jump to navigation

ឥណ្ឌូណេស៊ី​បើក​កីឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ ថ្ងៃអាទិត្យ 7 ខែតុលា 2018

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, អាស៊ី ប៉ារ៉ា ហ្គេមស៍ III.
5 comments

នានាប្រទេស៖ ក្រុងចាការតា, ប្រទេស​ឥណ្ឌូណេស៊ី – បន្ទាប់​ពី​បាន​បិទ​កីឡា​អាស៊ី លើក​ទី​១៨ យ៉ាង​ត្រចេះ​ត្រចង់​មក ប្រទេស​ឥណ្ឌូណេស៊ី បាន​បើក​ការ​ប្រកួត​កីឡា​អាស៊ី សម្រាប់​ជន​ពិការ ឬ អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ នៅ​ទីក្រុង​ចាការតា ឆ្នាំ​២០១៨ កាល​ពី​រាត្រី ថ្ងៃ​សៅរ៍ ទី​០៦ ខែ​តុលា ឆ្នាំ​២០១៨ (យប់​មិញ​នេះ​)​។ ជា​ទូទៅ​ការ​ប្រកួត​កីឡា​សម្រាប់​ជន​ពិការ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​កីឡា​សម្រាប់​ជន​ធម្មតា​។

រូប​សញ្ញា​កីឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣
រូប​សត្វ​តំណាង​កីឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ ឈ្មោះ​ម៉ូម៉ូ

សម្រាប់​ការ​ប្រកួត​គ្រា​នេះ នឹង​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤ រួច​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​ដដែល​ ក្រោម​ប្រធាន​បទ «​ជាមួយ​នឹង​ដួង​ព្រលឹង និង​ថាមពល​នៃ​ទ្វីប​អាស៊ី​» ឬ The Inspiring Spirit and Energy of Asia​។

មាន​អត្ត​ពលិក​ប្រមាណ​២.៨៣១​នាក់​ មក​ពី​ប្រទេស​ចំនួន​៤៣ ចូល​រួម​ក្នុង​ការ​ប្រកួត​គ្រា​នេះ និង​មាន​ប្រភេទ​កីឡា​ចំនួន​១៨​​មុខ​។ សម្រាប់​កម្ពុជា​យើង​​បាន​បញ្ជូន​​កីឡាករ​ទៅ​ចូលរួម​ប្រកួត​ចំនួន ២៩ នាក់​ (​ច្រើន​ជាង​កាល​ពី​លើក​មុន​) ដោយ​ធ្វើ​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន ៦ មាន អត្តពលកម្ម ហែល​ទឹក បាល់បោះ​ជិះរទេះ​នារី បាញ់​ធ្នូ វាយ​កូន​ឃ្លី​លើ​តុ និង​ធែន​ពីនប៊ូលីង​៕

គណៈ​ប្រតិភូ​កីឡា​កម្ពុជា​ដើរ​ក្បួន​ក្នុង​ពិធី​បើក
គណៈ​ប្រតិភូ​កីឡា​កម្ពុជា​ដើរ​ក្បួន​ក្នុង​ពិធី​បើកទិដ្ឋភាព​ពិធី​បើក​ការ​ប្រកួតឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣
ទិដ្ឋភាព​ពិធី​បើក​ការ​ប្រកួតឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ ទិដ្ឋភាព​ពិធី​បើក​ការ​ប្រកួតឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣

___________________________________________________
អាន​ផង​ដែរ​៖
១. ឥណ្ឌូណេស៊ី​​បើក​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨
២. ឥណ្ឌូណេស៊ី​​បិទ​​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨
៣. បិទ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​​៣
៤. ប្រទេស​អាស៊ាន​៨ បាន​មេដាយ​នៅ​អាស៊ី ប៉ារ៉ា ហ្គេមស៍ ២០១៨

Advertisements
%d bloggers like this: