jump to navigation

លេខ​កូដ​ប្រៃសណីយ៍​ ៖ បន្ទាយ​មាន​ជ័យ – ក្រុង​ប៉ោយប៉ែត ថ្ងៃសៅរ៍ 5 ខែមករា 2019

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​បន្ទាយ​មាន​ជ័យ.
add a comment

ក្រុង​ប៉ោយប៉ែត របស់ខេត្ត​បន្ទាយ​មាន​ជ័យ មាន​សរុប​ទាំង​អស់​៣​សង្កាត់​ ដោយ​សង្កាត់​​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. ប៉ោយប៉ែត – ០១១​០១
  2. និមិត្ត – ០១១​០២
  3. ផ្សារកណ្ដាល – ០១១​០៣

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​បន្ទាយ​មាន​ជ័យ ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

Advertisements

ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ ច្បាប់​ស្ដី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ថ្ងៃ​ព្រហស្បតិ៍ 3 ខែមករា 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
add a comment

 

photo_2019-01-08_21-26-41photo_2019-01-08_21-26-43photo_2019-01-08_21-26-43 (2)

ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ ថ្ងៃពុធ 2 ខែមករា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – បន្ទាប់​ពី​រង់​ចាំ​អស់​រយៈ​ពេល​យ៉ាង​យូរ​មក​ ទី​បំផុត​ទៅ ម្សិល​មិញ​នេះ (​០១ មករា ២០១៨​) សំណាក់​ព្រះ​រាជ​វាំង​ថៃ បាន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​អំពី​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​នគរ​នេះ​។

សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរាជបុត្រាតែមួយអង្គគត់ បាន​ឡើង​ស្នង​រាជ្យ​​បន្ត​ពី​ព្រះ​រាជ​បិតា​របស់​ទ្រង់ គឺព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ដោយ​មាន​ព្រះបរមាភិធេយ្យថា «សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ»​ ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ផ្លូវ​ការ​នៅ​មិន​ទាន់​បាន​ប្រារព្ធ​ធ្វើ​នៅ​ឡើយ​ទេ​។

យោង​តាម​សេចក្ដី​ប្រកាស ព្រះ​រាជ​ពិធី​បរម​រាជភិសេក​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

សម្រាប់​ថ្ងៃ​ទី​១ គឺ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ ជា​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក នៅ​ឯ​មហា​សមាគម ដោយ​មាន​ព្រះ​បរម​រាជ​វង្សានុវង្ស គណៈ​អង្គ​មន្ត្រី គណៈ​រដ្ឋមន្ត្រី ចូល​គាល់​ល្អង​ធុលី​ព្រះ​បាទ​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល បន្ទាប់​មក​គឺ​ព្រះ​រាជ​ពិធី​ឆ្លង​ព្រះ​រាជ​​មន្ទីរ​។

ថ្ងៃ​ទី​២ គឺ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ គឺ​ជា​ព្រះ​រាជ​ពិធី​ឆ្លង​ព្រះ​បរមាភិធេយ្យ ព្រះ​នាមាភិធេយ្យ និង​ស្ថាបនា​ឋានន្តរ​ស័ក្ដិ​ព្រះ​បរម​រាជ​វង្សានុវង្ស បន្ទាប់​មក​គឺ​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ​ដោយ​ក្បួន​ព្យុហ​យាត្រា​​ស្ថលមាគ៌​។

ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី ស្ដេច​យាង​ចេញ​​នា​សីហបញ្ជរ​ ព្រះ​ទីន័ង​សុទ្ធៃសួគ៌​ប្រាសាទ ដើម្បី​ប្រជា​រាស្ត្រ​ទ្រង់​គាល់​ល្អង​ធុលី​ព្រះ​បាទ​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល​។ បន្ទាប់​មក នៅ​ព្រះ​ទី​ន័ង​ចក្រី​មហា​ប្រាសាទ គណៈ​ទូតានុទូត និង​កុងស៊ុល​បរទេស​ចូល​គាល់​ល្អង​ធុលី​ព្រះ​បាទ ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល​។

ដោយ​ឡែក​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ​ដោយ​ក្បួន​ព្យុហយាត្រា​ជល​មាគ៌​វិញ នឹង​ត្រូវ​ចាត់​ធ្វើ​ឡើង​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​អង្គ​កឋិន​ទាន​ព្រះ​រាជ​ទ្រព្យ នា​ចុង​ឆ្នាំ​២០១៩ នេះ​៕៚

____________________________________
អានផងដែរ៖
១. ស្យាមនគរមានព្រះចៅយូហួថ្មី «រាមាទី១០»
២. ព្រះរជ្ជទាយាទថៃទ្រង់ទទួលយល់ព្រមឡើងគ្រងរាជ្យជាព្រះមហាក្សត្រិយ៍ថៃ រាមាទី១០

គ.ស.​២០១៩ ថ្ងៃអង្គារ 1 ខែមករា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ឆ្នាំ២០១៩ ឬគ្រឹស្តសករាជ២០១៩ ជាឆ្នាំដែលចាប់ផ្ដើមដោយថ្ងៃអង្គារ ១០​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិ​ស័ក តាមច័ន្ទគតិ។

ឆ្នាំ២០១៩ ត្រូវនឹងពុទ្ធសករាជ២៥៦២-២៥៦៣។ ដោយចាប់តាំងពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១៨ ខែឧសភា ត្រូវនឹងពុទ្ធសករាជ២៥៦២ និងពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី៣១ ខែធ្នូ ត្រូវនឹងពុទ្ធសករាជ២៥៦៣។ ដោយ​ឡែក​ឆ្នាំ​​២០១៩​នេះ ត្រូវ​គ្នា​ដែរ​នឹង​មហា​សករាជ​១៩៤០-១៩៤១ និង​ចុល្ល​សករាជ​១៣៨០​-១៣៨១​។

ឆ្នាំ២០១៩ នេះដែរត្រូវគ្នានឹង​ឆ្នាំ​ច សំរឹទ្ធិ​ស័ក គឺពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១៣ ខែមេសា និងឆ្នាំកុរ ឯក​ស័ក ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូ។

* ចូលឆ្នាំកុរ​ ឯក​​​ស័ក ម៉ោង១៥.១២នាទី​ ថ្ងៃអាទិត្យ ទី១៤ ខែមេសា និងចូលឆ្នាំចិន នៅថ្ងៃអង្គារ ទី៥ ខែកុម្ភៈ។

ហេតុការណ៍សំខាន់ៗនៅប្រទេសកម្ពុជា

◊ មករា

◊ កុម្ភៈ

◊ មីនា

◊ មេសា

◊ ឧសភា

◊ មិថុនា

◊ កក្កដា

  • ៦ –
  • ១៥

◊ សីហា

  • ៣ –

◊ កញ្ញា

◊ តុលា

  • ២២

◊ វិច្ឆិកា

◊ ធ្នូ

  • ០២ – លោ

ថ្ងៃសំខាន់ៗខាងសាសនា និងពិធីបុណ្យជាតិនានា

  • ០១ មករា – ទិវាចូលឆ្នាំសកល
  • ០៧ មករា – ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
  • ១៩ កុម្ភៈ – ពិធីបុណ្យមាឃបូជា
  • ០៣ មីនា – ទិវាវប្បធម៌ជាតិ
  • ០៨ មីនា – ទិវានារីអន្តរជាតិ
  • ១៤-១៥-១៦ មេសា – ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ
  • ០១ ឧសភា – ទិវាពលកម្មអន្តរជាតិ
  • ១៣-១៤-១៥ ឧសភា – ចម្រើនព្រះជន្មព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
  • ១៨ ឧសភា – ពិធីបុណ្យពិសាខបូជា
  • ២០ ឧសភា – ទិវាជាតិនៃការចងចាំ
  • ២២ ឧសភា – ព្រះរាជពិធីច្រត់ព្រះនង្គ័ល
  • ០១ មិថុនា – ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា
  • ១៨ មិថុនា – ចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ
  • ២៤ កញ្ញា – ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ២៧-២៨-២៩ កញ្ញា – ពិធីបុណ្យភ្ជុំបិណ្ឌ
  • ១៥ តុលា – ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
  • ២៣ – ទិវារំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
  • ២៩ តុលា – ពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
  • ០៩ វិច្ឆិកា – ពិធីបុណ្យឯករាជជាតិ
  • ១០-១១-១២ វិច្ឆិកា – ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
  • ១០ ធ្នូ – ទិវាសិទ្ធិមនុស្សអន្តរជាតិ

ទស្សនកិច្ចសំខាន់ៗ

%d bloggers like this: