jump to navigation

ជីង​ចក់​ប្ដូរ​ពណ៌ ថ្ងៃសៅរ៍ 22 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ជីង​ចក់​ប្ដូរ​ពណ៌ គឺ​ជា​សំនួន​ថៃ​មួយ​ដែល​មាន​អត្ថន័យ​ជា​គតិ​គួរ​ពិចារណា និង​គិត ជា​ពុទ្ធិ​យ៉ាង​ខ្លាំង​សម​គួរ​សម្រាប់​មនុស្ស​ជន​ទាំង​ឡាយ​នៅ​ក្នុង​លោក​យើង​នេះ​។

នៅ​ក្នុង​ភាសា​ថៃ​ដែល​និយាយ​ថា ” จิ้งจกเปลี่ยนสี ” ឬ​ប្រែ​សេចក្ដី​ថា ជីង​ចក់​ប្ដូរ​ពណ៌ នៅ​ក្នុង​ភាសា​ខ្មែរ​យើង​នោះ មាន​អត្ថន័យ​ត្រង់ គឺ​ការ​ផ្លាស់​ប្ដូរ​​តាម​ធម្មជាតិ​នៃ​ជីវ​ធាតុ​របស់​សត្វ​ចំពួក​នេះ ដើម្បី​ឲ្យ​សម​ស្រប​តាម​បរិស្ថាន​ដែល​វា​រស់​នៅ​។

ចំណែក​ឯ​អត្ថន័យ​ទី​ពីរ​វិញ គឺ​ជា​ការប្រៀប​ធៀប​ដែល​មាន​ន័យ​សំខាន់ និង​គួរ​ជា​គតិ នោះ​គឺ​ ប្រភេទ​មនុស្ស​​ដែល​ផ្លាស់​ប្ដូរ​ខ្លួន​​ឲ្យ​ស្រប​ជាមួយ​នឹង​អ្នក​មាន​អំណាច ឬ​អ្នក​ដែល​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​ខ្លួន​បាន​។ ពី​មនុស្ស​ដែល​មើល​ទៅ​ល្អ​ក៏​អាច​ធ្វើ​រឿង​អាក្រក់​ៗ​បាន​យ៉ាង​សម្បើម​ផង​ទៀត មនុស្ស​ប្រភេទ​នេះ​ទើប​ត្រូវ​គេ​ប្រៀប​ធៀប​ថា​ជា​ពួក​ជីងចក់​ប្ដូរ​ពណ៌​។

ធម្មជាតិ​នៃ​ជីងចក់​​កាល​បើ​ប្ដូរ​ព័ណ៌​ហើយ​រមែង​គេ​អាច​មើល​ឃើញ​មើ​ល​ដឹង ក៏​ប៉ុន្តែ​បុគ្គល​ដែល​នាម​ជា​ជីងចក់​ប្ដូរ​ពណ៌ ពេល​ខ្លះ​ពិបាក​ធ្វើ​ឲ្យ​អ្នក​ផង​ឯ​ទៀត​មើល​ដឹង ឃើញ​ឮ នេះ​ក៏​រមែង​ដោយ​សារ​សារជាតិ​ពិស​ពុល​ក្នុង​ខ្លួន​ដែល​បុគ្គល​នោះ​មាន​បង្កប់​នូវ ធ្វើ​ឲ្យ​ពិបាក​មើល​ឃើញ​ពណ៌​ពិត​ប្រាកដ​ដែល​បុគ្គល​នោះ​ផ្លាស់​ប្ដូរ​៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: