jump to navigation

ភូមា​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​វែង​បំផុត ថ្ងៃចន្ទ 24 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
add a comment

នានា​ប្រទេស​៖ រ៉នកុន ប្រទេស​ភូមា – ថ្ងៃ​នេះ (​២៤ ធ្នូ ២០១៨​) ប្រទេស​ភូមា​បាន​ធ្វើ​ការ​ចុះ​បឋម​សិលា​សាង​សង់​ស្ពាន​ដ៏​វែង​ជាង​គេ​​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ក្រោម​អធិបតីភាព​ប្រធាន​ក្រុម​ប្រឹក្សារដ្ឋ លោក​ស្រី​អ៊ុង សាន​ស៊ូជី​។

ស្ពាន​មិត្រភាព​ភូមា​-កូរ៉េ ដែល​នឹង​ត្រូវ​សាង​សង់​នា​ពេល​នេះ មាន​ប្រវែង​​ប្រមាណ​១.៨៧​គីឡូ​ម៉ែត្រ​ ដែល​ត្រូវ​ប្រើ​ប្រាស់​ថវិកា​ប្រមាណ​១៨៨,១៧៤​ដុល្លារ​អាមេរិក​ និង​ត្រូវ​ប្រើ​រយៈ​ពេល​សាង​សង់​ចំនួន​៤២​ខែ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២​។

ស្ពាន​មិត្រភាព​ភូមា​-កូរ៉េ ថ្មី​នេះ នឹង​ក្លាយ​ជា​ការ​ត​ភ្ជាប់​រវាង​ក្រុង​រ៉នកុន និង​តំបន់​ឥរវតី និង​រដ្ឋ​រខាញ ផង​ដែរ​៕

Advertisements
%d bloggers like this: