jump to navigation

នាយក​រដ្ឋមន្ត្រី​ថៃ​នាំ​គ.រ.ម. និង​ភរិយា​គ្រង​ឈុត​បុរាណ​ថៃ​ទៅ​លេង​បុណ្យ​តាំង​តុ ថ្ងៃអង្គារ 18 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នៅ​ឯ​រាជ​ធានី​ក្រុង​ទេព មហា​នគរ នគរ​ថៃ​នោះ sរសៀល​ថ្ងៃ​នេះ (​១៨ ធ្នូ​ ២០១៨​) នាយក​រដ្ឋមន្ត្រី​ថៃ នាយឧត្ដមសេនីយឯកប្រយុទ្ធ ចន្ទ្រឱជា បាន​នាំ​ភរិយា ព្រម​ទាំង​មន្ត្រី​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ថៃ ព្រម​ទាំង​ភរិយា ដោយ​ព្រម​ព្រៀង​គ្នា​គ្រង​សំលៀក​បំពាក់​ថៃ​បុរាណ ចូល​រួម​​ទេសកាល​បុណ្យ​តាំង​តុ​ប្រចាំ​ឆ្នាំ ដែល​មាន​ឈ្មោះ​ថា «​រំសាយ​​ភាព​រងា ដោយ​ក្ដី​ស្រឡាញ់ ៖ ខ្សែ​ទឹក​នៃ​រតន​កោសិន្ទ្រ​» ឬ​ជា​ភាសា​ថៃ​ថា “อุ่นไอรัก คลายความหนาว: สายน้ำแห่งรัตนโกสินทร์”​។​

ទេសកាល​បុណ្យ​តាំង​តុ​នេះ ជា​បុណ្យ​រដូវ​រងា​ប្រចាំ​ឆ្នាំ ដែល​បាន​ប្រារព្ធ​ឡើង​បន្ទាប់​ពី​ព្រះ​ចៅ​ផែន​ដី​ថៃ​រាមា​ទី​១០​ឡើង​គ្រង​រាជ្យ​មក ដោយ​ពិធី​បុណ្យ​ចាត់​ឲ្យ​មាន​ការ​តែង​ខ្លួន​ចូល​រួម​តាម​បែប​ប្រពៃណី​ថៃ​បុរាណ និង​ចាត់​នៅ​ខាង​មុខ​ព្រះ​រាជវាំង​តុសិត ឯ​ក្រុង​បាងកក​។

សម្រាប់​ពិធី​បុណ្យ​ឆ្នាំ​នេះ នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ឆ្នាំ​២០១៨ នេះ បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ ដោយ​មាន​ការ​សម្ដែង​ឈុត​ប្រពៃណី​ផ្សេង​ៗ​របស់​ប្រជាជន​ថៃ ព្រម​ទាំង​មាន​ដាក់​តាំង​បង្ហាញ​ក្បួន​ព្រះ​ទីន័ង​ទូក​ជា​ច្រើន​របស់​នគរ​ថៃ​ផង​ដែរ​៕​៚

______________________________________________________
អាន​ផង​ដែរ​៖
១. មហា​ក្សត្រិយ៍​ថៃ​បើក​ទេសកាល​បុណ្យ​តាំង​តុ​ប្រចាំ​ឆ្នាំ

Advertisements
%d bloggers like this: