jump to navigation

ធន​បត្រ​ប្រភេទ​១.០០០​បាទ​ថៃ ឈ្នះ​រង្វាន់​ «​ក្រដាស​ប្រាក់​ថ្មី​ល្អ​បំផុត​» ថ្ងៃសៅរ៍ 8 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​បាងកក​បុស្តិ៍ កាល​ពី​ថ្ងៃ​សុក្រ (​៧ ធ្នូ​២០១៨​) ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា ប្រភេទ​ក្រដាស​ប្រាក់​១.០០០​បាទ​របស់​ថៃ បាន​​ឈ្នះ​ពាន​រង្វាន់​សុវត្ថិភាព​ធន​បត្រ​មួយ​ប្រចាំ​តំបន់​។ ពាន​រង្វាន់​នេះ​បាន​ផ្ដល់​ចំពោះ​ការ​រចនា​យ៉ាង​ស្រស់​ស្អាត ព្រម​ទាំង​ការ​រួម​បញ្ចូល​សុវត្ថិភាព​របស់​ធនបត្រ ដើម្បី​ការ​ពារ​ការ​ក្លែង​បន្លំ​។

ធន​បត្រ​ប្រភេទ​១.០០០​បាទ ដែល​បាន​ឈ្នះ​រង្វាន់

ធន​បត្រ​ប្រភេទ​១.០០០​បាទ​ថៃ ត្រូវ​បាន​ប្រកាស​ថា​ឈ្នះ​រង្វាន់​ «​ក្រដាស​ប្រាក់​ថ្មី​ល្អ​បំផុត​» ឬ​ Best New Banknote នៅ​ក្នុង​វេទិកា​ការ​បោះ​ពុម្ព​ដែល​មាន​សុវត្ថិភាព​ខ្ពស់​របស់​អាស៊ី​ប្រចាំ​ឆ្នាំ​២០១៨ នៅ​ទី​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ដែល​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ពុធ (​៥ ធ្នូ ២០១៨​) កន្លង​មក​នេះ​។

«​ធន​បត្រ​ប្រភេទ​១.០០០​បាទ មាន​ការ​រចនា​ចម្រុះ​យ៉ាង​ល្អ និង​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​នវានុត្ត និង​សុវត្ថិភាព​បំផុត​» នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​អ្នក​រៀប​ចំ​វេទិកា​។

ក្រដាស​ប្រាក់​ប្រភេទ​១.០០០​បាទ​នេះ ត្រូវ​បាន​បោះ​ពុម្ព​ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ជាមួយ​​ក្រដាស​ប្រាក់​ប្រភេទ​៥០០​បាទ កាល​ពី​ថ្ងៃ​​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨ កន្លង​មក​នេះ ដើម្បី​អប​អរ​បុណ្យ​ខួប​ចម្រើន​ព្រះ​ជន្ម​គម្រប់​៦៦​ព្រះ​វស្សា​របស់​ព្រះ​មហា​ក្សត្រិយ៍​ថៃ​៕

_________________________________________________________________
អាន​ផង​ដែរ៖
១. ថៃ​ចេញ​ធនបត្រ​ឈុត​ថ្មី ប្រាកដ​ព្រះ​បរម​ឆាយាល័ក្ខណ៍​រាមា​ទី​១០

Advertisements
%d bloggers like this: