jump to navigation

វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ ថ្ងៃ​ព្រហស្បតិ៍ 25 ខែតុលា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៨ នេះ គឺ​ជា​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជ​ពិធី​ប្រវត្តិសាស្ត្រ​ក្នុង​ព្រះ​នគរ​យើង កាល​ពី​៧៧​ឆ្នាំ​មុន នោះ​គឺ​ព្រះ​រាជ​ពិធី​បរម​​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១)​។ អ្វី​ដែល​គួរ​កត់​សម្គាល់​​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​គ្រា​នោះ​ដែរ នោះ​គឺ​ព្រះ​រាជ​វត្ត​មាន​ជា​ថ្មី​ម្ដង​ទៀត នៃ​ព្រះ​មហា​ក្សត្រិយ៍​នគរ​លាវ ជា​បង​ប្អូន នោះ​គឺ​​ព្រះចៅមហាជីវិតលាវ ស្រីស្វាងវង្ស(កកន ៖ លាវហៅព្រះមហាក្សត្រិយ៍ខ្លួនថា ព្រះចៅមហាជីវិត)​

កាលពីក្នុងសម័យព្រះនគរលាវប្រកាន់របបរាជាធិបតេយ្យនៅឡើយនោះ នគរយើងទាំងពីរ គឺក្រុងកម្ពុជា និងក្រុងលាវ មានសម្ព័ន្ធមេត្រីនឹងគ្នាយ៉ាងល្អខ្លាំងណាស់។ រាប់ថាជានគរបងប្អូនដ៏ស្និទ្ធដិតគ្នាមួយ បន្ថែមដោយនគរយើងទាំងពីរមានអាណាព្យាបាលរួមគ្នា គឺបារាំងសែស។

ដោយមិនគិតពីប្រវត្តិសាស្ត្រតាំងពីគ្រាសម័យមុនៗដែលនគរខ្មែរធ្លាប់ទំនុកបម្រុងលាវនោះ នៅសម័យដែលបារាំងសែសគ្រប់គ្រងនគរទាំងពីរ នគរខ្មែរក៏បានបន្តការជួយជំរុញ ផ្ដល់ការលើកកម្ពស់គ្រប់វិស័យដល់នគរលាវ ជាពិសេសខាងព្រះពុទ្ធសាសនា និងវិស័យសិក្សាធិការ ក៏ដូចជាការគ្រប់គ្រងប្រទេសតាមរបបរាជាធិបតេយ្យផងដែរ។

ព្រះចៅមហាជីវិតលាវ ស្ទើរគ្រប់សម័យធ្លាប់បានមកបំពេញព្រះរាជទស្សនកិច្ចនគរខ្មែរជាច្រើនលើកច្រើនគ្រា ក្នុងបំណងចម្រើនមេត្រីភាព ព្រមទាំងសិក្សារៀនសូត្រពីខ្មែរ។ យ៉ាងណាមិញ ព្រះមហាក្សត្រិយ៍នៃនគរយើងតាំងពីដើមរៀងមកក៏បានយាងទៅនគរលាវជាច្រើនដងផងដែរ។ ព្រះសង្ឃ ព្រមទាំងអ្នកចេះដឹងខ្មែរមួយចំនួនក៏ត្រូវបានរាជការបញ្ជូនទៅជួយបណ្ដុះបណ្ដាល និងបង្កើតសិក្សាដ្ឋានជាច្រើន រួមទាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅនគរលាវផងដែរ។

ក្នុងចំណងមេត្រីនគរទាំងពីរដ៏រឹងមាំនោះ យើងក៏ឃើញនូវ​ព្រះ​រាជ​វត្តមានដ៏វិសេសវិសាល និងខ្ពង់ខ្ពស់បំផុតនៃព្រះចៅមហាជីវិតលាវ ស្រីស្វាងវង្ស ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ កាលពីខែតុលា ឆ្នាំ១៩៤១ គឺកាលពី៧៧ឆ្នាំមុននេះ នៅឯព្រះរាជធានីភ្នំពេញផងដែរ។ ព្រះ​រាជ​វត្ត​មាន​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​គ្រា​នោះ គឺ​ជា​ព្រះ​រាជ​វត្តមាន​លើក​ទី​២ បន្ទាប់​ពី​ព្រះ​អង្គ​ក៏​ធ្លាប់​យាង​មក​ចូល​រួម​ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស កាលពីខែកក្កដា ឆ្នាំ១៩២៨ គឺ​​ប្រមាណ​ជាង​១៣​ឆ្នាំ​ក្រោយ​មក​។

បន្ទាប់​ពី​នោះ ២​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៤៣ ព្រះ​ករុណា ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​នៃ​កម្ពុជា នរោត្ដម សីហនុ ស្ដេច​ក៏​បាន​យាង​ទៅ​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​ការ នៅ​នគរ​ហ្លួង​ព្រះ​បាង​របស់​លាវ ផង​ដែរ ហើយ​នៅ​គ្រា​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះចៅមហាជីវិតលាវ ស្រីស្វាងវង្ស នា​ឆ្នាំ​១៩៦១ នោះ​ឯង ស្ដេច​ក៏​បាន​យាង​ទៅ​ចូល​រួម​ផង​ដែរ​។

ព្រះ​រាជ​វត្ត​មាន​ជា​ថ្មី​ម្ដង​ទៀត នា​វរោកាស​​នោះ នៃ​​ព្រះចៅមហាជីវិតលាវ នៅ​នគរ​កម្ពុជា និង​ព្រះ​រាជ​វត្ត​មាន​នៃ​​ព្រះ​ករុណា​ជា​អម្ចាស់​នៅ​នគរ​​លាវ គឺ​ពិត​ជា​បាន​ស​បញ្ជាក់ឲ្យឃើញនូវភាតរភាពដ៏ផូរផង់មួយនៃនគរយើងទាំងពីរ​។ ភាព​ស្អិត​រមួត​នៃ​ព្រះ​មហា​ក្សត្រិយ៍ ក៏​ដូច​ជា​ព្រះ​រាជ​វង្សានុវង្ស នេះ​នគរ​យើង​ទាំង​ពីរ កម្ពុជា​-​លាវ​ កាលពីអតីតកាល​៕៚

រូបក្នុងរង្វង់ក្រហមគឺព្រះចៅមហាជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស នាខាងមុខបរិវេណព្រះទីន័ងទេវាវិនិច្ឆ័យព្រះចៅមហាជីវិតលាវយាងចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះសិទ្ធរស ព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស ចមចក្រពង្ស លើបុស្បុក៩ជាន់ នាខាងមុខបរិវេណព្រះទីន័ងទេវាវិនិច្ឆ័យ

————————————————
អានអត្ថបទទាក់ទង
១. ម្ចាស់ជីវិត ស្រីស្វាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ
៣. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
៤. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស
៥. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទស្រីស្វាងវង្ស
៦. ខួប​ឆ្នាំ​ទី ៧៧ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១)
៧. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស
៨. អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង
៩. តែមប្រិ៍​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​រាជាភិសេក​ហ្លួង​សីហនុ គ្រា​ទី​១
១០. កម្រង​រូប​ភាព​ព្រះរាជពិធីបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន គ្រាទី១ ~ ២៥-៣០ តុលា ១៩៤១

Advertisements

មតិ»

1. ម្ចាស់​ជីវិត ស្រី​ស្វាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ | ស្រែ​ខ្ម - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] ———————————————— អានអត្ថបទទាក់ទង៖ ១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហនុ ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុងក្រោយ ៣. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហមុនី ៤. រជ្ជកាលទី៨៖ អានន្ទ មហិតុល ៥. ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ ៦. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស ៧. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ ៨. កាលស្ដេចប្រពាសរាជអាណាចក្រលាវ ៩. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស ១០. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទស្រីស្វាងវង្ស ១១. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស ១២. អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង ១៣. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]

2. រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] ____________________________________________________ អានអត្ថបទ៖ ១. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ ២. Repost: រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ ៣. កាលស្ដេចប្រពាសរាជអាណាចក្រលាវ ៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស ៥. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ ៦. អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង ៧. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]

3. កាល​ស្ដេច​ប្រពាស​រាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] ____________________________________________________ អានអត្ថបទ៖ ១. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ ២. Repost: រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ ៣. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស ៤. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ ៥. អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង ៦. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]

4. អភូត​ហេតុ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ម្ចាស់​ជីវិត​លាវ ស្រី​ស្វាងវង្ស | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] __________________________________________________ អាន​ផង​ដែរ​៖ ១. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ ២. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ ៣. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស ៤. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស ៥. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]

5. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] ____________________________________________________ អានផងដែរ៖ ១. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ ២. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ ៣. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស ៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស ៥. សិល្បៈព្រះមេរុរបស់លាវ ៦. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]

6. ខួប​ឆ្នាំ​ទី ៧៧ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] _______________________________________ អានផងដែរ៖ ១. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក ២. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក ៣. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម ៤. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]

7. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស | ស្រែ​ខ្មុ - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] ———————————————— អានអត្ថបទទាក់ទង៖ ១. ម្ចាស់ជីវិត ស្រីស្វាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ ២. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ ៣. កាលស្ដេចប្រពាសរាជអាណាចក្រលាវ ៤. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស ៥. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទស្រីស្វាងវង្ស ៦. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស ៧. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស ៨. អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង ៩. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]

8. អំពី​ព្រះ​បរម​រាជ​វាំង «​ហោ​ខាំ​» ឯ​នគរ​ហ្លួង​ព្រះ​បាង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] ———————————————— អានអត្ថបទទាក់ទង៖ ១. ម្ចាស់ជីវិត ស្រីស្វាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ ២. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ ៣. កាលស្ដេចប្រពាសរាជអាណាចក្រលាវ ៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស ៥. ព្រះរាជវាំង «ហោខាំ» ឬវិមានប្រធានប្រទេសលាវ ៦. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]

9. តែមប្រិ៍​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​រាជាភិសេក​ហ្លួង​សីហនុ គ្រា​ទី​១ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 3 ខែវិច្ឆិកា 2018

[…] _______________________________________ អានផងដែរ៖ ១. ខួប​ឆ្នាំ​ទី ៧៧ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១) ២. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]

10. កម្រង​រូប​ភាព​ព្រះរាជពិធីបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន គ្ - ថ្ងៃអាទិត្យ 4 ខែវិច្ឆិកា 2018

[…] សីហនុ វរ្ម័ន (​គ្រា​ទី​១) ២. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: