jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ថ្ងៃសុក្រ 11 ខែមករា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០១៨ បានកន្លងទៅ ​ប្រមាណ​១០​ថ្ងៃ​ហើយ ពេល​វេលា​ពិត​ជា​ដើរ​លឿន​មែន​ទែន ធ្មេច​បើក​ៗ​មួយ​ឆ្នាំ​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស​។ ដូចរៀងរាល់ឆ្នាំដែរ ខ្ញុំតែងតែធ្វើសង្ខេបព្រឹត្តិការណ៍នានាពេញមួយឆ្នាំកន្លងទៅសម្រាប់ប្រិយមិត្រអ្នកដែលចូលចិត្តមកអាននៅទីនេះ។ សម្រាប់ឆ្នាំ២០១៨ ក៏​ដូច​ឆ្នាំ​មុន​ៗ​​មក​ដែរ​ វើដប្រេស្ស​​​ឈប់​ធ្វើ​ការ​សង្ខេប​ប្លក់​ដល់​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ទៀត​ហើយ​​។ (សូមអានប្រកាស៖ ឆ្នាំ​២០១៧​នេះ វើដ​ប្រេស្ស​បន្ត​​អាក់​ខាន​សង្ខេប​ប្លក់​ឲ្យ​អ្នក​ប្រើ​ប្រាស់)។

ពេញមួយឆ្នាំ២០១៨នេះ មានប្រកាសសរុបចំនួន ៣៨៩ (​លើស​ឆ្នាំ​២០១៧ ចំនួន​១០​ប្រកាស​) ហើយប្រកាសដែលជាប់លេខមួយ និងមានអ្នកចូលអានច្រើនជាងគេបំផុតនោះ គឺជាប្រកាសមើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប ដែលបានដាក់កាលពីថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១២ ជាប្រកាសចាស់ ដែលមានចំនួនចូលមើលដល់ទៅ១៤.៦៦៧ ដង សម្រាប់ឆ្នាំ២០១៨នេះ។

មកដល់ឆ្នាំ២០១៨នេះ ប្លក់នេះមានកំណើតបាន១៣ឆ្នាំហើយ ដោយមានប្រិយមិត្របន្តមកទស្សនាជាហូរហែរ ដោយភាគច្រើនជាប្រិយមិត្រចាស់ៗដែលបានស្គាល់ប្លក់នេះ និង​មាន​សមាជិក​ថ្មី​មួយ​ចំនួន​ផង​ដែរ​។ ដោយ​ឡែក​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​ស្ថិតិ​ចំនួន​ដង​នៃ​ការ​ទស្សនា​ធ្លាក់​ចុះ​ជា​ច្រើន​ផង គឺ​ចុះ​ជា​លំដាប់​តាំង​ពី​ឆ្នាំ​២០១៧ កន្លង​មក​ម៉្លេះ​​។

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៨នេះគឺមានចំនួន៧៩.៧៨៤​ដង តែ​ប៉ុណ្ណោះ​ ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន២១៩​ដង។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការធ្លាក់​ចុះ​ពី​ឆ្នាំកន្លងទៅ (២០១៧) ​យ៉ាង​ច្រើន គឺចំនួន​រហូត​ដល់​ទៅ​​​៤៦ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប​រហូត​ដល់​ទៅ​៩៦.៥៥៦​។ ស្ថិតិនេះអាចរាប់ថាជាស្ថិតិទាប​បំផុត​មួយ​​។ (អានប្រកាស៖ សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨)។

ប្រកាសសំខាន់ៗសម្រាប់ដើមឆ្នាំ គឺ​ខែមករា និង​កុម្ភៈ​ មានដូចតទៅនេះ ៖ ថៃ​ប្រារព្ធ​ពិធី​​អញ្ជើញ​ព្រះ​មហា​ស្វេត​ឆត្រ​ចេញ​ពី​កំពូល​ព្រះ​មេរុ, ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា, អំពី​ព្រះ​រាជ​អាណាចក្រ​លាវ, ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​ព្រះ​បរម​រតន​កោដ្ឋ, អំពី​ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​នៃ​អតីត​ក្សត្រិយ៍​ថៃ​រាមា​ទី​៩, ភាព​អ​សណ្ដាប់​ធ្នាប់​នៅ​ឯ​អ្នក​តា​ព្រះ​ចៅ​វត្ត​ភ្នំ, មិន​គួរ​អគតិ​ខ្លាំង​ពេក​ចំពោះ​បុណ្យ​ចូល​ឆ្នាំ​ចិន​ទេ, «​អាំង​ប៉ាវ​»៖ ឯ​ណា​ទៅ​គុណ​តម្លៃ​នៃ​ឯក​សណ្ឋាន​​?

សម្រាប់ខែមីនា ដែល​ឆ្នាំ​នេះ ជា​ខួប​៩០​ឆ្នាំ​បុណ្យ​ព្រះ​មេរុ​​ហ្លួង​រាជានុកោដ្ឋ​នោះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ចំនួន​ស្ដី​អំពី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​អង្គ ព្រម​ទាំង​ប្រកាស​មួយ​ចំនួន​ទៀត ដូច​ត​ទៅ​នេះ ៖ ខួប​ឆ្នាំ​ទី​៩០ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុកោដ្ឋ, អំពី​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ, អំពី​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​ករុណា​រាជា​នុកោដ្ឋ, អំពី​ការ​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ, ថៃ​ចេញ​ធនបត្រ​ឈុត​ថ្មី ប្រាកដ​ព្រះ​បរម​ឆាយាល័ក្ខណ៍​រាមា​ទី​១០, ថៃ​ចាត់​បោះ​ពុម្ព​តែមប្រិ៍​​ប្រៃសណីយ៍​ឈុត​ដំបូង​សម្រាប់​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​ រាមា​ទី​១០, ថៃ​ចង់​បាន​ «​ស​» ខ្មែរ​ប្រែ​ចង់​បាន «​ខ្មៅ​»

នៅ​ខែ​មេសា និង​ឧសភា វិញ មាន ៖ ថៃ​ចេញ​កាស​គំរូ​ថ្មី សម្រាប់​ រជ្ជកាល​រាមា​ទី​១០, វត្ត​គិរី​ឥសី​សិទ្ធិ វាល​បើស ឯ​ហាទៀន ដែន​កម្ពុជា​ក្រោម, ទំនៀម​ស្រង់​ទឹក​ «​ព្រះ​បាង​» នៅ​នគរ​លាវ ក្នុង​ថ្ងៃ​សង្ក្រាន្ត, អធិក​មាស, ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា, ជ័យ​ជម្នះ​នៃ​ប្រជាជាតិ​ម៉ាឡេ, ព្រះ​រាជ​សង្កថា​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​បុណ្យ​ពាក់​កណ្ដាល​ព្រះ​ពុទ្ធ​សាសនា, អំពី​សញ្ញា​ជាតិ​នៃ សបប. លាវ

ខែ​មិថុនា និង​កក្កដា មាន ៖ អំពី​កាស​២០​សេន និង​២០០​រៀល, ភ្លេង​ជាតិ​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ, ព្រះ​រាជ​កំណត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ច្បាប់​ភាសា​ថៃ, ខួប​ឆ្នាំ​ទី​៩០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​មុនីវង្ស, កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស

ខែ​សីហា, កញ្ញា និង​តុលា មាន ៖ ឆាយាល័ក្ខណ៍​​ប្រវត្តិសាស្ត្រ​កាល​ពី​៣០​ឆ្នាំ​មុន​៖ សម្តេច​ឪ និង​ព្រះ​ចៅ​អធិរាជ​ជប៉ុន, អត្ថបទ​ប្រែ ៖ វិវាទ​រឿង «​ល្ខោន​ខោល​» រវាង​ថៃ​-​កម្ពុជា កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​!!? សុចិត្ត វង្ស​ទេស បញ្ជាក់​ម្ដង​ទៀត «​ល្ខោន​ខោល​ជា​វប្បធម៌​រួម មាន​​ឫស​គល់​រួម​គ្នា បំបែក​ជា​ផ្នែក​ៗ​មិន​បាន​ថា​ជា​សម្បត្តិ​ផ្ដាច់​មុខ​របស់​នរណា​ម្នាក់​»​, វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ

ខែ​វិច្ឆិកា និង​ធ្នូ វិញ រួម​មាន ៖ ទស្សនៈ​ជនជាតិ​ថៃ​ចំពោះ «​ការ​មើល​ឃើញ​» នៃ​បរទេស​ជន​ចំពោះ​ប្រទេស​ខ្លួន, អត្ថបទ​ប្រែ ៖ “នាយក​រដ្ឋ​មន្ត្រី” មក​ពី​ណា​? ហេតុ​អ្វី​ហៅ​ថា “នាយក​រដ្ឋ​មន្ត្រី”?, អត្ថបទ​ប្រែ ៖ “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍ (​ភាគ​១​), ខួប​ឆ្នាំ​ទី​៩០ ព្រះ​រាជ​ពិធី​សម្ពោធ​ស្ពាន​ព្រះ​មុនីវង្ស ទី​១, អត្ថបទ​ប្រែ ៖ “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍ (​ភាគ​២), អត្ថបទ​ប្រែ ៖ “ខោល” វប្បធម៌​រួម​អាស៊ី​អាគ្នេយ៍ យូណេស្កូ​កាត់​ក្ដីវីន​-​វីន ទាំង​ថៃ និង​កម្ពុជា, ទំនៀម​បុណ្យ​ឆ្លង​រដ្ឋ​ធម្មនុញ្ញ​ប្រចាំ​ឆ្នាំ នៅ​នគរ​ថៃ និង​ថ្វាយ​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា

មកដល់ពេលនេះបើពិនិត្យមើលពីប្រភពអ្នកទស្សនាគឺនៅតែមកពីកម្ពុជា និងអាមេរិកច្រើនជាងគេ (៦០,៤ % និង ១២,០ %) បន្ទាប់មកមានពីថៃឡង់ដ៍ (៨,០ %), វៀតណាម (៦,៨ %), បារាំង (២,០ %), អូស្ត្រាលី (១,៦ %), សាធារណរដ្ឋកូរ៉េ (១,២ %), ជប៉ុន (០,៩ %),​ កាណាដា (០,៩ %),  និងមកពីប្រភព​មិន​ស្គាល់​ គឺ (០,៨ %)។ សរុបរួមមាន ១៥៨ប្រទេស (លើសឆ្នាំកន្លងទៅ៤​ប្រទេស) ចូលទស្សនា រួមទីកន្លែងមិនស្គាល់ប្រភពចំនួន៥ទីតាំងទៀត។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក) សម្រាប់ឆ្នាំ២០១៨នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕

________________________________________________

អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៨
២. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨
៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៩ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
១៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
១៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ

%d bloggers like this: