jump to navigation

ង្វៀន ហ្វុ ត្ចុង ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​វៀតណាម ថ្ងៃពុធ 24 ខែតុលា 2018

Posted by សុភ័ក្ត្រ in Tiếng Việt.
trackback

លោក​ប្រធានាធិបតី​ថ្មី​វៀតណាម ង្វៀន ហ្វុ ត្ចុង ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ថ្មី

នានាប្រទេស៖ ហាណូយ, សស. វៀតណាម – ម្សិល​មិញ​នេះ (​២៣ តុលា ២០១៨​) រដ្ឋ​សភា​វៀតណាម បាន​សម្រេច​ជ្រើស​រើស​ឲ្យ​សមមិត្ត ង្វៀន ហ្វុ ត្ចុង (​វ. Nguyễn Phú Trọng) អគ្គ​លេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​។ ការ​បោះ​ឆ្នោត​ដែល​គ្រាន់​តែ​ជា​នីតិវិធី​ ដោយ​សារ​បក្ស​បាន​ស្នើ​រូប​លោក​ជា​ឯកច្ឆ័ន​តែ​មួយ​រូប​ប៉ុណ្ណោះ​សម្រាប់​ទទួល​តំណែង​ប្រធានាធិបតី​ថ្មី​នេះ​។

សមមិត្ត ង្វៀន ហ្វុ ត្ចុង ដែល​បច្ចុប្បន្ន​មាន​អាយុ​៧៤​ឆ្នាំ នេះ បាន​ក្លាយ​ជា​ប្រធានាធិបតី​វៀតណាម​លំដាប់​ទី​៩ (​រាប់​ចាប់​ពី​ឆ្នាំ​១៩៩២​ មក​) និង​ជា​មេ​ដឹក​នាំ​វៀតណាម​ទី​១ ដែល​កាន់​កាប់​តំណែង​ពីរ​​ក្នុង​ពេល​តែ​មួយ រាប់​តាំង​ពី​លោក​ប្រធានាធិបតី​ហូ ជី ម៉ិញ មក​។

…ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ភារកិច្ច​ដែល​បក្ស រដ្ឋ និង​ប្រជាជន ប្រគល់​ឲ្យ…។

សមមិត្ត ង្វៀន ហ្វុ ត្ចុង បាន​ថ្លែង​ ខណៈ​ពេល​ធ្វើ​សច្ចា​ប្រណិធាន​ស្បថ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​។

ការ​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​របស់​វៀតណាម​នា​ពេល​នេះ គឺ​បន្ទាប់​ពី​អតីត​ប្រធានាធិបតី​វៀតណាម ត្រាន់ ដៃ ក្វាង បាន​ទទួល​មរណភាព​កាល​​ពី​ខែ​កញ្ញា (​២០១៨​) កន្លង​មក​នេះ​៕

ទិដ្ឋភាព​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សភា​វៀតណាម
ទិដ្ឋភាព​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សភា​វៀតណាម

_________________________________
អាន​ផង​ដែរ​៖
១. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា​ធិបតី​ថ្មី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: