jump to navigation

អំពី​ត្រា​សញ្ញា ហ្លួង​មុនីវង្ស ថ្ងៃ​ព្រហស្បតិ៍ 27 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
2 comments

ក្រៅ​អំពី​ត្រា​ព្រះ​រាជ​សង្ហារ​ក្រុង​កម្ពុជា យើង​មាន​ឃើញ​នូវ​ត្រា​សញ្ញា​ព្រះ​នាម​ខ្លី​នៃ​ព្រះ​ករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស ប្រើ​ប្រាស់​ផង​ទៀត​។

ខាង​ក្រោម​នេះ​ជា​ត្រា​សញ្ញា​នៃ​ព្រះ​អង្គ ដែល​មាន​រូប​ម្កុដ​នៅ​ពី​ខាង​លើ តួ​អក្សរ​បារាំង​សែស​ពីរ​តួ ដែល​តំណាង​ឲ្យ​ព្រះ​នាម​ព្រះ​អង្គ គឺ «​S» និង «M» ដែល​មក​ពី​ Sisowath Monivong នោះ​ឯង​។

ត្រា​សញ្ញា​មួយ​នេះ ត្រូវ​បាន​ឃើញ​មាន​នៅ​ក្នុង​ប្រអប់​​ដាក់​កាស​អនុស្សាវរីយ៍​រាជាភិសេក​នៃ​ព្រះ​អង្គ កាល​គ្រា​ព.ស.​២៤៧១​ គ.ស.​១៩២៨ ដែល​ផលិត​ដោយ​ព្រះ​បរម​រាជ​វាំង​៕

ត្រា​សញ្ញា ហ្លួង​មុនីវង្ស

___________________________________________________
អានផងដែរ៖
១. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
២. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស

Advertisements
%d bloggers like this: