជាភិសេកផ្លូវការ​នា​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ ដោយ​មាន​ព្រះ​បរម​នាម​ក្នុង​ព្រះសុវណ្ណប័ដ ថា ៖ «ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី»

នៅ​ថ្ងៃ​បន្ទាប់ នៃ​ពិធី​ផ្លូវ​ការ​នោះ ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​ក៏​បាន​ស្ដេចយាងប្រទក្សិណព្រះនគរ (អានផងដែរ៖ ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក) ដែលជាទំនៀមតាមបូរាណខត្តិយរាជបវេណីខ្មែរ ក្នុងព្រះរាជពិធីបរមរាជាភិសេក ស្រេចបរិបូណ៍នៃព្រះរាជពិធីបរមរាជាភិសេកព្រះអង្គ៕៚

ព្រះ​ករុណា ក្នុង​ថ្ងៃ​រាជាភិសេកព្រះរាជពិធីថ្វាយព្រះសិទ្ធរសតាមបូរាណរាជបវេណីព្រះរាជពិធីដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មីជុំវិញព្រះនគរ

_______________________________________
អានផងដែរ
១. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក
២. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក
៣. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ
៥. តែមប្រិ៍​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​រាជាភិសេក​ហ្លួង​សីហនុ គ្រា​ទី​១
៦. កម្រង​រូប​ភាព​ព្រះរាជពិធីបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន គ្រាទី១ ~ ២៥-៣០ តុលា ១៩៤១

កម្រង​រូប​ភាព​ព្រះរាជពិធីបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន គ្រាទី១ ~ ២៥-៣០ តុលា ១៩៤១ ថ្ងៃសៅរ៍ 27 ខែតុលា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
3 comments

_______________________________________
អានផងដែរ
១. ខួប​ឆ្នាំ​ទី ៧៧ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១)
២. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ
៣. តែមប្រិ៍​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​រាជាភិសេក​ហ្លួង​សីហនុ គ្រា​ទី​១

តែមប្រិ៍​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​រាជាភិសេក​ហ្លួង​សីហនុ គ្រា​ទី​១ ថ្ងៃសុក្រ 26 ខែតុលា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

ក្នុង​ឱកាស​ដែល​ព្រះ​នគរ​ចាត់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី នរោត្ដម សីហនុ ពី​ថ្ងៃ​ទី​២៥ ដល់ ៣០ ខែ​តុលា ឆ្នាំ​១៩៤១ នោះ ដើម្បី​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នេះ រាជការ​ខ្មែរ ក្រោម​កិច្ច​អភិបាល​នៃ​រដ្ឋការ​បារាំង​សែស បាន​ដាក់​ចេញ​ផ្សាយ​នូវ​តែមប្រិ៍​ប្រៃសណីយ៍​ចំនួន​៣​ប្រភេទ សម្រាប់​ប្រើ​ប្រាស់ និង​ឆ្លង​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នេះ​។

តែមប្រិ៍​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​រាជាភិសេក​ហ្លួង​សីហនុ គ្រា​ទី​១ ទាំង​៣​ប្រភេទ

នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៤១ ដប់​ថ្ងៃ​មុន​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក តែមប្រិ៍​ប្រៃសណីយ៍​ដែល​មាន​ប្រភេទ ១​សេន, ៦​សេន និង​២៥​សេន ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​។ តែមប្រិ៍​ទាំង​៣​ប្រភេទ​នេះ មាន​ប្រកដ​នូវ​ព្រះ​ឆាយាលក្ខណ៍​នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ក្នុង​ព្រះ​ពស្ត្រ​ពេញ​យស​ជា​ខត្តិយ នៅ​មាន​ដាក់​អក្សរ​បារាំង​សែស ពី​លើ​ថា INDOCHINE​។

តែមប្រិ៍​ទាំង​៣​នេះ មាន​រូប​រាង​ដូច​គ្នា ដោយ​ខុស​តែ​តម្លៃ និង​ប្រភេទ​ពណ៌​ប៉ុណ្ណោះ ដោយ​ប្រភេទ​១​សេន មាន​ពណ៌​ទឹក​ក្រូច, ៦​សេន មាន​ពណ៌​ស្វាយ និង​២៥​សេន មាន​ពណ៌​ខៀវ​ក្រម៉ៅ​៕

លិខិត​ប្រៃសណីយ៍​ដែល​ប្រើ​ប្រាស់​តែមប្រិ៍

_______________________________________
អានផងដែរ
១. ខួប​ឆ្នាំ​ទី ៧៧ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១)
២. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ
៣. កម្រង​រូប​ភាព​ព្រះរាជពិធីបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន គ្រាទី១ ~ ២៥-៣០ តុលា ១៩៤១

វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ ថ្ងៃ​ព្រហស្បតិ៍ 25 ខែតុលា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
10 comments

ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៨ នេះ គឺ​ជា​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជ​ពិធី​ប្រវត្តិសាស្ត្រ​ក្នុង​ព្រះ​នគរ​យើង កាល​ពី​៧៧​ឆ្នាំ​មុន នោះ​គឺ​ព្រះ​រាជ​ពិធី​បរម​​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១)​។ អ្វី​ដែល​គួរ​កត់​សម្គាល់​​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​គ្រា​នោះ​ដែរ នោះ​គឺ​ព្រះ​រាជ​វត្ត​មាន​ជា​ថ្មី​ម្ដង​ទៀត នៃ​ព្រះ​មហា​ក្សត្រិយ៍​នគរ​លាវ ជា​បង​ប្អូន នោះ​គឺ​​ព្រះចៅមហាជីវិតលាវ ស្រីស្វាងវង្ស(កកន ៖ លាវហៅព្រះមហាក្សត្រិយ៍ខ្លួនថា ព្រះចៅមហាជីវិត)​

កាលពីក្នុងសម័យព្រះនគរលាវប្រកាន់របបរាជាធិបតេយ្យនៅឡើយនោះ នគរយើងទាំងពីរ គឺក្រុងកម្ពុជា និងក្រុងលាវ មានសម្ព័ន្ធមេត្រីនឹងគ្នាយ៉ាងល្អខ្លាំងណាស់។ រាប់ថាជានគរបងប្អូនដ៏ស្និទ្ធដិតគ្នាមួយ បន្ថែមដោយនគរយើងទាំងពីរមានអាណាព្យាបាលរួមគ្នា គឺបារាំងសែស។

ដោយមិនគិតពីប្រវត្តិសាស្ត្រតាំងពីគ្រាសម័យមុនៗដែលនគរខ្មែរធ្លាប់ទំនុកបម្រុងលាវនោះ នៅសម័យដែលបារាំងសែសគ្រប់គ្រងនគរទាំងពីរ នគរខ្មែរក៏បានបន្តការជួយជំរុញ ផ្ដល់ការលើកកម្ពស់គ្រប់វិស័យដល់នគរលាវ ជាពិសេសខាងព្រះពុទ្ធសាសនា និងវិស័យសិក្សាធិការ ក៏ដូចជាការគ្រប់គ្រងប្រទេសតាមរបបរាជាធិបតេយ្យផងដែរ។

ព្រះចៅមហាជីវិតលាវ ស្ទើរគ្រប់សម័យធ្លាប់បានមកបំពេញព្រះរាជទស្សនកិច្ចនគរខ្មែរជាច្រើនលើកច្រើនគ្រា ក្នុងបំណងចម្រើនមេត្រីភាព ព្រមទាំងសិក្សារៀនសូត្រពីខ្មែរ។ យ៉ាងណាមិញ ព្រះមហាក្សត្រិយ៍នៃនគរយើងតាំងពីដើមរៀងមកក៏បានយាងទៅនគរលាវជាច្រើនដងផងដែរ។ ព្រះសង្ឃ ព្រមទាំងអ្នកចេះដឹងខ្មែរមួយចំនួនក៏ត្រូវបានរាជការបញ្ជូនទៅជួយបណ្ដុះបណ្ដាល និងបង្កើតសិក្សាដ្ឋានជាច្រើន រួមទាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅនគរលាវផងដែរ។

ក្នុងចំណងមេត្រីនគរទាំងពីរដ៏រឹងមាំនោះ យើងក៏ឃើញនូវ​ព្រះ​រាជ​វត្តមានដ៏វិសេសវិសាល និងខ្ពង់ខ្ពស់បំផុតនៃព្រះចៅមហាជីវិតលាវ ស្រីស្វាងវង្ស ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ កាលពីខែតុលា ឆ្នាំ១៩៤១ គឺកាលពី៧៧ឆ្នាំមុននេះ នៅឯព្រះរាជធានីភ្នំពេញផងដែរ។ ព្រះ​រាជ​វត្ត​មាន​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​គ្រា​នោះ គឺ​ជា​ព្រះ​រាជ​វត្តមាន​លើក​ទី​២ បន្ទាប់​ពី​ព្រះ​អង្គ​ក៏​ធ្លាប់​យាង​មក​ចូល​រួម​ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស កាលពីខែកក្កដា ឆ្នាំ១៩២៨ គឺ​​ប្រមាណ​ជាង​១៣​ឆ្នាំ​ក្រោយ​មក​។

បន្ទាប់​ពី​នោះ ២​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៤៣ ព្រះ​ករុណា ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​នៃ​កម្ពុជា នរោត្ដម សីហនុ ស្ដេច​ក៏​បាន​យាង​ទៅ​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​ការ នៅ​នគរ​ហ្លួង​ព្រះ​បាង​របស់​លាវ ផង​ដែរ ហើយ​នៅ​គ្រា​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះចៅមហាជីវិតលាវ ស្រីស្វាងវង្ស នា​ឆ្នាំ​១៩៦១ នោះ​ឯង ស្ដេច​ក៏​បាន​យាង​ទៅ​ចូល​រួម​ផង​ដែរ​។

ព្រះ​រាជ​វត្ត​មាន​ជា​ថ្មី​ម្ដង​ទៀត នា​វរោកាស​​នោះ នៃ​​ព្រះចៅមហាជីវិតលាវ នៅ​នគរ​កម្ពុជា និង​ព្រះ​រាជ​វត្ត​មាន​នៃ​​ព្រះ​ករុណា​ជា​អម្ចាស់​នៅ​នគរ​​លាវ គឺ​ពិត​ជា​បាន​ស​បញ្ជាក់ឲ្យឃើញនូវភាតរភាពដ៏ផូរផង់មួយនៃនគរយើងទាំងពីរ​។ ភាព​ស្អិត​រមួត​នៃ​ព្រះ​មហា​ក្សត្រិយ៍ ក៏​ដូច​ជា​ព្រះ​រាជ​វង្សានុវង្ស នេះ​នគរ​យើង​ទាំង​ពីរ កម្ពុជា​-​លាវ​ កាលពីអតីតកាល​៕៚

រូបក្នុងរង្វង់ក្រហមគឺព្រះចៅមហាជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស នាខាងមុខបរិវេណព្រះទីន័ងទេវាវិនិច្ឆ័យព្រះចៅមហាជីវិតលាវយាងចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះសិទ្ធរស ព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស ចមចក្រពង្ស លើបុស្បុក៩ជាន់ នាខាងមុខបរិវេណព្រះទីន័ងទេវាវិនិច្ឆ័យ

————————————————
អានអត្ថបទទាក់ទង
១. ម្ចាស់ជីវិត ស្រីស្វាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ
៣. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
៤. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស
៥. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទស្រីស្វាងវង្ស
៦. ខួប​ឆ្នាំ​ទី ៧៧ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១)
៧. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស
៨. អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង
៩. តែមប្រិ៍​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​រាជាភិសេក​ហ្លួង​សីហនុ គ្រា​ទី​១
១០. កម្រង​រូប​ភាព​ព្រះរាជពិធីបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន គ្រាទី១ ~ ២៥-៣០ តុលា ១៩៤១

%d bloggers like this: