jump to navigation

ព្រះមហាក្សត្រិយ៍ ស្ដេច​យាង​ពន្លត់​ភ្លើង​ជ័យ​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
1 comment so far

ព្រះ​រាជ​ធានី​ភ្នំពេញ – រសៀល​ថ្ងៃ​អាទិត្យ ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​ឯ​វិមាន​ឯករាជ្យ ព្រះ​កុរណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ស្ដេច​យាង​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត ក្នុង​ពិធី​ពន្លត់​ភ្លើង​ជ័យ សម្រាប់​ឱកាស​ខួប​ឆ្នាំ​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​។

យាង និង​អញ្ជើញ​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ពន្លត់​ឡើង​ជ័យ​នេះ​ មាន​វត្ត​មាន​ព្រះ​រាជវង្សានុវង្ស នាហ្មឺន​សព្វ​មុខ​មន្ត្រី មន្ត្រី​រាជការ​កង​កម្លាំង​ប្រដាប់​អាវុធ សិស្ស​និស្សិត ប្រជារាស្ត្រ ព្រម​ទាំង​បណ្ដា​ភ្ញៀវ​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត​​។ នៅ​ពេល​រាត្រី​វិញ ក៏​មាន​ការ​អុជ​កាំជ្រួច​ និង​ការ​សម្ដែង​សិល្បៈ​ជូន​ប្រជារាស្ត្រ​បាន​ទស្សនា​ផង​ដែរ​។

ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​សាធារណ​រដ្ឋ​បារាំង រហូត​មក​ដល់​ឆ្នាំ​២០១៨ នេះ​មាន​រយៈ​ពេល​៦៥​ឆ្នាំ​បរិបូណ៍​ហើយ​​ ក្រោមព្រះរាជបូជនីយ​កិច្ចដ៏ឧត្ដុង​ឧត្ដ​ម​រ​ប​ស់​​ព្រះមហាវីរក្សត្រិយ៍ ព្រះ​​នរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរម​រ​ត​ន​កោ​ដ្ឋ​ ជាទី​គោរពស​ក្កា​រៈ​​​ដ៏ខ្ពង់​ខ្ព​ស់បំផុត៕

រូប (AKP)

_______________________________________
អានផងដែរ
១. អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
២. ព្រះ​មហា​ក្សត្រិយ៍​ស្ដេច​យាង​ក្នុង​ពិធី​បុណ្យ​ឯករាជ្យជាតិ ខួប​ទី​៦៥​ឆ្នាំ

Advertisements
%d bloggers like this: