jump to navigation

Repost: ស្វាយ​ល្ហុង​មួយ​ដើម ថ្ងៃពុធ 12 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ពីដើមៗម៉ិញ នៅខាងមុខផ្ទះខ្ញុំមានដើមស្វាយល្ហុងមួយដើមខ្ពស់ស្រឡះ ដើមស្រឡូន និងមានផ្លែផ្ដល់រសយ៉ាងឆ្ងាញ់ពិសា។ នៅពេលរដូវស្វាយចូលមកដល់ វាតែងតែផ្ដល់ផលយ៉ាងច្រើនផងដែរ ពេលខ្លះផ្ទះរបស់ខ្ញុំម៉ៅឲ្យអ្នកលក់ស្វាយមកបេះផងដែរ។

នៅសម័យថ្ងៃមួយនៅពេលគេកំពុងបេះស្វាយនេះ ខ្ញុំបានឡើងទៅលេង តាមរបៀបក្មេង (ឡើងតាមជណ្ដើរឫស្សី) ដោយឡើងបានប្រមាណពីរបីកាំ ក៏ស្រាប់តែបាក់កាំធ្លាក់រូបខ្ញុំមកដល់ដី គួរបានសេចក្ដីឈឺចុកចាប់ផងដែរ។ នេះឯងអនុស្សាវរីយ៍ដើមស្វាយល្ហុងមុខផ្ទះ។ សម័យក្រោយមក ដើមស្វាយមួយនេះត្រូវបានកាប់ចោលពីមុខផ្ទះខ្ញុំហើយ៕

ស្វាយ (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ខ្នោសកោសដូងរូបទន្សាយ
៤. ដើមដូងទេរមួយដើម
៥. ដើមស្ពឺមួយដើម
៦. ដើមទៀបបាយ
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ
១២. ល្មុត
១៣. អំពី​អាគុយ

Advertisements
%d bloggers like this: