jump to navigation

ប្រកាស​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី រឿង​ថ្វាយ​គ្រឿង​ខត្តិយ​រាជ​ឥស្សរិយាភរណ៍ ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា ថ្ងៃអាទិត្យ 16 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ภาษาไทย.
1 comment so far

កកន ៖ ដូច​ដែល​បាន​ដាក់​ប្រកាស​កាល​ពី​ម្សិល​មិញ ស្ដី​អំពី​ការ​ថ្វាយ​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា​។ ថ្ងៃ​នេះ ស្រែ​ខ្មុក សូម​លើក​យក និង​បក​ប្រែ​ក្រៅ​ផ្លូវ​ការ ប្រកាស​របស់​សំណាក់​គណៈ​រដ្ឋ​មន្ត្រី​ថៃ ស្ដី​អំពី​ការ​ថ្វាយ​គ្រឿង​រាជ​ឥស្សរិយ​យស​នេះ​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា​។

ប្រកាស​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សៀវភៅ​រាជ​កិច្ច​ថៃ​ ភាគ​ទី​៧១ ចំពូក​ទី​៨៦ ចុះ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​១៩៥៤​។

ដើម្បី​ជា​ការ​សិក្សា​ស្វែង​យល់ សូម​លោក​អ្នក​នាង​អាន​ប្រកាស​ខាង​ក្រោម​នេះ ដូច​ត​ទៅ ៖

(ប្រែ​ក្រៅ​ផ្លូវ​ការ)

ប្រកាស​សំណាក់​គណៈ​រដ្ឋមន្ត្រី
រឿង​ថ្វាយ​គ្រឿង​ខត្តិយ​រាជ​ឥស្សរិយាភរណ៍
ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា
_____________________

ដោយ​ព្រះ​បាទ​សម្ដេច​ព្រះ​ចៅ​ហូហួ បាន​ថ្វាយ​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​​ដែល​មាន​កិត្តិគុណ​រុង​រឿង​បំផុត ​នៃ​មហា​ចក្រី​បរម​រាជ​វង្ស ចំពោះ​សម្ដេច​ព្រះ​ចៅ​នរោត្ដម សីហនុ ព្រះ​មហា​ក្សត្រិយ៍​នៃ​កម្ពុជា ក្នុង​ឱកាស​ដែល​ស្ដេច​ប្រពាស​ប្រទេស​ថៃ​។

ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៥៤
ចម​ពល ប៉. ពិបូល​សង្គ្រាម
នាយក​រដ្ឋមន្ត្រី

______________________________________________________________
អាន​ផង​ដែរ​៖
១. ថ្វាយ​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា

Advertisements
%d bloggers like this: