jump to navigation

មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ ថ្ងៃអាទិត្យ 6 ខែមករា 2019

Posted by សុភ័ក្ត្រ in បរទេស.
trackback

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ព្រះមហាក្សត្រិយ៍ទី១៥ នៃម៉ាឡេស៊ីឯករាជ្យ មូហាមម៉ាដ ទី៥ ស្ដេច​ទ្រង់​បាន​ដាក់​រាជ្យ​នា​ថ្ងៃ​នេះ (​៦ មករា ២០១៩​) បើ​តាម​សេចក្ដី​ប្រកាស​ពី​សំណាក់​ព្រះ​បរម​រាជ​វាំង​ម៉ាឡេស៊ី​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ហេតុ​ផល​ដែល​ទ្រង់​សម្រេច​ព្រះ​ទ័យ​ដាក់​រាជ្យ​មិន​ត្រូវ​បាន​ឲ្យ​ដឹង​ទេ​។ ការ​ដាក់​រាជ្យ​គ្រា​នេះ គឺ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​ក្លាយ​ជា​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ត្រឹម​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។

thumbnail_20181230_105512ព្រះមហាក្សត្រិយ៍ទី១៥ នៃម៉ាឡេស៊ីឯករាជ្យ មូហាមម៉ាដ ទី៥

ទ្រង់ប្រសូតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦៩ សម្ដេចព្រះរាជាធិបតី មូហាមម៉ាដ ទី៥ មានព្រះនាមដើមថា តេងគូ មូហាមម៉ាដ ហ្វារីស ពេត្រា (ម. Tengku Muhammad Faris Petra)។ ព្រះអង្គបានក្លាយជាព្រះចៅស៊ុលតានទី២៩ នៃរដ្ឋគេឡានតាន របស់ម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ បន្តពីព្រះបិតាព្រះអង្គដែលប្រឈួន។ ចាប់ពីខែតុលា ឆ្នាំ២០១១ មកព្រះអង្គបានត្រូវជ្រើសតាំងជាព្រះមហាឧបរាជ និងបន្ទាប់មកនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នេះ ទ្រង់ក៏ទទួលបានការជ្រើសតាំងឲ្យក្លាយជាព្រះមហាក្សត្រិយ៍បន្តពីសម្ដេចព្រះរាជាធិបតី អ័បឌូល ហាលីម។ ព្រះអង្គគឺជាព្រះមហាក្សត្រិយ៍ម៉ាឡេស៊ី ដែលក្មេងជាងគេលំដាប់ទី៤ក្នុងចំណោមព្រះមហាក្សត្រិយ៍របស់ម៉ាឡេស៊ី។

ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​អង្គ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ​៕

_____________________________________________
អានផងដែរ៖
១. ម៉ាឡេស៊ីចាត់ពិធីរាជាភិសេកព្រះចៅផែនដីព្រះអង្គថ្មី
២. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី
៣. ម៉ាឡេស៊ី​ចាត់​ពិធី​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦

Advertisements

មតិ»

1. ម៉ាឡេស៊ី​ចាត់​ពិធី​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 25 ខែមករា 2019

[…] _____________________________________________ អានផងដែរ៖ ១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី ២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ […]

2. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី | ស្រែ​ខ្មុក - ថ្ងៃពុធ 30 ខែមករា 2019

[…] […]

3. ម៉ាឡេស៊ី​ចាត់​ពិធី​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 1 ខែ​កុម្ភៈ 2019

[…] មូហាមម៉ាដ ទី៥ ​បាន​ដាក់​រាជ្យកាល​ពី​​ថ្ងៃ​ទី​៦ ខែ​មករា […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: