jump to navigation

ខួប​ឆ្នាំ​ទី​១៤ បរម​រាជា​ភិសេក ថ្ងៃចន្ទ 29 ខែតុលា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

នៅ​វេលា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែ​តុលា ឆ្នាំ​២០១៨ នេះ នៅ​ឯ​ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យ ក្នុង​ព្រះ​បរម​រាជ​វាំង មាន​រៀប​ចំ​ព្រះ​រាជ​ពិធី​ខួប​ទី​១៤ នៃ​ការ​គ្រង​​ព្រះ​បរម​សិរី​រាជ​សម្បត្តិ ដោយ​មាន​ការ​តាង​ចូល​រួម​ពី​សម្ដេច​រាជ​បុត្រី​ព្រះ​អនុជ នរោត្ដម អរុណ​រស្មី ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រិយ៍ ជា​ព្រះ​រាជ​តំណាង​ដ៏​ខ្ពង់​ខ្ពស់ ជា​ព្រះ​រាជាធិបតី​ក្នុង​ព្រះ​រាជ​ពិធី​ដ៏​ឧត្ដុង្គ​ឧត្ដម​នេះ​។

ព្រះ​រាជ​ពិធី​បាន​ប្រព្រឹត្ត​ទៅ​តាម​កម្ម​វិធី ដោយ​មាន​ការ​និមន្ត សម្ដេច​ព្រះ​មង្គល​ទេព្វាចារ្យ​វង្ស អានេតា សម្ដេច​ព្រះ​សង្ឃ​នាយក​រង នៃ​គណៈ​ធម្មយុត្តិក​និកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពជា ព្រម​ទាំង​ព្រះ​រាជាគណៈ​ និង​មន្ត្រី​សង្ឃ​ទាំង​ពីរ​គណៈ​ សរុប​ចំនួន​៩​ព្រះ​អង្គ និង​មាន​ព្រះ​រាជ​វង្សានុវង្ស ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ជា​ច្រើន​រូប​ទៀត បាន​យាង​អញ្ជើញ​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ដ៏​ឧត្ដុង​ឧត្ដម​នេះ​ផង​ដែរ​។

ជា​កិច្ច​ចាប់​ផ្ដើម អ្នក​ឧកញ៉ា​ភក្ដី​ព្រះ​ស្ដេច​ហេង គឹមគុណ បាន​​សូម​យាង​ព្រះ​រាជ​តំណាង ព្រះ​រាជ​វង្សានុវង្ស និង​អញ្ជើញ​មន្ត្រី​រាជការ ថ្វាយ​បង្គំ​ព្រះ​បញ្ចកក្កុធភណ្ឌ​៣​ដង​តាម​ចង្វាក់​គង​។ បន្ទាប់​មក​ក្រុម​បារគូ​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល និង​ថ្វាយ​សង្ខ​។

ជា​បន្ត​មក​ទៀត សម្ដេច​ព្រះ​មង្គល​ទេព្វាចារ្យ ព្រម​ទាំង​ព្រះ​រាជាគណៈ និង​មន្ត្រី​ព្រះ​សង្ឃ បាន​ថ្វាយ​ព្រះ​ពរ​ពុទ្ធ​ជ័យ​មង្គល​ថ្វាយ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះ​មហា​ក្សត្រិយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការ​ដ៏​ខ្ពង់​ខ្ពស់​បំផុត សូម​ព្រះ​អង្គ​បាន​ប្រកប​ដោយ​ព្រះ​បរម​សុខ​គ្រប់​ប្រការ មាន​ព្រះ​កាយ​ពល​មាំមួន មាន​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា និង​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ដើម្បី​គង់​ប្រថាប់​ជា​មហា​ម្លប់​ដល់​ប្រជារាស្ត្រ​កម្ពុជា​តរៀង​ទៅ​៕

ដក​ស្រង់​ចេញ​ពី​គេហ​ទំព័រ​ព្រះ​មហា​វីរ​ក្សត្រិយ៍

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: