jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អនុ​វិទ្យាល័យ «​សង្គម​រាស្ត្រ​និយម​» នៅ​សែន​មនោរម ថ្ងៃអង្គារ 4 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​​ភាគ​ឦសាន​នៃ​កម្ពុជា នោះគឺពិធី​​សម្ពោធ​អនុ​វិទ្យាល័យ «​សង្គម​រាស្ត្រ​និយម​» នៅ​សែន​មនោរម។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគ្រឹះ​ស្ថាន​សិក្សា​ថ្មី​​​នេះដោយព្រះអង្គផ្ទាល់។

ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​១៩៦៨ នៅ​ឯ​សែន​មនោរម ខេត្ត​មណ្ឌល​គិរី សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​យាង​ទៅ​សម្ពោធ​អនុវិទ្យាល័យ​ថ្មី​មួយ​របស់​ខេត្ត​ដែល​មាន​ឈ្មោះ​ថា អនុវិទ្យា​ល័យ​សង្គម​រាស្ត្រ​និយម​។ មាន​បង​ប្អូន​ខ្មែរ​លើ​ជា​ច្រើន​បាន​ចេញ​មក​ស្វាគមន៍​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ដោយ​មាន​ការ​គោះ​គង​យ៉ាង​កក់​ក្ដៅ​បំផុត​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements
%d bloggers like this: