jump to navigation

ខួប​ឆ្នាំ​ទី ៧៧ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១) ថ្ងៃអាទិត្យ 28 ខែតុលា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ​​នេះ មានរយៈពេល៧៧​​ឆ្នាំគត់ ជាថ្ងៃប្រវត្តិសាស្ត្រមួយដែលព្រះនគរកម្ពុជា បានប្រារព្ធព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន ព្រះចៅក្រុងកម្ពុជាធិបតី គ្រា​ទី​១។ ព្រះករុណា ព្រះ នរោត្ដម សីហនុ ព្រះអង្គបានឡើងស្នងរាជ្យបន្តពី ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ សិរីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ​។

ក្រោយ​ពេល​ដែល ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​ សិរីសុវត្ថិ មុនីវង្ស ដែល​ជា​​សម្ដេចព្រះរាជអយ្យកោទ្រង់បាន​សោយព្រះទិវង្គតនា ខែ​មេសា គ.ស.១៩៤១ និងព្រះរាជពិធីថ្វាយព្រះភ្លើងបានបញ្ចប់រួចស្រេចនោះ រហូតមកដល់ខែ​តុលា ឆ្នាំ​១៩៤១​ នោះ​ ទើបព្រះរាជពិធីបរមរាជាភិសេកព្រះអង្គចាត់ឡើងជាផ្លូវការរយៈពេល៦ថ្ងៃ គឺពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ដល់​ថ្ងៃ​​អង្គារ ទី​៣០ ខែ​តុលា​​។

ដោយឡែកថ្ងៃ​អាទិត្យ ទី​២៨ ខែ​តុលា ជាថ្ងៃធំ នៃព្រះរាជពិធីបរមរាជាភិសេកផ្លូវការ​នា​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ ដោយ​មាន​ព្រះ​បរម​នាម​ក្នុង​ព្រះសុវណ្ណប័ដ ថា ៖ «ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី»

នៅ​ថ្ងៃ​បន្ទាប់ នៃ​ពិធី​ផ្លូវ​ការ​នោះ ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​ក៏​បាន​ស្ដេចយាងប្រទក្សិណព្រះនគរ (អានផងដែរ៖ ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក) ដែលជាទំនៀមតាមបូរាណខត្តិយរាជបវេណីខ្មែរ ក្នុងព្រះរាជពិធីបរមរាជាភិសេក ស្រេចបរិបូណ៍នៃព្រះរាជពិធីបរមរាជាភិសេកព្រះអង្គ៕៚

ព្រះ​ករុណា ក្នុង​ថ្ងៃ​រាជាភិសេកព្រះរាជពិធីថ្វាយព្រះសិទ្ធរសតាមបូរាណរាជបវេណីព្រះរាជពិធីដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មីជុំវិញព្រះនគរ

_______________________________________
អានផងដែរ
១. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក
២. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក
៣. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ
៥. តែមប្រិ៍​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​រាជាភិសេក​ហ្លួង​សីហនុ គ្រា​ទី​១
៦. កម្រង​រូប​ភាព​ព្រះរាជពិធីបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន គ្រាទី១ ~ ២៥-៣០ តុលា ១៩៤១

Advertisements

មតិ»

1. ទំនៀម​​​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] […]

2. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​សុគន្ធ​វារី នា​ឱកាស​​​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] […]

3. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] […]

4. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] កាល​ពី​៧៧​ឆ្នាំ​មុន នោះ​គឺ​ព្រះ​រាជ​ពិធី​បរម​​រាជាភិសេក ព្រះ​… (​គ្រា​ទី​១)​។ […]

5. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស | ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែវិច្ឆិកា 2018

[…] និង​​ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព… កាលពីខែតុលា ឆ្នាំ១៩៤១ ផង​ដែរ​ […]

6. តែមប្រិ៍​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​រាជាភិសេក​ហ្លួង​សីហនុ គ្រា​ទី​១ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 3 ខែវិច្ឆិកា 2018

[…] ក្នុង​ឱកាស​ដែល​ព្រះ​នគរ​ចាត់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី នរោត្ដម សីហនុ ពី​ថ្ងៃ​ទី​២៥ ដល់ ៣០ ខែ​តុលា ឆ្នាំ​១៩៤១ នោះ ដើម្បី​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នេះ រាជការ​ខ្មែរ ក្រោម​កិច្ច​អភិបាល​នៃ​រដ្ឋការ​បារាំង​សែស បាន​ដាក់​ចេញ​ផ្សាយ​នូវ​តែមប្រិ៍​ប្រៃសណីយ៍​ចំនួន​៣​ប្រភេទ សម្រាប់​ប្រើ​ប្រាស់ និង​ឆ្លង​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នេះ​។ […]

7. កម្រង​រូប​ភាព​ព្រះរាជពិធីបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន គ្ - ថ្ងៃអាទិត្យ 4 ខែវិច្ឆិកា 2018

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: