jump to navigation

ថៃ​សម្ពោធ​ខ្សែ​រថ​ភ្លើង​អាកាស​ថ្មី បែរីង-សមុទ្រ​ប្រាការ ថ្ងៃ​ព្រហស្បតិ៍ 6 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ព្រឹក​មិញ (​៦ ធ្នូ​២០១៨​) នេះ នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ មាន​រៀប​ចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​នូវ​ខ្សែ​រថ​ភ្លើង​​អាកាស​ថ្មី​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ពី​ក្រុង​បាងកក ទៅ​កាន់​ខេត្ត​សមុទ្រ​ប្រាការ​។ ខ្សែ​រថ​ភ្លើង​ពណ៌​បៃតង​នេះ គឺ​ជា​ខ្សែ​ដែល​បន្ត​ពី​ខ្សែ​រថ​ភ្លើង​អាកាស​ចាស់​។

នាយក​រដ្ឋមន្ត្រី​ថៃ នាយឧត្ដមសេនីយឯកប្រយុទ្ធ ចន្ទ្រឱជា បាន​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធ​ខ្សែ​រថ​ភ្លើង​អាកាស​បន្ត​នេះ​ដោយ​ផ្ទាល់​។

សម្រាប់​គម្រោង​រថ​ភ្លើង​អាកាស​ខ្សែ​ពណ៌​ខៀវ​ បែរីង​-​សមុទ្ទ​ប្រការ​នេះ មាន​រយៈ​ប្រវែង​សរុប​១៣​គីឡូ​ម៉ែត្រ ដោយ​មាន​ស្ថានីយ​សរុប​៩ មណ្ឌល​ជួល​ជុល​ចំនួន​១ និង​កន្លែង​ចត​រថយន្ត​ចំនួន​១​។

បន្ទាប់​ពី​ពិធី​បើក​ជា​ផ្លូវ​ការ​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​ថៃ​មក ប្រជាជន​គ្រប់​រូប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជិះ​រថភ្លើង​អាកាស​ថ្មី​នេះ ដោយ​ឥត​បង់​ប្រាក់​ចំនួន​៤​ខែ គឺ​ចាប់​ពី​ថ្ងៃ​នេះ រហូត​ទៅ​ដល់​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៩​៕

ស្ថានីយ​ទាំង​៩​របស់​ខ្សែ​រថ​ភ្លើង​អាកាស​ថ្មី បែរីង-សមុទ្រ​ប្រាការ
​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង

_____________________________________________________
ប្រកាសប្រហាក់ប្រហែល
១. បាងកកពង្រីកខ្សែរថភ្លើងអាកាសលើទន្លេចៅពញា
២. បាងកកសម្ពោធរថភ្លើងអាកាសថ្មីខ្សែ «ឆ្លងរជ្ជធម្ម»

Advertisements
%d bloggers like this: