jump to navigation

«វីន​ហ្វាសត៍​» ម៉ូដែល​រថយន្ត​ថ្មី​របស់​វៀតណាម ថ្ងៃពុធ 3 ខែតុលា 2018

Posted by សុភ័ក្ត្រ in Tiếng Việt.
add a comment

«វីន​ហ្វាសត៍​» ម៉ូដែល​រថយន្ត​ថ្មី​របស់​វៀតណាម

នានាប្រទេស៖ ក្រុងប៉ារីស, ស. បារាំង​សែស – ម្សិល​មិញ​នេះ (​២ តុលា ២០១៨​) ប្រទេស​វៀតណាម បាន​បង្អួត​ភ្នែក​ពិភព​លោក ដោយ​បើក​បង្ហាញ​ជា​ផ្លូវ​ការ​ នូវ​ម៉ូដែល​រថយន្ត​ថ្មី​របស់​ខ្លួន​ឈ្មោះ​ថា «​វីនហ្វាសត៍​»​។ ប្រទេស​វៀតណាម​បាន​កំពុង​​​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​យាន​យន្ត ជាមួយ​នឹង​ប្រេនដ៍​ផ្ទាល់​ខ្លួន​​។ គំរូ​រថយន្ត​ចំនួន​ពីរ គឺ រថយន្ត​ខ្នាត​តូច (LUX A2.0 Sedan) និង​អេស​យូវី (LUX SA2.0 SUV)​ ត្រូវ​បាន​ដាក់​ជូន​ទស្សនជិក​ចូល​ទស្សនា​ជា​សាធារណៈ លើក​ដំបូង​នៅ​ឯ​ពិព័រណ៍​យាន​យន្ត​ក្រុង​ប៉ារីស ឆ្នាំ​២០១៨ កាល​ពី​ម្សិល​មិញ​នេះ​។

អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ក្រុមហ៊ុន​វីនហ្វាសត៍ បាន​ផ្ដល់​ឱកាស​ដល់​ប្រជាជន​វៀតណាម​ធ្វើ​ការ​កំណត់​រចនា​ម៉ូដ​រថយន្ត​ទាំង​នេះ តាំង​ពី​ពេល​ចាប់​ផ្ដើម​ធ្វើ​ការ​រចនា​ម៉ូដ​។ មាន​ប្រជាជន​វៀតណាម​ប្រមាណ​ជាង​៦២.០០០​នាក់ បាន​ចូល​រួម​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គម្រោង​រចនា​ចំនួន​២០ ដែល​ត្រូវ​បាន​គូស​វាស​ឡើង​ក្រុមហ៊ុន Italdesign របស់​ប្រទេស​អ៊ីតាលី​។

រោង​ចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​វីនហ្វាសត៍​នេះ មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​ហៃ ផុង ដោយ​បាន​បោះ​ទុន​វិនិយោគ​ប្រមាណ ៣,៥​ប៊ីលាន​ដុល្លារ​អាមេរិក និង​មាន​គម្រោង​នាំ​ចេញ​រថយន្ត​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ទី​ផ្សារ​អន្តរជាតិ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី តម្លៃ​នៃ​រថយន្ត​ទាំង​ពីរ​គ្រឿង​ថ្មី​នេះ របស់​វីនហ្វាសត៍ មិន​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​៕

គំរូ​ម៉ូដែល​រថយន្ត​ថ្មី​របស់​វៀតណាម វីនហ្វាសត៍ ទាំង​ពីរ​គ្រឿង

Advertisements
%d bloggers like this: