jump to navigation

ព្រះ​ករុណា និង​សម្ដេច​ព្រះ​រាជ​មាតា ស្ដេច​យាង​បំពេញ​ព្រះ​រាជ​កិច្ច​នា​ខេត្ត​សៀមរាប ថ្ងៃពុធ 5 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិល​មិញ​នេះ ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រិយ៍ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ យាង​ទៅ​បំពេញ​ព្រះ​រាជ​កិច្ច​នា​ខេត្ត​សៀមរាប តាម​ព្រះ​ទីន័ង​យន្ត​ហោះ​ពិសេស​។

ព្រះ​រាជ​កិច្ច​សំខាន់​ៗ ដែល​ព្រះ​ករុណា និង​សម្ដេច​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​យាង​បំពេញ​នៅ​ខេត្ត​សៀមរាប​នោះ មាន​ដូច​ជា​ ៖

ព្រះ​ករុណា ព្រះ​មហា​ក្សត្រិយ៍ ស្ដេច​សព្វព្រះរាជហឫទ័យ​យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទជាផ្លូវការ នៃពិធីអបអរសាទរខួប​២៥ឆ្នាំ ការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នាលានព្រះជល់ដំរី ខេត្តសៀមរាប ដោយមានការចូលរួមពីបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បណ្តាថ្នាក់ដឹកនាំនៃ អាយសុីសុី អង្គរ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ ជាច្រើនផងដែរ។

ព្រះ​ករុណា ព្រះ​មហា​ក្សត្រិយ៍ និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ស្ដេច​សព្វព្រះរាជហឫទ័យ​យាង​ចូលរួមព្រះរាជពិធីសង្ឃទានឧទ្ទិស​កុសលជូន​វិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមូលនិធិ​គន្ធបុប្ផាដែលរៀបចំឡើងនៅចេតិយរបស់លោក នៅបរិវេណមុខមន្ទីរពេទ្យកុមារគន្ធបុប្ឆា (មន្ទីរពេទ្យជ័យវរ្ម័នទី៧) ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។

ក្រៅ​ពី​នេះ ព្រះ​ករុណា ព្រះ​មហា​ក្សត្រិយ៍ និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ស្ដេច​សព្វព្រះរាជហឫទ័យ ព្រះ​រាជានុញ្ញាត​ឲ្យ​ភ្ញៀវ​​បរទេស និង​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀមរាប ចូល​គាល់​នា​ព្រះ​រាជ​ដំណាក់​ផង​ដែរ​៕​៚

Advertisements
%d bloggers like this: