jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ថ្ងៃសុក្រ 11 ខែមករា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០១៨ បានកន្លងទៅ ​ប្រមាណ​១០​ថ្ងៃ​ហើយ ពេល​វេលា​ពិត​ជា​ដើរ​លឿន​មែន​ទែន ធ្មេច​បើក​ៗ​មួយ​ឆ្នាំ​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស​។ ដូចរៀងរាល់ឆ្នាំដែរ ខ្ញុំតែងតែធ្វើសង្ខេបព្រឹត្តិការណ៍នានាពេញមួយឆ្នាំកន្លងទៅសម្រាប់ប្រិយមិត្រអ្នកដែលចូលចិត្តមកអាននៅទីនេះ។ សម្រាប់ឆ្នាំ២០១៨ ក៏​ដូច​ឆ្នាំ​មុន​ៗ​​មក​ដែរ​ វើដប្រេស្ស​​​ឈប់​ធ្វើ​ការ​សង្ខេប​ប្លក់​ដល់​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ទៀត​ហើយ​​។ (សូមអានប្រកាស៖ ឆ្នាំ​២០១៧​នេះ វើដ​ប្រេស្ស​បន្ត​​អាក់​ខាន​សង្ខេប​ប្លក់​ឲ្យ​អ្នក​ប្រើ​ប្រាស់)។

ពេញមួយឆ្នាំ២០១៨នេះ មានប្រកាសសរុបចំនួន ៣៨៩ (​លើស​ឆ្នាំ​២០១៧ ចំនួន​១០​ប្រកាស​) ហើយប្រកាសដែលជាប់លេខមួយ និងមានអ្នកចូលអានច្រើនជាងគេបំផុតនោះ គឺជាប្រកាសមើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប ដែលបានដាក់កាលពីថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១២ ជាប្រកាសចាស់ ដែលមានចំនួនចូលមើលដល់ទៅ១៤.៦៦៧ ដង សម្រាប់ឆ្នាំ២០១៨នេះ។

មកដល់ឆ្នាំ២០១៨នេះ ប្លក់នេះមានកំណើតបាន១៣ឆ្នាំហើយ ដោយមានប្រិយមិត្របន្តមកទស្សនាជាហូរហែរ ដោយភាគច្រើនជាប្រិយមិត្រចាស់ៗដែលបានស្គាល់ប្លក់នេះ និង​មាន​សមាជិក​ថ្មី​មួយ​ចំនួន​ផង​ដែរ​។ ដោយ​ឡែក​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​ស្ថិតិ​ចំនួន​ដង​នៃ​ការ​ទស្សនា​ធ្លាក់​ចុះ​ជា​ច្រើន​ផង គឺ​ចុះ​ជា​លំដាប់​តាំង​ពី​ឆ្នាំ​២០១៧ កន្លង​មក​ម៉្លេះ​​។

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៨នេះគឺមានចំនួន៧៩.៧៨៤​ដង តែ​ប៉ុណ្ណោះ​ ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន២១៩​ដង។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការធ្លាក់​ចុះ​ពី​ឆ្នាំកន្លងទៅ (២០១៧) ​យ៉ាង​ច្រើន គឺចំនួន​រហូត​ដល់​ទៅ​​​៤៦ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប​រហូត​ដល់​ទៅ​៩៦.៥៥៦​។ ស្ថិតិនេះអាចរាប់ថាជាស្ថិតិទាប​បំផុត​មួយ​​។ (អានប្រកាស៖ សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨)។

ប្រកាសសំខាន់ៗសម្រាប់ដើមឆ្នាំ គឺ​ខែមករា និង​កុម្ភៈ​ មានដូចតទៅនេះ ៖ ថៃ​ប្រារព្ធ​ពិធី​​អញ្ជើញ​ព្រះ​មហា​ស្វេត​ឆត្រ​ចេញ​ពី​កំពូល​ព្រះ​មេរុ, ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា, អំពី​ព្រះ​រាជ​អាណាចក្រ​លាវ, ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​ព្រះ​បរម​រតន​កោដ្ឋ, អំពី​ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​នៃ​អតីត​ក្សត្រិយ៍​ថៃ​រាមា​ទី​៩, ភាព​អ​សណ្ដាប់​ធ្នាប់​នៅ​ឯ​អ្នក​តា​ព្រះ​ចៅ​វត្ត​ភ្នំ, មិន​គួរ​អគតិ​ខ្លាំង​ពេក​ចំពោះ​បុណ្យ​ចូល​ឆ្នាំ​ចិន​ទេ, «​អាំង​ប៉ាវ​»៖ ឯ​ណា​ទៅ​គុណ​តម្លៃ​នៃ​ឯក​សណ្ឋាន​​?

សម្រាប់ខែមីនា ដែល​ឆ្នាំ​នេះ ជា​ខួប​៩០​ឆ្នាំ​បុណ្យ​ព្រះ​មេរុ​​ហ្លួង​រាជានុកោដ្ឋ​នោះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ចំនួន​ស្ដី​អំពី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​អង្គ ព្រម​ទាំង​ប្រកាស​មួយ​ចំនួន​ទៀត ដូច​ត​ទៅ​នេះ ៖ ខួប​ឆ្នាំ​ទី​៩០ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុកោដ្ឋ, អំពី​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ, អំពី​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​ករុណា​រាជា​នុកោដ្ឋ, អំពី​ការ​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ, ថៃ​ចេញ​ធនបត្រ​ឈុត​ថ្មី ប្រាកដ​ព្រះ​បរម​ឆាយាល័ក្ខណ៍​រាមា​ទី​១០, ថៃ​ចាត់​បោះ​ពុម្ព​តែមប្រិ៍​​ប្រៃសណីយ៍​ឈុត​ដំបូង​សម្រាប់​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​ រាមា​ទី​១០, ថៃ​ចង់​បាន​ «​ស​» ខ្មែរ​ប្រែ​ចង់​បាន «​ខ្មៅ​»

នៅ​ខែ​មេសា និង​ឧសភា វិញ មាន ៖ ថៃ​ចេញ​កាស​គំរូ​ថ្មី សម្រាប់​ រជ្ជកាល​រាមា​ទី​១០, វត្ត​គិរី​ឥសី​សិទ្ធិ វាល​បើស ឯ​ហាទៀន ដែន​កម្ពុជា​ក្រោម, ទំនៀម​ស្រង់​ទឹក​ «​ព្រះ​បាង​» នៅ​នគរ​លាវ ក្នុង​ថ្ងៃ​សង្ក្រាន្ត, អធិក​មាស, ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា, ជ័យ​ជម្នះ​នៃ​ប្រជាជាតិ​ម៉ាឡេ, ព្រះ​រាជ​សង្កថា​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​បុណ្យ​ពាក់​កណ្ដាល​ព្រះ​ពុទ្ធ​សាសនា, អំពី​សញ្ញា​ជាតិ​នៃ សបប. លាវ

ខែ​មិថុនា និង​កក្កដា មាន ៖ អំពី​កាស​២០​សេន និង​២០០​រៀល, ភ្លេង​ជាតិ​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ, ព្រះ​រាជ​កំណត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ច្បាប់​ភាសា​ថៃ, ខួប​ឆ្នាំ​ទី​៩០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​មុនីវង្ស, កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស

ខែ​សីហា, កញ្ញា និង​តុលា មាន ៖ ឆាយាល័ក្ខណ៍​​ប្រវត្តិសាស្ត្រ​កាល​ពី​៣០​ឆ្នាំ​មុន​៖ សម្តេច​ឪ និង​ព្រះ​ចៅ​អធិរាជ​ជប៉ុន, អត្ថបទ​ប្រែ ៖ វិវាទ​រឿង «​ល្ខោន​ខោល​» រវាង​ថៃ​-​កម្ពុជា កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​!!? សុចិត្ត វង្ស​ទេស បញ្ជាក់​ម្ដង​ទៀត «​ល្ខោន​ខោល​ជា​វប្បធម៌​រួម មាន​​ឫស​គល់​រួម​គ្នា បំបែក​ជា​ផ្នែក​ៗ​មិន​បាន​ថា​ជា​សម្បត្តិ​ផ្ដាច់​មុខ​របស់​នរណា​ម្នាក់​»​, វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ

ខែ​វិច្ឆិកា និង​ធ្នូ វិញ រួម​មាន ៖ ទស្សនៈ​ជនជាតិ​ថៃ​ចំពោះ «​ការ​មើល​ឃើញ​» នៃ​បរទេស​ជន​ចំពោះ​ប្រទេស​ខ្លួន, អត្ថបទ​ប្រែ ៖ “នាយក​រដ្ឋ​មន្ត្រី” មក​ពី​ណា​? ហេតុ​អ្វី​ហៅ​ថា “នាយក​រដ្ឋ​មន្ត្រី”?, អត្ថបទ​ប្រែ ៖ “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍ (​ភាគ​១​), ខួប​ឆ្នាំ​ទី​៩០ ព្រះ​រាជ​ពិធី​សម្ពោធ​ស្ពាន​ព្រះ​មុនីវង្ស ទី​១, អត្ថបទ​ប្រែ ៖ “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍ (​ភាគ​២), អត្ថបទ​ប្រែ ៖ “ខោល” វប្បធម៌​រួម​អាស៊ី​អាគ្នេយ៍ យូណេស្កូ​កាត់​ក្ដីវីន​-​វីន ទាំង​ថៃ និង​កម្ពុជា, ទំនៀម​បុណ្យ​ឆ្លង​រដ្ឋ​ធម្មនុញ្ញ​ប្រចាំ​ឆ្នាំ នៅ​នគរ​ថៃ និង​ថ្វាយ​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា

មកដល់ពេលនេះបើពិនិត្យមើលពីប្រភពអ្នកទស្សនាគឺនៅតែមកពីកម្ពុជា និងអាមេរិកច្រើនជាងគេ (៦០,៤ % និង ១២,០ %) បន្ទាប់មកមានពីថៃឡង់ដ៍ (៨,០ %), វៀតណាម (៦,៨ %), បារាំង (២,០ %), អូស្ត្រាលី (១,៦ %), សាធារណរដ្ឋកូរ៉េ (១,២ %), ជប៉ុន (០,៩ %),​ កាណាដា (០,៩ %),  និងមកពីប្រភព​មិន​ស្គាល់​ គឺ (០,៨ %)។ សរុបរួមមាន ១៥៨ប្រទេស (លើសឆ្នាំកន្លងទៅ៤​ប្រទេស) ចូលទស្សនា រួមទីកន្លែងមិនស្គាល់ប្រភពចំនួន៥ទីតាំងទៀត។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក) សម្រាប់ឆ្នាំ២០១៨នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕

________________________________________________

អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៨
២. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨
៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
១៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ

Advertisements

មតិ»

1. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 5 ខែ​មីនា 2019

[…] ឆ្នាំ​២០១៨ ២. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ ក្… […]

2. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៨ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 5 ខែ​មីនា 2019

[…] _________________________________________________________ អានផងដែរ៖ ១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ខ្ញុំ ២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២ ៣. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៣ ៤. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៤ ៥. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៥ ៦. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៦​ ៧. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៧ ៨. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨ ៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ ក្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: