jump to navigation

ថ្វាយ​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា ថ្ងៃសៅរ៍ 15 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ภาษาไทย.
3 comments

គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​​ដែល​មាន​កិត្តិគុណ​រុង​រឿង​បំផុត​នៃ​មហា​ចក្រី​បរម​រាជ​វង្ស (​ថៃ ៖ เครื่องขัตติยราชอิสริยาภรณ์อันมีเกียรติคุณรุ่งเรืองยิ่งมหาจักรีบรมราชวงศ์) គឺ​ជា​គ្រឿង​រាជ​ឥស្សរិយ​យស​ធំ​បំផុត​មួយ​នៃ​រាជវង្ស​ចក្រី​របស់​ថៃ​។

គ្រឿង​រាជ​ឥស្សរិយាភរណ៍​នេះ​ត្រូវ​បាន​សាង​ឡើង​ដោយ ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចមក្លៅ​ចៅ​យួហួ (រាមា​ទី​៥) ដើម្បី​ថ្វាយ​ព្រះ​កិត្តិយស​ចំពោះ ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​ (​រាមា​ទី​១) បឋម​ក្សត្រិយ៍​នៃ​រាជវង្ស​ចក្រី​របស់​ថៃ ដើម្បី​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ព្រះ​រាជ​ទាន​ដល់​ព្រះ​បរម​រាជវង្សានុវង្ស ឬ​ចំពោះ​ប្រមុខ​នៃ​បណ្ដា​ប្រទេស​នានា​​។

រាប់​ថា​ជា​ការ​ចម្រើន​មេត្រី​ភាព​យ៉ាង​ពិសេស​រវាង​នគរ​ទាំង​ពីរ​កម្ពុជា-ថៃ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ (រាមាទី៩) ស្ដេច​បាន​ថ្វាយ​​​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​​ដែល​មាន​កិត្តិគុណ​រុង​រឿង​បំផុត​នៃ​មហា​ចក្រី​បរម​រាជ​វង្ស នេះ​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ កាល​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​នគរ​សៀម កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៥៤ ពោល​គឺ​១​ឆ្នាំ​បន្ទាប់​ពី​នគរ​យើង​ទទួល​បាន​ឯករាជ្យ​ពី​សាធារណ​រដ្ឋ​បារាំង​សែស​។

ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៥៤ ក្នុង​ឱកាស​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​នគរ​ថៃ​នោះ អតីត​ព្រះ​មហាក្សត្រិយ៍​ថៃ​ទ្រង់​បាន​ថ្វាយ​គ្រឿង​​រាជ​ឥស្សរិយាភរណ៍​នេះ​ ដើម្បី​ជា​ព្រះ​​កិត្តិយស​នៃ​ការ​ចម្រើន​មេត្រី​រវាង​ព្រះ​មហា​ក្សត្រិយ៍​ទាំង​ពីរ​ព្រះ​អង្គ​៕៚

គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​​ដែល​មាន​កិត្តិគុណ​រុង​រឿង​បំផុត​នៃ​មហា​ចក្រី​បរម​រាជ​វង្ស ប្រកាស​ថ្វាយ​គ្រឿង​រាជ​ឥស្សរិយ​យសព្រះ​មហា​ក្សត្រិយ៍​នៃ​នគរ​ទាំង​ពីរ​កំពុង​ប្រាស្រ័យ​នា​ឱកាស​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច
ព្រះ​រាជ​ពិធី​លៀង​សាយភោជន៍​ក្នុង​ឱកាស​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច

______________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩
២. ប្រកាស​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី រឿង​ថ្វាយ​គ្រឿង​ខត្តិយ​រាជ​ឥស្សរិយាភរណ៍ ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា

Advertisements
%d bloggers like this: