jump to navigation

តែមប្រិ៍​ខួប​លើក​ទី​៤០ ថ្ងៃ​ចូល​សមាជិក អ.ស.ប. ថ្ងៃសុក្រ 14 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

ខាង​ក្រោម​នេះ​ជា​គំរូ​តែមប្រិ៍​ចំនួន​៣​ប្រភេទ ដែល​កម្ពុជា​បាន​បោះ ក្នុង​ឱកាស​ខួប​លើក​ទី​៤០ ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក អង្គការ​សហ​ប្រជាជាតិ អ.ស.ប.​។

តែមប្រិ៍​ទាំង​បី​ប្រភេទ​នេះ​មាន ៖

តែមប្រិ៍​ទី​១​

ប្រភេទ​តែមប្រិ៍​ផ្ដេក មាន​រូប​វិមាន​ឯករាជ្យ​នៅ​ចំ​កណ្ដាល និង​ស្លាក​សញ្ញា​អង្គការ​សហ​ប្រជាជាតិ​នៅ​ខាង​ស្ដាំ​​។

នៅ​ពី​ក្រោម​មាន​សរសេរ​ជា​អក្សរ​បារាំង​សែស​ថា 40ème ANNIVERSAIRE ADMISSION MEMBERE O.N.U និង​នៅ​ពី​លើ​មាន​សរសេរ​ថា 300R​។

នៅ​ពី​ក្រោម​បំផុត​មាន​សរសេរ​អក្សរ​មូល​ខ្មែរ​ថា ខួប​កំណើត​លើក​ទី​40 នៃ​ថ្ងៃ​ចូល​ជា​សមាជីក​អ.ស.ប. 14-12-1955/14-12-1995។

នៅ​ពី​ខាង​លើ​បង្អស់​ផ្នែក​ខាង​ឆ្វេង​មាន​សរសេរ​អក្សរ​មូល​ខ្មែរ​ថា ព្រះ​រាជាណាចក្រ​កម្ពុជា និង​ខាង​ក្រោម​ថា​ប្រៃសណីយ៍ នៅ​ពី​ក្រោម​មាន​សរសេរ​ថា ៣០០​៛​។

ផ្នែក​ខាង​ស្ដាំ​មាន​សរសេរ​​អក្សរ​បារាំង​សែស​ថា ROYAUME DU CAMBODGE និង​ពី​ក្រោម ROSTE 1995។

តែមប្រិ៍​ទី​២

ប្រភេទ​តែមប្រិ៍​ផ្ដេក មាន​រូប​ប្រាសាទ​អង្គរ​វត្ត​​​នៅ​ចំ​កណ្ដាល និង​ស្លាក​សញ្ញា​អង្គការ​សហ​ប្រជាជាតិ​នៅ​ខាង​ស្ដាំ​​។

នៅ​ពី​ក្រោម​មាន​សរសេរ​ជា​អក្សរ​បារាំង​សែស​ថា 40ème ANNIVERSAIRE ADMISSION MEMBERE O.N.U និង​នៅ​ពី​លើ​មាន​សរសេរ​ថា 400R​។

នៅ​ពី​ក្រោម​បំផុត​មាន​សរសេរ​អក្សរ​មូល​ខ្មែរ​ថា ខួប​កំណើត​លើក​ទី​40 នៃ​ថ្ងៃ​ចូល​ជា​សមាជីក​អ.ស.ប. 14-12-1955/14-12-1995។

នៅ​ពី​ខាង​លើ​បង្អស់​ផ្នែក​ខាង​ឆ្វេង​មាន​សរសេរ​អក្សរ​មូល​ខ្មែរ​ថា ព្រះ​រាជាណាចក្រ​កម្ពុជា និង​ខាង​ក្រោម​ថា​ប្រៃសណីយ៍ នៅ​ពី​ក្រោម​មាន​សរសេរ​ថា ៤០០​៛​។

ផ្នែក​ខាង​ស្ដាំ​មាន​សរសេរ​​អក្សរ​បារាំង​សែស​ថា ROYAUME DU CAMBODGE និង​ពី​ក្រោម ROSTE 1995។

តែមប្រិ៍​ទី​៣

មាន​រូប​ទង់​អង្គការ​សហ​ប្រជាជាតិ​​បញ្ឈរ ដោយ​នៅ​ចំ​កណ្ដាល​មាន​រូប​ទង់​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​នៅ​ពី​ក្រោម​មាន​សរសេរ​អក្សរ​មូល​ខ្មែរ​ថា ខួប​លើក​ទី​៤០ ថ្ងៃ​ចូល​សមាជិក អ.ស.ប.​។

នៅ​ពី​ក្រោម​មាន​សរសេរ​ថា ១៤​.១២.​១៩៥៥​-​១៩៩៥ និង​នៅ​ពី​ក្រោម​មាន​សរសេរ​ជា​អក្សរ​បារាំង​សែស​ថា 40ème ANNIVERSAIRE ADMISSION MEMBERE O.N.U
14-12-1955/14-12-1995

នៅ​ពី​ខាង​លើ​បង្អស់​ផ្នែក​ខាង​ឆ្វេង​មាន​សរសេរ​អក្សរ​មូល​ខ្មែរ​ថា ព្រះ​រាជាណាចក្រ​កម្ពុជា និង​ខាង​ក្រោម​ថា ៨០០​៛​។ ផ្នែក​ខាង​ស្ដាំ​មាន​សរសេរ​ថា ប្រៃសណីយ៍ និង​ពី​ក្រោម​សរសេរ​ថា 800R។

នៅ​ខាង​ក្រោម​បង្អស់​នៃ​តែមប្រិ៍​មាន​សរសេរ​អក្សរ​បារាំង​សែស​ថា ROSTE 1995 ROYAUME DU CAMBODGE

___________________________________________________________
អាន​ផង​ដែរ​៖
១. តែមប្រិ៍​កម្ពុជា​ចូល​អសប ថ្ងៃ​១៤ ខែ​ធ្នូ ពស​២៤៩៨

Advertisements
%d bloggers like this: