jump to navigation

ខួប​ឆ្នាំ​ទី​៩០ ព្រះ​រាជ​ពិធី​សម្ពោធ​ស្ពាន​ព្រះ​មុនីវង្ស ទី​១ ថ្ងៃអាទិត្យ 18 ខែវិច្ឆិកា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.
trackback

ខាង​ក្រោម​នេះ​ជា​រូប​ភាព​កម្រ​ ជា​ប្រវត្តិ​សាស្ត្រ​នៃ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូ​វ​ស្ពាន​ព្រះ​មុនីវង្ស​ទី​១ នៃ​តំបន់​ជ្រោយ​​អា​អោក​។

ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​១៩២៨ ព្រះ​ករុណា ព្រះ​បាទ​ សិរីសុវត្ថិ មុនីវង្ស ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ស្ដេច​យាង​ជា​ព្រះ​រាជាធិបតី​នៃ​ព្រះ​រាជ​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​កម្ពុជា នោះ​គឺ​ស្ពាន​ឆ្លង​ដាក់​ទន្លេ​បាសាក់​។ សមិទ្ធផល​ថ្មី​នេះ សាង​ពី​ដែក​ ដែល​ទំនង​ជា​ស្ពាន​ទី​មួយ​ឆ្លង​កាត់​តំបន់​ក្បែរ​រាជធានី​ទៅ​កាន់​ទី​ខេត្ត​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ព្រះ​នគរ​។

ស្ពាន​ព្រះ​មុនីវង្ស​ទី​១​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​រហូត​ដល់​ទី​៣៨​ឆ្នាំ រហូត​មក​ដល់​សម័យ​សង្គម​រាស្ត្រ​និយម ទើប​មាន​ការ​រុះរើ និង​សាង​សង់​ជា​ស្ពាន​បេតុង​ថ្មី​មួយ​ឡើង ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​រហូត​មក​ដល់​គ្រា​បច្ចុប្បន្ន​នេះ​៕

ព្រះ​ករុណា​ជា​អម្ចាស់ ស្ដេច​​ថ្លែង​ព្រះ​រាជ​សន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ស្ពានព្រះ​ករុណា​ជា​អម្ចាស់ រួម​ជា​មួយ​មន្ត្រី​បារាំង និង​ខ្មែរ​ជា​ច្រើន​រូប​ក្នុង​ពិធី​សម្ពោធ​ស្ពានព្រះ​ករុណា​ជា​អម្ចាស់ រួម​ជា​មួយ​មន្ត្រី​បារាំង និង​ខ្មែរ​ជា​ច្រើន​រូប​ក្នុង​ពិធី​សម្ពោធ​ស្ពានស្ពាន​ព្រះ​មុនីវង្ស​ទី​១

____________________________________________
អាន​ផង​ដែរ
១. ស្ពាន​ព្រះ​មុនីវង្ស​៖ អតីត​ – បច្ចុប្បន្ន
២. ពិធី​សម្ពោធ​ស្ពាន​ព្រះ​បាទ​​មុនីវង្ស
៣. ថ្ងៃ​នេះ​សម្ពោធ​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: